ព័ត៌មានទាន់ហេតុការណ៍

Main Menu
loading...
http://bayongtimes.com/myboard/photo/2018-05-21,Phon.jpg
សាច់សត្វព្រៃដាក់តាំងលក់អនាធិបតេយ្យក្នុងផ្សារបានលុង ត្រូវកម្លាំងចម្រុះចុះដកហូត

1 day ago

រតនគិរី៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្តចុះដកហូតយកសាច់សត្វព្រៃ ដែលដាក់តាំងលក់យ៉ាងអនាធិបតេយ្យ នៅក្នុងផ្សារក្រុងបានលុង មកដុតកម្ទេចចោល មានទម្ងន់ចំនួន១៧២.៧គីឡូក្រាម នៅវេលាម៉ោង១១.១០ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុង ភូមិជ័យជំនះ សង្កាត់ឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរី។

http://bayongtimes.com/myboard/photo/23 May 2018 (1).jpg
ដំណឹងក្ដៅ៖ សាលាខែត្រចេញលិខិតបង្គាប់ក្រុមការងារចុះពិនិត្យ និង វាស់វែងដីកន្លែងមានទំនាស់ ខណៈប្រធានសហគមន៍ត្រូវគេចាប់ដាក់គុក

1 day ago

ខែត្រព្រះសីហនុ៖ គណៈកម្មការចម្រុះរបស់សាលាខែត្រព្រះសីហនុ ចុះពិនិត្យ និង វាស់វែងដីធ្លីកន្លែងកំពុងមានទំនាស់ តាមការស្នើលោកស្រី ជា សុខឡេង ឆ្លៀតក្នុងខណៈពេលប្រធានសហគមន៍ អូរខ្សាច់ លោកស្រី ឡុច ទូច និង ប្រជាសហគមន៍បីនាក់ទៀត ត្រូវគេចាប់ដាក់គុកដោយសារទំនាស់លើដីរបស់ពួកគាត់ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ នាពីរសៀលថ្ងៃទី២៣ ឧសភា ២០១៨ ។

http://bayongtimes.com/myboard/photo/photo_2018-05-23_11-45-26.jpg
ប្រធានមន្ទីរសាធារណការខេត្តកែប រងការចោទថាធ្វើគម្រោងបំប៉ោងស្ថាបនាផ្លូវ«ចាក់ស្តើងស៊ីក្រាស់»

1 day ago

ខេត្តកែប៖ មន្ត្រីរាជការបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកែប បានទម្លាយរឿងអាស្រូវថា លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ ខេត្តកែប ក្នុងតំណែងតាំងពីឡើងធ្វើជាប្រធានដំបូងរហូតមកដល់ពេលនេះបានប្រើប្រាស់គ្រប់វិធីប្រព្រឹត្តអំពើពុករលួយរដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់តាមរយៈរួមដៃជាមួយលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តនេះ។

http://bayongtimes.com/myboard/photo/22 May 2018,1.jpg
ពត៌មានលម្អិត មន្រ្តីគយក៏ស្លាប់ មន្រ្តីអាវុធហត្ថដែលរបួសធ្ងន់នោះក៏ស្លាប់

2 days ago

ខែត្រព្រះសីហនុ៖ ពត៌មានលម្អិតចុងក្រោយ ដែលបាយ៉ង់ថែមស៍ www.bayongtimes.com ទទួលបានមកថា មន្រ្តីគយនៃផែកែវផុស ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងមន្រ្តីអាវុធហត្ថ ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ រងរបួសធ្ងន់នោះ ក៏បានស្លាប់ដែរ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅគ្លីនិកវាលរេញ កាលពីរសៀលថ្ងៃទី២២ ឧសភា ២០១៨ ។

http://bayongtimes.com/myboard/photo/Police.jpg
មន្រ្តីគយស្លាប់នឹងកន្លែង រីឯមន្រ្តីអាវុធហត្ថរបួសធ្ងន់

2 days ago

ខែត្រព្រះសីហនុ៖ មន្រ្តីគយនៃផែកែវផុសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯមន្រ្តីអាវុធហត្ថ ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានរងរបួសយ៉ាងធ្ងន់ ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៧៣-១៧៤ ស្ថិតក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីវេលាម៉ោង ១១ និង ២០នាទីនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។

http://bayongtimes.com/myboard/photo/2018-05-21,Phon.jpeg
បុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយសាររន្ទះបាញ់

3 days ago

រតនគិរី៖គ្រោះកាចចង្រៃនៃធម្មជាតិធ្វើឱ្យបុរសម្នាក់ស្លាប់និងស្រ្ដីម្នាក់ទៀតរបួសធ្ងន់ដោយសាររន្ទះបាញ់កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចម្ការអូរសែក ភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

http://bayongtimes.com/myboard/photo/20-05=2018,accident3.jpeg
បុកហើយរត់បាត់ នៅតែអ្នកស្លាប់

4 days ago

ខែត្រព្រះសីហនុ (ពត៌មានបឋម) ៖ ម៉ូតូ និង ម៉ូតូជុលគ្នាស្លាប់មនុស្សម្នាក់នឹងកន្លែងកើតហេតុនៅដងផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតរោងចក្រញ៉ូវស្តារ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ កាលវេលាម៉ោង ២២ និង ៤០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ។ នេះយោងតាមរបាយការណ៍បឋមរបស់ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

Booking.com

http://bayongtimes.com/images/banner-aly-01.jpg
1&1 Hosting
Footer Menu