Main Menu
loading...

ទួលប្រធាតុប្រាសាទព្រៃដើមស្រុក រម្យណីយដ្ឋានប្រវត្តិសាស្ត្រមិនមាននរណាអើពើជួយការពារ និងអភិរក្ស

ព្រៃវែង៖ ប្រាសាទបុរាណមួយ ព្រៃដើមស្រុក បច្ចុប្បន្នកំពុងតែឈរបង្ហាញរាងយ៉ាងត្រដាបត្រដួស ក្រោមទំងន់សង្កត់ដ៏ធ្ងន់របស់ដើមពោធ៌ដ៏ធំមួយ មានសភាពចាស់ទ្រុឌទ្រោមជាខ្លាំង ហើយកំពុងដង្ហើយរកការជួយការពារ និង អភិរក្សជាចាំបាច់។

ប្រាសាទវ័យចំណាស់នេះ មានដើមឈើធំៗជាច្រើន ដុះហ៊ុមព័ទ្ធជុំវិញគ្របពីលើតួប្រាសាទ ផ្តល់ជាម្លប់យ៉ាងត្រជាក់ត្រឈឹងត្រឈៃ ដែលស្ថិតនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងកាត់ជាច្រើនសម័យកាលរាប់រយឆ្នាំ ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង លោក ហ៊ុន ហៃ មានប្រសាសន៍ថា លោកមិនដឹង ពីសម័យកាលសាងសង់ប្រាសាទ និង រចនាបទវានោះទេ មានតែអ្នកបុរាណវិទ្យារបស់ក្រសួង វប្បធម៌ប៉ុណ្ណោះទើបអាចដឹង ។

យោងតាមការរៀបរាប់របស់លោកតាម្នាក់ ជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ និងជាអតីតមន្ត្រីជាប់កិច្ចសន្យា​​របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដែលមានតួនាទីនៅចាំថែទាំ និងការពារប្រាសា​ទ​ព្រៃដើមស្រុកនេះ បានអោយដឹងថា ដោយសារតែកត្តាពេលវេលា អាកាសធាតុ និងកត្តាធម្មជាតិដែលមានដើមពោធ៌ដ៏ធំមួយ ដុះសង្កត់និងចាក់ឫសស្រោបតួប្រាសាទទាំងមូលផងនោះបានធ្វើអោយតួប្រាសាទមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ហើយពុំសូវមានអ្នកស្គាល់នោះទេ ដោយសារតែទីតាំងភូមិសាស្ត្រនៅឆ្ងាយដាច់ពីគេ ហើយផ្លូវចូល ក៏ពិបាកថែមទៀត។

លើសពីនេះនៅពេលថ្មីៗនេះដែរ មានមនុស្សមួយក្រុមបានចូលមកជីកបំផ្លាញដីទួលនៅខាងមុខប្រសាទ យក អាចម៌ដីទៅចាក់ធ្វើផ្លូវអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែការជីកនោះគឺគេជីកតាមតែទំនើងចិត្ត ពាលវាលពាសកាលធ្វើ ឱ្យខូចទ្រង់ទ្រាយដើមនៃភូមិសាស្រ្តប្រាសាទ និងប៉ះពាល់ដល់ផ្លូវបុរាណដែលនៅខាងមុខប្រាសាទថែមទៀត។​ប្រជាពលរដ្ឋ និងមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្ត សំណូមពរអោយមន្ត្រីជំនាញ និងអាជ្ញាធរខេត្តជួយទប់ស្កាត់ រឿងនេះផង។

លោកប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត អះអាងថាលោក បានចាត់មន្ត្រីជំនាញសហការ ជាមួយ អាជ្ញាធរស្រុក ចុះទៅទប់ស្កាត់សកម្មភាពជីកយកអាចម៌ដី និងតាមគោលការណ៌ទីតាំងដែលជីករួចហើយ​ កន្លែងណាដែលប៉ះពាល់តម្រូវអោយក្រុមគ្រឿងចក្រនោះ យកដីមកចាក់លុបវិញ ហើយត្រូវជីកស្តារស្រះ ដែលមានស្រាប់អោយជ្រៅ ដើម្បីបានទឹកសំរាប់អ្នកស្រុកក្បែៗនោះប្រើប្រាស់ ។











សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu