Main Menu
loading...

ប្រភពចំបាប់គុនលំពែងនិងគុនដាវខ្មែរពីសម័យបុរាណ

ភ្នំពេញៈ តាមការសិក្សាស្រាវជ្រាវ របស់លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេស ខាងប្រវត្ដិ សាស្ដ្រប្រទេសកម្ពុជាបានលើកយកប្រភពចំបាប់គុនលំពែងនិងគុនដាវខ្មែរបានលើកឡើងនៅសារមន្ទីរជាតិពិន្ទុវិទ្យាខាងត្បូងវិទ្យាល័យឥន្ទ្រទេវីខណ្ឌទួលគោកថាស្ថិតក្នុងសម័យបុរេអង្គរឬអង្គរទេសំណល់សិល្បៈស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរបុរាណបានបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីរបស់ជាតិសាសន៍ខ្លួនដោយសារលក្ខណៈជាប្រវត្ដិសាស្ដ្រតាមស្ថានភាពនៃទីតាំងនិងពេលវេលាទាំងនោះ។

ថ្វីត្បិតតែប្រពៃណីខ្លះៗត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាង្គប្រាសាទឬក៍តាមគំនូរបុរាណក៍ពុំមែនមានន័យថាសមិទ្ធផលទាំងនោះទើបតែមាននៅពេលដែលសំណង់ស្ថាបត្យកម្មត្រូវបានសាងសង់ឡើងនោះទេ។

លោកបណ្ឌិតបានឱ្យដឹងទៀតថាយ៉ាងណាមិញការសំដែងនូវល្បែងនានាជាពិសេសចំបាប់និងក្បាច់គុនលំពែងគុនដាវដោយប្រើក្បាំងឬខែលសម្រាប់ការពារជាដើមនាសម័យមហានគររុងរឿងបានផ្តល់ នូវឧទាហរណ៍ពិសេសមួយស្ដីពីការកកើតនិងចលនាវិវត្ដន៍ឡើងវិស័យវប្បធម៌ខ្មែរយ៉ាងប្រាកដ។

ការអធិប្បាយយ៉ាងល្អិតល្អន់អំពីក្បាច់ចំបាប់និងគុនលំពែងដាវដែលត្រូវបានពេញនិយមនាសម័យអង្គរលោកបន្ដទៀតថាចំណុចវិជ្ជាមានដែលយើងគួរលើកនៅទីនេះគឺតួនាទីរបស់ល្បែងប្រជាប្រិយនោះក្នុងសង្គមខ្មែរដើម។បើនិយាយម្យ៉ាងទៀតក្នុងន័យច្បាស់លាស់មួយនៅទីនេះយើងចង់បង្ហាញប្រភពនិងសារសំខាន់របស់ទំនៀមទម្លាប់ទាំងនោះ ដែលបានកើតឡើងមកក្នុងពេលជាមួយគ្នា។

ចំបាប់គឺជាអាការដែលមនុស្សពីរនាក់ឬច្រើននាក់ចាប់គ្នាបោកផ្ដួលដោយប្រើស្នៀតឬប្រើកម្លាំង(វចនានុក្រមសម្ដេចសង្ឃ ជួន ណាត ) ម្យ៉ាងវិញទៀតនាសម័យបុរាណចំបាប់ត្រូវបាននិយមប្រើដោយកងទ័ពខ្មែរដើម្បីមូលហេតុយោធា។ក្នុងបរិបទវប្បធម៌ខ្មែរការនិយមចំបាប់គុនលំពែងនិងដាវដោយជួនកាលមានប្រើខែលផងដែរទាំងបីប្រភេទនេះតាំងពីបុរាណកាលមកមានដំណើរការស្របគ្នាមិនខុសគ្នាពីការបង្កើតឡើងនៃសិល្បៈចម្បាំងនាសម័យបុរេប្រវត្ដិនៅប្រទេសអីរ៉ុបនោះទេ។ការលេចធ្លោឡើងនៃចលនាវប្បធម៌នេះត្រូវបានគេទទួលស្គាល់ថា ជាមរតកវប្បធម៌ខ្មែរសុទ្ធសាធ។

ការពិតនេះដែលអាចគូសបញ្ជាក់ឱ្យឃើញតាមរយៈគំនូររបាំខែលគូលើជញ្ជាំងថ្មនាសម័យបុរេប្រវត្ដិសាស្ដ្រឬក៍របាំខែលរបស់ជនជាតិខ្មែរដើមកួយនៅខេត្ដកំពង់ធំបច្ចុប្បន្នដែលជាប់ទាក់ទិនទៅនឹងចម្លាក់ខ្មែរនាសម័យបុរេអង្គរ,អង្គរនិងក្រោយអង្គរយ៉ាងជាក់ច្បាស់។ដូច្នេះបានជាខ្មែរសម័យអង្គរវត្ដបញ្ចូលទាំងល្បែងចំបាប់ទាំងល្បែងក្បាច់គុនលំពែងនិងគុនដាវដែលកើតលើទឹកដីរបស់ខ្មែរក្នុងប្រពៃណីជាតិដូចករណីនៃចម្លាក់លើប្រាសាទបាយ័នជាភស្ដុតាងស្រាប់។ប្រពៃណីទាំងនេះសុទ្ធតែមានលក្ខណៈជាប្រជាប្រិយក៍មែនពិតតែវាទាក់ទិននិងការធ្វើសឹកសង្គ្រាមរបស់ខ្មែរនាសម័យនោះ។

ប្រការទាំងនេះហើយធ្វើឱ្យលោកបណ្ឌិតបញ្ជាក់ថាវាជាចំណុចសំខាន់បំផុតសម្រាប់បង្ហាញភាពចំណាស់នៃមរតកវប្បធម៌ខាងលើនេះដែលគួរឱ្យគេចាប់អារម្មណ៍។ផ្ទុយទៅវិញជនជាតិសៀមឬថៃដែលជាជនអន្ដោប្រវេសន៍មិនបានបង្កើតល្បែងចំបាប់ល្បែងគុនលំពែងនិងដាវនោះឡើយ។ពីព្រោះពួកគេគឺជាមនុស្សចំណូលថ្មីក្នុងតំបន់។កាមពិតទៅអ្វីដែលទើបពោលគឺគ្រាន់តែជាភស្ដុតាងបញ្ជាក់ពីកម្ចីវប្បធម៌ខ្មែរតែប៉ុណ្ណោះ។ សព្វថ្ងៃពួកគេ (សៀម) កំពុងតែប្រឹងកាឡៃប្រវត្ដិសាស្ដ្រឱ្យខុសពីការពិត។

យើងគួរតែចងចាំថាការស្វែងរកវិធីសាស្ដ្រផ្សេងៗសម្រាប់ការពារខ្លួនឬក៍ដើម្បីយកឈ្នះលើសត្រូវក្នុងការធ្វើចម្បាំងបាននាំឱ្យលេចធ្លោឡើងនូវចំបាប់គុនលំពែងនិងដាវខ្មែរដែលជាភាគមួយក្នុងសង្គ្រាម។ហេតុការណ៍នេះក៍បានកើតឡើងក្នុងអតីតកាលហើយត្រូវបានបន្ដរហូតដល់សម័យក្រោយអង្គរ។ឧទាហរណ៍ក្នុងការបះបោរឬការប្រកួតប្រជែងដើម្បីអំណាចឬការទប់ទល់ការឈ្លានពានរបស់សត្រូវមកពីខាងក្រៅមកលើជនជាតិខ្មែរតាំងតែពីយូរលង់ណាស់មកហើយរមែងតែងតែប្រតិបត្ដិចំបាប់ប្រើលំពែងនិងដាវជានិច្ច។មិនមែនតែសម័យប្រវត្ដិសាស្ដ្រទេដែលអាចចេះប្រើកាយវិការបែបនេះយើងអាចចាត់ទុកថាជាយុទ្ធសាស្ដ្រសម័យបុរេអង្គរដូច្នេះដែរ។

បើយើងសំអាងលើក្បាច់ផ្ដែរមួយនាចុងសតវត្សរ៍ទី៦ដើមសតវត្សរ៍ទី៧នៃគ្រិស្ដសករាជមកពីខេត្ដកំពង់ចាមសព្វថ្ងៃតម្កល់ទុក នៅសារមន្ទីរជាតិភ្នំពេញ (មុនសម័យអង្គរ) លោក មីសែល ត្រាណេ បានលើកឡើងទៀតថាយ៉ាងណាមិញនៅសម័យវប្បធម៌នគរភ្នំប្រជាពលរដ្ឋខ្មែរដែលបានធ្វើសង្គ្រាមការពារទឹកដីឬការពារសត្រូវអស់រាប់សតវត្សរ៍មកហើយក៍បានប្រើគុនលំពែងនិងដាវដែរដើម្បីការពារអាយុជីវិតរបស់ខ្លួន។

ដោយសារមូលហេតុខាងលើនេះទើបលោកអាចសន្និដ្ឋានបានថាការនិយមចំបាប់គុនលំពែងនិងដាវដែលពីមុនគឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើសឹកសង្គ្រាមមានសារសំខាន់ណាស់ពីព្រោះក្នុងការទប់ទល់នឹងខ្មាំងសត្រូវបុព្វការីជនខ្មែររមែងតែងតែប្រតិបត្ដិដោយខកខានពុំបានឡើយ។

ប្រសិនបើយើងមើលទៅក្បាច់ចំបាប់ ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន នាចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣យើងនឹងឃើញថាវាមានលក្ខណៈស្រដៀងគ្នានិងចំបាប់ដែលមានគូរនៅលើផ្ទាំងគំនូរវត្ដអារាមមួយចំនួននាសតវត្សរ៍ទី១៩។

ជាមួយនឹងតឹកតាងនេះលោកក៍អាចលើកយក រឿងព្រេងខ្មែរមួយចំនួនទៀតដែរដូចជា រឿងនិទានខ្មែរបានពិពណ៌រនាអំពីភាពស្ទាត់ជំនាញខាងចំបាប់របស់តួអង្គប្រុស-ស្រីដែលពាក់ព័ន្ធទៅនឹងប្រវត្ដិនគរឬប្រវត្ដិប្រាសាទដូចជា ប្រាសាទតាព្រហ្មនៅទន្លេបាទីខេត្ដកែវជាដើម។ បើអីចឹងតើយើងត្រូវបកស្រាយយ៉ាងដូចម្ដេចទៅអំពីភាពស្រដៀង ខាងកាយវិការរបស់សិល្បករសម្ដែង ក្នុងពិធីបុណ្យធំៗដូចជាពិធីរា ជាអភិសេកនិងច្រត់ព្រះនង្គ័លជាដើមនៅពេលដែលយើងធ្វើការសិក្សាប្រៀបធៀប។

ជារឿងច្បាស់លាស់ទៅហើយដែលថាចំបាប់ក្បាច់គុនលំពែងនិងដាវគឺជាមរតកសម្បត្ដិវប្បធម៌ខ្មែរដ៏ពិតៗដែលបានប្រសូត្រចេញពីមូលដ្ឋានមនខ្មែរមុនឥណ្ឌារូបនីយកម្មហើយធ្លាប់មានភាពល្បីល្បាញក្នុងអតីតកាលទោះបីជាសព្វថ្ងៃស្ថិតក្នុងឱនភាពក៍ដោយមានការផ្លាស់ប្ដូរតម្រង់សង្គមវប្បធម៌ជាពិសេសទំនើបកម្មខាងយោធា។

សូមកុំភ្លេចថាចំបាប់គុនលំពែងនិងគុនដាវដែលបានទទួលការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ និងការពេ ញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរក្នុងសម័យបុរាណពីព្រោះវាតំណាងឱ្យវីរភាពនិងភាពប៉ិនប្រសព្វក្នុងការយកជ័យជម្នះលើគូវិវាទដោយប្រើកម្លាំងកាយបូកផ្សំនិងយុទ្ធវិធីដ៏ចំណានគួរឱ្យកោតសរសើរយ៉ាងក្រៃលែង។ដោយសារមនុស្សខ្មែរបុរាណបានយល់ច្បាស់អំពីសារសំខាន់នៃល្បែងសឹកទាំងនេះទើបបានជាគេឆ្លាក់លើប្រាសាទសិលាទុកជាប្រវត្ដិសាស្ដ្រដែលជាឧត្ដមភាពខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបានឡើយ៕









សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu