ប្រមូលលុយពីប្រជាពលរដ្ឋថាយកទៅធ្វើផ្លូវបានត្រឹមតែកាយដីចោលអស់រយៈពេលជាងមួយឆ្នាំ

0
103

ដោយៈ អធិបតី
ភ្នំពេញៈ បុរីកាំងម៉េង ដែលមានទីតាំងជាប់នឹងផ្លូវជាតិលេខ២ ក្បែរស្ពានបាក់ និងក្បែរទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ស្ថិតនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានកាយផ្លូវទុកចោលអស់រយៈពេល ជាងមួយឆ្នាំមកហើយបន្ទាប់ពីបានរៃប្រាក់ម្ចាស់កម្មសិទ្ធិក្នុងបុរី។ ប្រជាពលរដ្ឋដែលបានទិញដីក្នុងបុរីសុំឱ្យម្ចាស់ ក្រុមហ៊ុនពន្លឿនការធ្វើផ្លូវឱ្យឆាប់រួចរាល់ដើម្បីបានធ្វើដំណើរចេញចូលទៅទីតាំងដីគ្រប់គ្រងទ្រព្យសម្បត្តិ និង ផលដំណាំ។ នេះបើតាមការអះអាងពីម្ចាស់ទ្រព្យរងគ្រោះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋខាងលើបានរៀបរាប់ទៀតថា ភាគីក្រុមហ៊ុនបានយកលុយពីប្រជាពលរដ្ឋដែលជា ម្ចាស់ដីដើម្បីធ្វើ ផ្លូវក្នុង បុរីកាំងម៉េង ហើយប្រជាពលរដ្ឋក៍បានបង់ជូនទៅក្រុមហ៊ុនរួចរាល់នោះដែរ។ ក៍ប៉ុន្តែក្រុមហ៊ុនបានត្រឹម តែកាយដីរួចទុកចោលជាងមួយឆ្នាំមកហើយ។ ហេតុដូច្នេះពលរដ្ឋក៍បានសំណូមពរសុំឱ្យក្រុមហ៊ុម ធ្វើការឱ្យ មានទំនួលខុសត្រូវ និងពន្លឿនការធ្វើផ្លូវសម្រាប់ពលរដ្ឋដំណើរចេញចូល។

ទាក់ទងករណីខាងលើនេះភាគីខាង ក្រុមហ៊ុន បុរីកាំងម៉េង គឺអង្គភាពយើងមិនអាចទាក់ទងសុំការពន្យល់បាន ទេ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៕