ថៃស្រីនាងបង្ហោះវីដេអូសិចស៊ីលើសដើមត្រូវប៉ូលិសឃាត់ខ្លួនជាលើកទីពីរ

0
6042

ដោយៈ គោកធ្លក
ភ្នំពេញៈ ចេញពីប៉ុស្តិ៍ប៉ូលិសមិនបានប៉ុន្មានម៉ោងផងតារាហ្វេសប៊ុក ថៃ ស្រីនាង បានផ្គើនសម្ដេចតេជោបង្ហោះ ខ្លីបវីដេអូសិចស៊ីលើសដើមហើយត្រូវប៉ូលិសនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ជាលើក ទីពីរកាលពីម៉ោងជាង៤រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អធិការនគរបាល ខណ្ឌទួលគោកលោក សុខ ហេង បាននិយាយថា លើកនេះប្រហែលជាចាត់ការតាមច្បាប់ ហើយ។ នាងឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាងអាយុ៣៥ឆ្នាំស្នាក់នៅ សង្កាត់បឹងកក់ទី១ ដែលតែងតែផុស រូបភាព និងវីដេអូខ្លីបលក់សម្លៀកបំពាក់សិចស៊ីជ្រុលហួសហេតុនោះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដីថ្លៃថ្នូ ទំនៀមទម្លាប់ប្រពៃណី និងកិត្តិយសស្រ្តីខ្មែរ ត្រូវបាននាំខ្លួនមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ម្តងរួចហើយកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ និងឱ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីនាងបាន សំពះសុំទោស ជាសាធារណៈនូវរាល់កំហុសឆ្គង និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយ (Live) ចាប់ពីពេល
នេះទៅ។ប៉ុន្តែមិនបានប៉ុន្មានម៉ោងផងនាងបានបង្ហោះរូបភាពវីដេអូសិចស៊ីហួសហេតុដដែលនេះមកជា លើកទីពីរ។

សមត្ថកិច្ចខណ្ឌទួលគោកបាននាំខ្លួននាង ថៃ ស្រីនាង មកសួរនាំរឿងចេតនាឌឺដងដាក់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ឱ្យបញ្ឈប់ការឡាយស្ទើរចេញកេរខ្មាស។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យ ក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ មួយចំនួនដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន។ ពីព្រោះវាពិតជា បានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៍គ្មានច្បាប់ឱ្យធ្វើបែបនោះ ឡើយ។ជាមួយគ្នានេះសម្តេចតេជោក៍បានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអន ឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ីជ្រុលហួសហេតុហើយធ្វើការផ្សព្វផ្សាយ (Live) លក់ផលិត ផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗបង្កផលប៉ះពាល់ដល់ តម្លៃសីលធម៌ និងកិត្តិយសស្ត្រីខ្មែរ។

ភ្លាមៗក្រោយការប្រកាសរបស់ ប្រមុខរាជរដ្ឋាភិបាល នាង ថៃ ស្រីនាង ដែលលក់រ៉ូបថតស្ទើរចេញកេរភេទ តាមបណ្តាញសង្គមហ្វេសប៊ុក ហើយកំពុងរងការរិះគន់យ៉ាងខ្លាំងក្លានោះបានបញ្ចេញមតិមួយចំនួនដែល មជ្ឈដ្ឋានជាច្រើនមើលឃើញថា មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន។

នាង ថៃ ស្រីនាង សរសេរថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវស្តាប់ ប្រសាស៍សម្តេចហើយ ចង់ខ្យល់ មើលទៅត្រូវដូរមុខរបរទៀតហើយខ្ញុំ សម្តេចអើយសម្តេច ជួយសេងរ៉ូបខ្ញុំ ខ្លះទៅយកទៅទុកក៍បានដែរបើសល់ច្រើនម្លឹងៗបានលុយឯណាសងគេលោកអើយលោក ឆ្កួតងាប់លូវហើយ   ខ្ញុំពេលនេះមានតែស្រាទេយល់ចិត្តខ្ញុំ”៕