ដួលម៉ូតូដឹកឈើសង្កត់ស្លាប់បុរសខ្មែរលើចារាយនៅស្រុកអូរយ៉ាដាវ

0
193

ដោយៈ យក្សឡោម
រតនគិរី: អម្បូរមនខ្មែរលើចារាយ បានស្លាប់នៅ មន្ទីរពេទ្យបង្អែក ខែត្ររតនគិរី ដោយសារម៉ូតូដឹកឈើដួលសង្ក ត់លើបណ្ដាលឲ្យបាក់ជើងទាំងពីរ និងជាំដើមទ្រូងធ្ងន់ធ្ងរ។ បុរសរងគ្រោះឈ្មោះ សល់ លីង អាយុ២៧ឆ្នាំទីលំនៅ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខែត្ររតនគិរី។

តាមព័ត៌មានពីអ្នក ស្រុកអូរយ៉ាដាវ ថា ថ្មីៗនេះនៅច្រករបៀង ភូមិឡុំ ហៅ ប៉ុស្ដិ៍៦០៣ បើកឲ្យគេដឹកឈើខុសច្បាប់ចេញទៅលក់ឲ្យវៀតណាមយ៉ាងអនាធិបតេយ្យ។ បងប្អូនខ្មែរលើភាគតិចដែលមានជីវភាពខ្វះខាតនាំគ្នាដឹកជញ្ជូន ឈើយកទៅលក់លុះនៅល្ងាចថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះ និងគូកនដឹកឈើទៅលក់ឲ្យវៀតណាម។ នៅពេលបើកម៉ូតូចុះផ្លូវចំណោតខ្លាំងប្រាំងម៉ូតូក៍អត់ស៊ី ហើយភ្លៀងក៍ធ្លាក់ផងធ្វើឲ្យម៉ូតូចុះលឿនក៍ដួលសង្កត់អ្នក បើកម៉ូតូពេញមួយទំហឹងតែម្ដង។

ប្រភពបន្តថា ភ្លាមៗនោះអ្នករួមដំណើរបាននាំគ្នាជួយលើកម៉ូតូ និងឈើចេញដោយប្រញាប់ដឹកជនរងគ្រោះទៅ មន្ទីរពេទ្យបង្កែក ស្រុកបរកែវ តែក្រុមគ្រូពេទ្យថា រងគ្រោះបាក់ជើងទាំងពីរ និងជាំដើមទ្រូងធ្ងន់ធ្ងរណាស់គឺមាន តែបញ្ជូនទៅកាន់ មន្ទីរពេទ្យ បង្កែកខែត្រ។ ប៉ុន្ដែជាអកុលជាងមួយម៉ោងក្រោយគ្រូពេទ្យបានប្រាប់ថា បុរសនោះស្លាប់ទៅហើយរួចក៍ប្រគល់សពឲ្យសាច់ញាតិដឹកយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណីខ្មែរលើ៕