សេចក្ដីប្រកាសដំណឹងបាត់សាច់ញាតិ !

0
149

សូមគោរព និងជម្រាបសួរ ! ដល់ពុកម៉ែបងប្អូនមីងមានៅក្នុងបណ្ដាញសង្គមទាំងអស់ និងបងប្អូនសមត្ថកិច្ចបងប្អូនអ្នកសារព័ត៌មាន ទាំងអស់ជាទីគោរព និងជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត។ ខ្ញុំបាទឈ្មោះ ឈឿង ប៊ុនធឿន និងក្រុមគ្រួសាររស់នៅ ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខែត្រត្បូងឃ្មុំ បានបាត់កូនស្រី និងចៅស្រីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រហូតមកទល់ និងពេលនេះ មិនទាន់មានដំណឹងមិនដឹងថា អ្នកទាំងពីរនៅទីណា ? កន្លែងណានោះទេ ?

ប្រសិនបើពុកម៉ែបងប្អូនមីងមា និងសមត្ថកិច្ចបានដឹង និងបានឃើញសូមមេត្តាជួយផ្ដល់ជាដំណឹងឲ្យយើងខ្ញុំបានដឹងផងយើងខ្ញុំនឹងមានជូនជាសគុណ និងមានភ្ជាប់ជាមួយនូវរូបថតដែលមានប្រជ្រុយមួយនៅលើចង្កាខាងស្ដាំជាសម្គាល់។

សូមជួយផ្ដល់ព័ត៌មានតាមរយៈ ទូរស័ព្ទលេខ ០៧១.២៥.២៩.៨៨៨ និង ០៩៦.២៤៩.៥៨.៥៨ សូមគោរពអរគុណ និង
អរគុណ។ ជាពិសេសបើ កូនស្រី ប្អូនស្រី បានដឹងនិងបានឃើញសារនេះហើយ សូមកូនស្រី ប្អូនស្រី វិលមកផ្ទះវិញ
មកព្រោះប្ដីរបស់ប្អូនគាត់យំនឹកកូនរាល់ថ្ងៃ…៕