មណ្ឌលគិរីត្រជាក់ចុះដល់១៣អង្សាសេគឺត្រជាក់ជាងគេនៅកម្ពុជា

0
146

ដោយៈ គោកធ្លក                                                                                                       ភ្នំពេញៈ សីតុណ្ហភាពអប្បបរមា បានចុះត្រជាក់ដល់រង្វង់១៣អង្សាសេនៅក្នុង ខេត្តមណ្ឌលគិរី និង ខេត្តព្រះវិហារ នឹងចាប់ផ្តើបងើបឡើងវិញបន្តិចម្តងៗចាប់ពីថ្ងៃទី១០ ខែធ្នូ រហូតដល់ចុងខែដដែល              នេះទើបចុះត្រជាថ្មីលើកទីពីរទៀត។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ ឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នេះថា សីតុណ្ហភាពអប្បបរមា នៅក្នុង ខេត្តមណ្ឌលគិរី និង ខេត្តព្រះវិហារ (ប្រាសាទព្រះវិហារ) នៅថ្ងៃនេះចុះត្រជាក់ដល់រង្វង់១៣អង្សាសេ។ រីឯខេត្តក្រៅពីនេះ ក៍ចុះដែរតែមិនចុះទាបដូចជា ខេត្តមណ្ឌលគិរី និង ខេត្តព្រះវិហារ នោះទេ។ ចំណែក ខេត្តប៉ៃលិន វិញសីតុណ្ហភាពអប្បបរមា បានចុះត្រជាក់ដល់រង្វង់១៦អង្សាសេ, ខេត្តក្រចេះ ១៧.៥ អង្សាសេ,       ខេត្តកំពង់ធំ ១៧.៥អង្សាសេ, ខេត្តពោធិសាត់ ១៧ អង្សាសេ, ខេត្តបាត់ដំបង ១៦អង្សាសេ, ខេត្ត          រតនគិរី ១៧អង្សាសេ និង ខេត្តឧត្តរមានជ័យ ១៥.៥អង្សាសេ។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ចាប់ផ្តើមពីថ្ងៃទី១០ ខែធ្នូ តទៅសីតុណ្ហភាព ចាប់ផ្តើម ងើបឡើងវិញ។ វានឹងងើបតែពីត្រឹម ខេត្តកំពង់ធំ ចុះក្រោម (ត្បូង)។ រីឯតំបន់ខ្ពង់រាបគឺនូវតែ    បន្តត្រជាក់ដដែលរយៈពេល៤ទៅ៥ថ្ងៃទៀត។ ចាប់ពី ខេត្តកំពង់ធំ ចុះក្រោមចាប់ផ្តើមងើប ឡើងវិញដោយក្នុងមួយថ្ងៃរង្វង់មួយអង្សាសេមកនៅរង្វង់២៣ទៅ២៤អង្សាសេ។

អ្នកនាំពាក្យខាងលើឱ្យដឹងទៀតថា នៅខាងលើ ខេត្តកំពង់ធំ សីតុណ្ហភាព អាចនៅក្នុងរង្វង់១៧          អង្សាសេ ៤ទៅ៥ថ្ងៃ ហើយបានចាប់ផ្តើមងើបឡើងវិញទាំងអស់។ ពេលឡើងដល់២៣ទៅ២៤            អង្សាសេ ហើយនៅទ្រឹង និងចុះត្រជាក់សាជាថ្មីលើកទីពីរអាចនៅចុង ខែធ្នូ ខាងមុខ៕