Main Menu
loading...
http://bayongtimes.com/myboard/photo/Ph,18-07-2018,1.jpg
កម្ពស់ទឹកទន្លេខេត្តរតនគិរីជិតដល់កម្រិតប្រកាសអាសន្ន ពលរដ្ឋដែលរស់នៅតាមដងទន្លេត្រូវមានការប្រុងប្រយ័ត្ន

2 days ago 72

ខែត្ររតនគិរី៖បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាទូទាំងខេត្តរតនគិរីជាច្រើនថ្ងៃកន្លងមកធ្វើឲ្យទឹកទន្លេបឹងបួរហក់ឡើងជាលំដាប់ជិតដល់កម្រិតប្រកាសអាសន្នឱ្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចេញសេចក្ដីជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ បឹងបួរ អូរ ព្រែក ប្រឡាយ អាចងាយរងគ្រោះប៉ះពាល់ពីទឹកជំនន់ទឹកភ្លៀងសូមមេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។

http://bayongtimes.com/myboard/photo/Kam,18-07-2018,1.jpg
គយខេត្តកំពតចាប់ទូកដឹកឈើប្រណីតបីកុងតឺន័រដែលឈ្មួញបម្រុងនាំឆ្លងដែនទៅប្រទេសវៀតណាម

2 days ago 102

ខែត្រកំពត៖ ទូកដឹកឈើប្រណីតខុសច្បាប់បីទូកុងតឺន័រ ដែលមានចំនួនឈើ៥៣ដុំធំៗ ត្រូវបានកម្លាំងការិយាល័យនាវាចរគយសហកាជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបាននៅចម្ងាយបីគីឡូម៉ែត្រពីផែព្រែកត្នោត ខេត្តកំពត ខណៈបម្រុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម នាវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។

http://bayongtimes.com/myboard/photo/Phon,18-07-2018,1.jpg
ឃាត់ខ្លួនជនជាតិឡាវនិងគ្រឿងញៀនជិតកន្លះគីឡូក្រាម

2 days ago 98

ខែត្ររតនគិរី៖ កម្លាំងយោធាកងអនុសេនាតូចទីបីកន្ទុយនាគ និង នគរបាលប៉ុស្តិ៍ការពារព្រំដែនលេខ៤០៧បានសហការជាមួយបរិស្ថានធ្វើការឃាត់ខ្លួនជនជាតិឡាវម្នាក់ ដែលជាជនសង្ស័យជាមួយថ្នាំញៀនប្រមាណជិតកន្លះគីឡូក្រាម កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ។ លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ទើបភាគីវៀតណាមសហការ និងបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយស្ថានភាពផ្លូវពីតំបន់កន្ទុយនាគមកទីរួមខេត្តរតនគិរី មានការលំបាកខ្លាំងក្នុងការនាំខ្លួនជនសង្ស័យ ។

http://bayongtimes.com/myboard/photo/Phon,17-07-2018,1.jpg
ក្រឡាប់ខ្លួនឯង វិះស្លាប់

3 days ago 314

ខេត្តរតនគិរី៖ បុរសបីនាក់ទទួលរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្រឡាប់ដោយខ្លួនឯង កាលពីវេលាម៉ោង១២ និង ៣០នាទីថ្ងៃទី១៧ កក្កដា ២០១៨ លើដងផ្លូវជាតិលេខ៧៨ មានទិសដៅពីលិចទៅកើត ត្រង់ចំណុចមុខទីស្នាក់ការគណបក្សខ្មែររួបរួមជាតិ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

http://bayongtimes.com/myboard/photo/Piseth,13-07-2018.jpg
មន្ត្រីយោធាបាញ់គំរាមប្រធានអង្គការចតុទឹសសង្គហៈ មិនទាន់ត្រូវបានឃាត់ខ្លួន

1 week ago 328

ភ្នំពេញ៖ លោក ស៊ឹង គា ប្រធានអង្គការចតុទឹសសង្គហៈនិងជាប្រធានអេអាយអឹម(AIM) ត្រូវបានមន្ត្រីយោធាម្នាក់បាញ់គំរាមកំហែងអាយុជីវិតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុច ភូមិជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរហូតមកដល់ពេលនេះមន្ត្រីយោធារូបនោះនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ។

http://bayongtimes.com/myboard/photo/Drug,12-07-2018,3.jpg
នគរបាលឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយថ្នាំញៀន

1 week ago 75

ខែត្ររតនគិរី៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបីនាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន កាលពីព្រឹកថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។

http://bayongtimes.com/myboard/photo/Vanny,2.jpg
ពលរដ្ឋអនាធិបតេយ្យ ដែលតែងតែដើរទន្រ្ទានចាប់ដីរដ្ឋ ត្រូវឃុំខ្លួននៅអធិការដ្ឋានក្រុងព្រះសីហនុ

1 week ago 504

ខែត្រព្រះសីហនុ៖ ក្រុមពលរដ្ឋអនាធិបតេយ្យចំនួន០៥នាក់ដែលគេសង្ស័យថាជាមេខ្យល់ ក្នុងចំណោមពលរដ្ឋអនាធិបតេយ្យរាប់រយគ្រួសារ ដែលតែងតែនាំគ្នាទន្រ្ទានចាប់ដីសាធារណៈរបស់រដ្ឋ ត្រូវសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅអធិការដ្ឋានក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី០៧ កក្កដា ២០១៨ ហើយក៏ត្រូវបានឃុំខ្លួនក្នុងគ្រានោះផងដែរ ។ នេះយោងតាមការឱ្យដឹងពីសមត្ថកិច្ចប៉ូលីសក្រុងព្រះសីហនុ ។

Footer Menu