ក្រសួងមហាផ្ទៃ ចេញលិខិតលេខ ០២២ប្រក ប្រកាសស្ដីពី ការបណ្ដេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រេចក្នុង ប្រការ១ ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិ ចំនួន១២រូបនៃ ស្នងការដ្ឋាននគរបាល រាជ ធានីភ្នំពេញ ក្រោមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិ។
មន្ត្រីនគរបាលទាំងនោះមាន ឋានន្តរស័ក្ដិ ចាប់ថ្នាក់ វរសេនីយ៍ទោ រហូតដល់ ព្រិន្ទបាលទោ។ ក្នុងនោះនគរ បាលបម្រើការងារនៅក្នុង ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន៥នាក់។ អធិការដ្ឋាននគរបាល ខណ្ឌ ដង្កោ ម្នាក់។ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ម្នាក់។ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ម្នាក់។ អធិ ការដ្ឋាននគរបាល ខណ្ឌកំបូល ម្នាក់។ អធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ម្នាក់។ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ម្នាក់ នៅប៉ុស្ដិ៍រដ្ឋបាលនគរបាលស្រះចក និង អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ម្នាក់ នៅ ប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូទី១។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមអញ្ជើញអានសេចក្ដីដើមទាំងស្រុងដូចខាងក្រោមៈ