ACUបាននាំខ្លួនអភិបាលរងខេត្តម្នាក់ទៅសាកសួរបន្ថែមពាក់ព័ន្ធសំណុំរឿងដីធ្លីក្នុងស្រុកគាស់ក្រឡ

    0
    266

    ដោយ បាយ៉ង់ថែមស៍

    ស្រទាប់មហាជនមានការភ្ញាក់ផ្អើលគគ្រឹកគគ្រេង ស្ទើរពេញមួយក្រុងបាត់ដំបងបន្ទាប់ពីទទួលបានដំណឹង ដែលនឹកស្មានមិនដល់ ជុំវិញអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ទៅសាកសួរអំពីសំណុំរឿងជាប់ ពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លី លើអតីតលោកឧកញ៉ា សង ថន កាលពីល្ងាចថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២០ កន្លងមកនេះ។

    តាមរយៈការដកស្រង់ព័ត៌មាន នៃប្រសាសន៍របស់ឯកឧត្តម ឱម យិនទៀង បង្ហាញឱ្យដឹងថា÷ អភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ ធ្លាប់មានប្រវត្តិធ្វើជាប្រធានគណៈកម្មការថ្នាក់ ខេត្តដោះស្រាយវិវាទទំនាស់ដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ។ ហើយករណីនាំខ្លួននេះ ជាករណីតែមួយ ជាមួយនឹងករណីអតីតឧកញ៉ា សង ថន ដែល ACU បានឃាត់ខ្លួនដើម្បីសាកសួរកាលពីពេលថ្មីៗនេះ។

    ករណីឃាត់ខ្លួនលោក ស៊ូ អារ៉ាហ្វាត់ ដោយអង្គភាពប្រឆាំងអំពើពុករលួយជាថ្មីទៀតនេះ ធ្វើឡើងបន្ទាប់ ពីមានការឃាត់ខ្លួនលោក សង ថន បានត្រឹមរយ:ពេល៣ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០មក។

    គួរបញ្ជាក់ថា ការនាំខ្លួនបុគ្គល២នាក់ពាក់ព័ន្ធនឹងករណីតែមួយនេះ គឺជាហេតុការណ៍ដ៏រសើបបំផុតសម្រាប់ ពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការក្នុងខេត្តទាំងមូលក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលអនុវត្តអភិក្រមវះកាត់ សាច់ស្អុយរលួយចេញ ៕