ឈ្មួញសម្រុកដឹកវល្លិឈាមនិងឈើល្អៗទៅលក់ឲ្យវៀតណាមតាមច្រកភូមិឡុំ

0
178

ដោយៈ សុវណ្ណ
រតនគិរី: ក្រុមឈ្មួញខិលខូចកំពុងនាំគ្នាសម្រុកដឹកវល្លិឈាម និងឈើល្អៗយកទៅលក់ឱ្យ វៀតណាម តាមច្រករបៀង ភូមិឡុំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខែត្ររតនគិរី។

នៅក្នុងដើម ខែសីហា ឆ្នាំ២០២៤ ក្រុមឈ្មួញបានប្រើយុទ្ធសាស្ត្របំផុសចលនាឱ្យពលរដ្ឋចូលព្រៃកាប់វល្លិឈាម (វល្លិតាអាន) និងឈើល្អៗនៅតាមបណ្ដាលស្រុកមួយចំនួននៃ ខែត្ររតនគិរី ដើម្បីយកទៅលក់ឱ្យពួកគេ ហើយក្រុមឈ្មួញក៍បានដឹកឈើទាំងនោះយកទៅលក់បន្តឲ្យ វៀតណាម តាមច្រករបៀង ភូមិឡុំ។ ករណីនេះសមត្ថកិច្ចពាក់ព័ន្ធនៅមិនទាន់បង្ក្រាបនៅឡើយទេដោយគ្រាន់តែឈរឱបដៃទល់ភ្នែកមើល…។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ គេសង្កេតឃើញសកម្មភាពដឹកជញ្ជូនវល្លិឈាម និងឈើតាមម៉ូតូជាច្រើនគ្រឿងគឺដឹកទាំងយប់ទាំងថ្ងៃទៅដោយរលូនខណ:មាន មន្ត្រីយោធា និងប៉ូលិស ប៉ុស្ដិ៍ប្រចាំការនៅច្រក ភូមិឡុំ ២៤ម៉ោងតែហាក់នៅមិនទាន់ធ្វើការទប់ស្កាត់ ឬបង្រ្កាបនោះទេ។

ចំណែកលោក គឹម ដារ៉ា មេប៉ុស្ដិ៍ប៉ូលិសប្រចាំច្រករបៀង ភូមិឡុំ គេមិនអាចសុំការបំភ្លឺបានទេកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ ប៉ុន្តែលោក ហេង ប៊ុន្នី អភិបាល ស្រុកអូរយ៉ាដាវ បានប្រាប់ឲ្យដឹងតាម ប្រព័ន្ធតេឡេក្រាម ថា ករណីដឹកវល្លិឈាម និងឈើខុសច្បាប់ទាំងនោះ លោកនឹងចាត់កម្លាំង កងរាជអាវុធហត្ថស្រុក ចុះទៅកានទីនោះ …។

រីឯលោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្ររតនគិរី ក៍មិនអាចសុំការបំភ្លឺបានដែរ កាលពីថ្ងៃទី១៨ ខែសីហា។ ការកាប់បំផ្លាញព្រៃឈើដ៏មហាប្រល័យនេះគេសង្កេតឃើញថា « ខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃវាពុំហ៊ាននោះទេ »។ ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធសុទ្ធតែបានដឹងទាំងអស់ រាល់ការដឹកជញ្ជូនឈើចេញចូលតែពួកគេធ្វើហាក់ដូចជាមិនដឹង ក៍ព្រោះតែខ្លាចខូចផលប្រយោជន៍៕