បន្ថយឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ឯក និងឧត្តមសេនីយទោ ឱ្យមកនៅត្រឹមក្ដឹបប៉ូលិស

0
287

ភ្នំពេញៈ ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យ លេខ២៥៤ និង២៥៥ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយត្រាស់បង្គាប់ក្នុងប្រការមួយគឺ បន្ថយឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ០១០២៦ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

ចំណែក ព្រះរាជក្រឹត្យ មួយទៀត លេខ២៥៥ បានត្រាស់បង្គាប់ក្នុង ប្រការមួយគឺ បន្ថយឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ទោ សុខ បូរ អត្តលេខ៣៤៩០៨ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាល ត្រី» ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ការបន្ថយឋានន្តរស័ក្ដិ នាយនគរបាលជាតិ ម្ដងនេះគឺនៅក្នុង ព្រះរាជក្រឹត្យ ពុំបានបញ្ជាក់អំពីទោសកំហុសនោះទេ។ការដកតំណែងរួច បណ្ដេញនគរបាលចេញពី ក្របខ័ណ្ឌ នាពេលកន្លងមករបស់ ក្រសួងមហាផ្ទៃ គឺសុទ្ធតែបានបញ្ជាក់ពីករណី «ល្មើសវិន័យកងកម្លាំងនគរបាលជាតិ» ដូចៗគ្នា។ ឋានន្ដរស័ក្ដិ ពល បាលត្រី គឺ ដោយមួយ ដែលភាសាអ្នកស្រុកអាយនិយាយលេងសើចថា «ក្ដឹបប៉ូលិស»៕