Main Menu
loading...

ការសិក្សាអំពីការរំលូតកូន បានរកឃើញថា ប្រមាណ២៥% នៃគភ៌ ត្រូវបានបញ្ចប់ ដោយការប្រឹក្សាយោបល់

ការសិក្សាអំពីការរំលូតកូន បានរកឃើញថា ប្រមាណ២៥% នៃគភ៌ ត្រូវបានបញ្ចប់ ដោយការប្រឹក្សាយោបល់ ។

មួយក្នុងចំណោមដំណើរមានគភ៌បួនទូទាំងពិភពលោក ត្រូវបានយកចេញដោយការរំលូតជារៀងរាល់ឆ្នាំ នេះតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោក និង វិទ្យាស្ថាន (Guttmacher) ។

យោងតាមទស្សនាវដ្ដីសុខភាព និយាយថា ៥៦លាននាក់ត្រូវបានគេបញ្ចុះបញ្ចូលឱ្យយកកូនចេញ កើតឡើងជារៀងរាល់ឆ្នាំ មានអត្រាខ្ពស់ជាងការគិតទុកជាមុន ។

ការសិក្សាស្រាវជ្រាវប្រកាសថា អត្រាខ្ពស់បានកើនឡើងនៅក្នុងប្រទេសជឿនលឿន ប៉ុន្តែនៅតំបន់ក្រីក្រ និងប្រាប់ជាសញ្ញាថា អាថ៌កំបាំងនេះមិនមានការប្រែប្រួលទេ កាលពីជាង១៥ឆ្នាំកន្លងទៅ ។

អ្នកជំនាញ នឹងបញ្ឈប់កំណើនថ្មីនេះ ដោយបង្កើតឱ្យមានសេវាពន្យាកំណើត ។

អ្នកវិទ្យាសាស្រ្ត និយាយថា​ ចំនួនការរំលូនកូនត្រូវបានកើនឡើង នៅទូទាំងពិភពលោកក្នុងមួយឆ្នាំ ចាប់ពី៥០លាននាក់ ចន្លោះឆ្នាំ១៩៩០ ដល់ ១៩៩៤ និងកើនឡើងដល់៥៦លាននាក់ក្នុងមួយឆ្នាំ ពីឆ្នាំ ២០១០ ដល់ ២០១៤ ។

ចំនួនកើនឡើងនេះ ភាគច្រើនគេរកឃើញដោយសារភាពរីកចំរើនរបស់ពិភពលោក ឬ​ មួយចំណែកតូចមួយ ដោយសារអត្រាប្រជាជនក្នុងពិភពលោកកើនឡើង និង គ្រួសារតូចៗចង់បានសមាជិកគ្រួសារច្រើន ។

ការគណនារបស់ពួកគេ បង្ហាញថា ពេលដែលការរំលូតកូនរបស់មនុស្សម្នាក់បានបញ្ឈប់ ក្នុងតំបន់ក្រក្រីជាងគេជាច្រើន ក្នុងតំបន់អ្នកមាន វានឹងធ្លាក់ចុះពី២៥ មក ១៤ ក្នុងស្រ្តី១,០០០នាក់ ដែលបន្តកំណើត ។

អ្នកសិក្សាស្រាវជ្រាវ ចង្អុលបង្ហាញថា អត្រារំលូតកូន នឹងចម្លងគ្នាពីប្រទេសមួយទៅប្រទេសផ្សេងទៀត ចំពោះស្រ្តី បើទោះជាការបញ្ឈប់រំលូតកូន ខុសច្បាប់ឬត្រូវក៏ដោយ ។

ពួកគេតែងជជែកគ្នាអំពីច្បាប់ហាមរំលូតកូន បញ្ឈប់ក្នុងចំនួនកំណត់ ជំនួសនូវការបើកដៃឱ្យពួកគេស្វែងរកសេវារំលូតកូនខុសច្បាប់ និង ប្រកបដោយគ្រោះថ្នាក់ ។

ពត៌មានមិនបានលើកឡើងពីតំបន់ណាមួយទេ ដូចជានៅអាមេរិកឡាទីន កន្លែងមួយដែលគេបញ្ចប់គភ៌ដោយរំលូត មួយក្នុងចំណោមគភ៌បី ខ្ពស់ជាងកន្លែងដទៃទៀតក្នុងតំបន់នៃពិភពលោក ។

និងការសិក្សាបញ្ជាក់ថា កំណើននៃការរំលូតកូនរបស់ស្រ្តី នៅអ៊ឺរ៉ុបខាងលិច មានអត្រាតិចទូចណាស់ ដែលអ្នកស្រាវជ្រាវផ្ដល់ដំបូន្មានថា គួរត្រូវភ្ជាប់ពីកំណើនរបស់ស្រ្តីដែលរត់មកពីអ៊ឺរ៉ុបនៃលោកខាងលិចនិងអ្នកដែលឃ្លាតឆ្ងាយពីស្រុកផ្សេងទៀតផង ។

អាចនិយាយបានថា ជាទូទៅ​ អ្នកខ្លះមិនដឹងពីសេវាពន្យាកំណើតដែលអាចមានទេ ឬដោយសារអ្នកខ្លះមកពីប្រទេសដែលមានអត្រារំលូតកូនខ្ពស់ជាងគេ អ្នកស្រាវជ្រាវនិយាយ ។

វេជ្ជៈបណ្ឌិត លោក បេឡា ហ្កាន់ណាត្រា (Bela Ganatra) មកពីអង្គការ ហ៊ូ (WHO) បាននិយាយថា អត្រានៃការរំលូតកូនខ្ពស់ ត្រូវគេឃើញក្នុងការសិក្សាដែលផ្ដល់ជាភស្តុតាងបន្តបន្ទាប់ ដែលចាំបាច់គួរតែបង្កើន និង ពង្រីកសេវាពន្យាកំណើតឱ្យមានប្រសិទ្ធិភាព ។

ការអង្កេតតាមដាន ក្នុងវិធីពន្យាកំណើតនៃសម័យទំនើប វាមានតម្លៃថោកជាងឆ្ងាយណាស់ ចំពោះស្រ្តី និង សង្គមដែលមិនចង់មានផ្ទៃពោះដោយការរំលូតកូនប្រកបដោយគ្រោះថ្នាក់នោះ ។

ប្រភពៈ http://www.bbc.com/news/health-36266873

សូមជួយចែករំលែក


loading...
Footer Menu