ការចុះពិនិត្យទីតាំងខាងលើនៃគណៈកម្មការខែត្រធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីមាន ប្រព័ន្ធផ្សព្វផ្សាយ ផ្សាយព័ត៌មានថា «មានការសាងសង់របងថ្មរឹងមាំ និងចាក់ដីលុបឆ្នេររំលោភ ធ្វើជាកម្មសិទ្ធិ ពេញបន្ទុកយ៉ាងអនាធិបតេយ្យខណៈអាជ្ញាធរ ក្រុងព្រះសីហនុ សម្រានមិនក្រោកសោះ»។
លោក ឯម ភាព អភិបាលរង ខែត្រព្រះសីហនុ ប្រធានក្រុមការងារ នៃគណៈកម្មការចម្រុះ ចុះពិនិត្យទីតាំងចាក់ ដីលុបឆ្នេរចូលសមុទ្រ មានប្រសាសន៍យ៉ាងខ្លីតាម ប្រព័ន្ធតេឡេក្រាម កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ ថា «សូមទាក់ទងជាមួយលោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ»។
ចំណែក អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ លោក ឃាង ភារម្យ វិញឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មាន នៅរសៀលថ្ងៃខែឆ្នាំដដែល តាមប្រព័ន្ធតេឡេក្រាមថា «ក្រុមការងារខែត្របានធ្វើកំណត់ហេតុផ្អាកសកម្មភាព ការដ្ឋានខាងលើរួចហើយ និងបានណែនាំឱ្យម្ចាស់ទីតាំង (អតីតឡទឹកត្រីចាស់) ឱ្យយកឯកសារ នៃការកាន់ កាប់ដីមកបង្ហាញក្រុមការងារដើម្បីមានមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ»។ លោក ឃាង ភារម្យ បានសង្កត់ធ្ងន់ទៀតថា «ករណីនេះកំពុងស្ថិតក្នុងចំណាត់ការរបស់ ក្រុមការងារខែត្រ នៅឡើយ»។
ច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុងព្រះសីហនុ មិនដែលអនុញ្ញាតច្បាប់សាងសង់សំណង់រឹងផ្សេងៗនៅមាត់ សមុទ្រ ឬក៍នៅលើផ្ទៃសមុទ្រនោះទេ និងផ្ទៃដីទំហំចាប់ពី៥០០ម៉ែត្រការ៉េឡើងទៅ ច្រកចេញចូលតែមួយ នៃរដ្ឋ បាល ក្រុងព្រះសីហនុ ក៍មិនមានសិទ្ធិអនុញ្ញាតច្បាប់ឱ្យសាងសង់អ្វីដែរ។ នេះបើយោងតាមប្រ សាសន៍របស់ លោកស្រី ឈុន ដារី អភិបាលរង ក្រុងព្រះសីហនុ ទទួលបន្ទុក ផ្នែកច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុងព្រះ សីហនុ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា សំណួរគ្មានចម្លើយមួយបានលើកឡើងថា ការចាក់ដីលុបឆ្នេរសមុទ្រខាងលើ តើអាជ្ញាធរមាន សមត្ថកិច្ចណាជាអ្នកអនុញ្ញាត ? តើលោក ហ្រ្វែងគ្លីន (FRANKLIN) ឬ ដែលជាអ្នកអនុញ្ញាតឱ្យនោះ ?៕