ថ្មីៗនេះចាប់តាំងពីដើម ខែសីហា ឆ្នាំ២០២៣ ក្រោយការបោះឆ្នោតជាតិរួចមកនៅក្នុង តំបន់រំដួលជើងភ្នំ ចំណុច ឡទឹកត្រីចាស់ ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ មានការធ្វើរបងថ្មពីមុខហើយ លួចចាក់ដីលុបខាងក្នុងទាំងថ្ងៃយប់យ៉ាងគគ្រឹគគគ្រេង អ្នកខ្លះចាក់លុបបានសម្រេច អ្នកខ្លះទៀតកំពុងតែបន្ត លួចចាក់ដីលុបព្យាយាមបិទបាំងក្រសែភ្នែកថ្នាក់ដឹងនាំ និងអ្នកកាសែត។
ពាក់ព័ន្ធនិងភាពអនាធិបតេយ្យ នៃការលួចចាក់ដីលុបឆ្នេរសមុទ្រយកធ្វើជាកម្មសិទ្ធិខាងលើមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចាប់ពីភូមិសង្កាត់ក្រុងខែត្របានឆ្លើយរុញដាក់គ្នាថា មិនដឹង មិនទទួលទូរស័ព្ទអ្នកសារ ព័ត៌មាន និងប្លក់លេខទូរស័ព្ទអ្នកកាសែតមិនឱ្យទាក់ទងបានជាដើម។ តើប្រមុខ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ កំពូលៗសង្ឃឹមលើអ្នកណា ជាភ្នែក ជាច្រមុះ បើមន្រ្តីថ្នាក់ក្រោមជាតិប្រកាន់ឥរិយាបថប្រមាទ ធ្វើមិនអើពើ មិន ខ្វល់ ពីសម្បត្តិសាធារណៈរបស់រដ្ឋបែបហ្នឹង ?
លោកស្រី ឈុន ដារី អភិបាលរង ក្រុងព្រះសីហនុ ទទួលបន្ទុក ផ្នែកច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុងព្រះ សីហនុ មានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ថា ទាក់ទងនឹងការសាងសង់សំ ណង់រឹងផ្សេងៗនៅមាត់សមុទ្រ ឬនៅលើសមុទ្រ ច្រកចេញចូលតែមួយ មិនដែលអនុញ្ញាតច្បាប់ឲ្យឡើយ។ ផ្ទៃ ដីទំហំចាប់ពី៥០០ម៉ែត្រការ៉េឡើងទៅ ច្រកចេញចូលតែមួយ ក្រុងព្រះសីហនុ ក៍មិនមានសិទ្ធិអនុញ្ញាតច្បាប់ឱ្យ សាងសង់អ្វីដែរ។
គួររំលឹកថា កាលពីដើម ឆ្នាំ២០២៣ ការសាងសង់សំណង់រឹងមាំលើផ្ទៃសមុទ្រនៅ តំបន់ទំនប់រលក សង្កាត់ លេខ១ ក្រុងព្រះសីហនុ កើតមានពេញបន្ទុកគ្មានការទប់ស្កាត់ រីករាលដាលដូចផ្សឹត និងចាប់ពី តំបន់រំដួល ជើងភ្នំ សង្កាត់លេខ១ រហូតដល់ តំបន់រោងចក្រប្រេងកាត ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ជនខិលខូចឱកាស និយមបានសាងសង់របងថ្មរឹងមាំទាំងថ្ងៃលួចចាក់ដីលុបឆ្នេរ និងចូលសមុទ្រទាំងថ្ងៃយប់ យ៉ាងអនាធិបតេយ្យ។ បើយោងតាម ច្បាប់រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ព្រៃភ្នំ ស្ទឹង បឹងបួរ ទន្លេ សមុទ្រ កោះ ឆ្នេរ ជាស
ម្បត្តិសារធារណៈរបស់រដ្ឋ៕