លោក លឹម ឡេងលីហូ បានបញ្ជាក់ថា ឈើដែលស្ទាក់ចាប់បាននោះជាប្រភេទឈើសុក្រំ មានចំនួន៣ដុំ ដែលមានមុខកាត់ប្រហែល៣០ឃ្លុំ គឺ៣តឹកគុណ៣តឹក ដែលមានប្រវែងជាង១ម៉ែត្រ។ ក្រោយពីបង្ក្រាបរួច ក្រុមលោកបានប្រគល់ឈើនោះឲ្យទៅ ផ្នែករដ្ឋបាលព្រៃឈើ ស្រុកអូរជុំ ដើម្បីបន្ដចាត់ការតាមផ្លូវច្បាប់។
គួរកត់សម្គាល់ថា ឈើដែលឈ្មួញបានដឹកមកលក់ ហើយត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននោះភាគច្រើន គឺឈ្មួញ បានប្រមូលទិញឈើពី ស្រុកវ៉ឺនសៃ និង ស្រុកតាវែង រួចដឹកបំភាន់ភ្នែកតាមម៉ូតូកាត់ ស្រុកអូរជុំ ស្ទើររាល់យប់ យកមកលក់ឲ្យសិប្បកម្មនៅទីរួម ខែត្ររតនគិរី និងមួយចំនួនទៀតត្រូវក្រុមឈ្មួញដឹកទៅលក់បន្ដឲ្យ វៀតណាម តែពុំដែលរំខានដល់សមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងព្រោងព្រាត២៤ម៉ោងនៅតាមផ្លូវនោះទេ។ ប៉ុន្ដែពេលនេះ ត្រូវកម្លាំង ប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការ ខែត្ររតនគិរី ចាប់ផ្ដើមបញ្ចេញស្នាដៃគឺ ចុះបង្ក្រាបពុំរើសមុខឡើយ៕