Main Menu
loading...

ទូកបុរាណមួយនៅតំបន់អង្គរស្ថិតក្នុងរាជ្ជកាលព្រះបាទជ័យវម៌្មទី៧

ភ្នំពេញៈ អ្នកជំនាញឯកទេស ខាងប្រវត្តិសាស្ត្រកម្ពុជាបានលើកឡើងថា ទូកបុរាណមួយគ្រឿង ដែលអ្នកភូមិប្រទះឃើញក្នុងស្រះមួយកន្លែង នៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ត សៀមរាបកាលពីដើមខែមេសាកន្លងទៅគឺធ្វើឡើងនៅឆ្នាំ១២០៧អំឡុងសតវត្សទី១៣រាជ្ជកាល ព្រះបាទជ័យវម៌្មទី៧។ ការបញ្ជាក់នេះគឺចេញដោយមន្ទីរពិសោធន៍នៃប្រទេសញូហ្សេឡែន។

ទីតាំងដែលគេប្រទះឃើញទូកបុរាណមួយនេះ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួកខែត្រសៀមរាប។ទូកបុរាណនេះដែលបានកប់ក្នុងដីជម្រៅប្រមាណប្រាំពីរម៉ែត្រ។ វាជាប្រភេទ«ទូកឃ្លោង»ធ្វើអំពីឈើគគីរមួយដើមធំទាំងមូល ដែលមានប្រវែង១២,៨៣ ម៉ែត្រ។

មួយថ្ងៃក្រោយពេលរកឃើញ អាជ្ញាធរជាតិអប្សរាបានយកទូកបុរាណនោះ ទៅរក្សាទុកនៅកសិណទឹកមុខប្រាសាទអង្គរវត្តនិងបានយកបំណែកនៃសាច់ទូកទៅធ្វើការពិសោធន៍រកការពិត។

ក្នុងន័យដើម្បីឲ្យសាធារណជន ក៍ដូចជាភ្ញៀវទេសចរបានឃើញទូកបុរាណនេះ ត្រូវអាជ្ញាធរជាតិអប្សរាគ្រោងនឹងរៀបចំដាក់តាំងបង្ហាញនៅសារមន្ទីរដែលមានស្រាប់នៅក្នុងខេត្តសៀមរាប ឬតាំងចល័តពីទីតាំងមួយទៅទីតាំងមួយទៀតនៅក្នុងខែត្រទេសប្រវត្តិសាស្រ្រមួយនេះ៕







សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu