ភ្នំពេញៈ មន្ត្រីគយម្នាក់ និងឈ្មួញរកស៊ីទំនិញគេចពន្ធពីរនាក់ទៀត ត្រូវបានប្រភពដែលគួរឱ្យទុកចិត្តបង្ហើប ប្រាប់ដោយសុំមិនឱ្យបញ្ចេញអត្តសញ្ញាណនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ថា ក្រុមឈ្មួញបាននាំចូល ទូរស័ព្ទដៃចល័តទំនើបគេចពន្ធមកពី ប្រទេសអាម៉េរិក និងហុងកុងយកមកលក់ចែកចាយបន្តនៅ ប្រទេស កម្ពុជា ព្រមទាំង វៀតណាម។ ការនាំចូលទូរស័ព្ទដៃទំនើបពីបរទេសមកស្រុកខ្មែរនេះគឺ ចែកចាយធំជាងគេនៅ រាជធានីភ្នំពេញ ហើយបញ្ជូនទៅតាមបណ្ដាលខែត្រនានា ជាពិសេសបន្តដឹកឆ្លងដែនយកទៅលក់បន្តឱ្យ វៀត ណាម ដែលមានការត្រូវរ៉ូវគ្នាលក្ខណៈជាប្រព័ន្ធ។
សព្វថ្ងៃមានមេឈ្មួញធំ២នាក់ និងមេគយបម្រើការងារនៅ រាជធានីភ្នំពេញ ម្នាក់ទៀតបានសហការចាប់ដៃគ្នា យកមុខរបរនេះជាយូរឆ្នាំមកហើយ។ នៅក្នុងនោះសូម្បីតែមេការរបស់ពួកថៅកែៗក៍អាចរកប្រាក់ចំណូលបាន ក្នុង១សប្ដាហ៍ចាប់ពី ១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារ ផងដែរ។ បើគ្រាន់តែមេការសោះគេអាចរកប្រាក់បានច្រើន ម្លឹងៗទៅហើយ ចុះទម្រាំមេៗឈ្មួញធំទាំងបីនាក់វិញក្នុងនោះមានមេគយម្នាក់ផងមិនដឹងជាបានចំណូលច្រើន យ៉ាងណាទេ ? សំណួរគ្មានចម្លើយមួយក៍បានលើកឡើងថាតើពួកមេឈ្មួញរកចំណូលបាន ពីអំពើរត់ពន្ធទូរ ស័ព្ទដៃទំនើបខុសច្បាប់ក្នុងមួយសប្ដាហ៍បានប៉ុន្មានម៉ឺនដុល្លារ បន្ទាប់ពីចាត់ចែងកញ្ចប់ឱ្យទៅស្ថាប័នជំនាញ រួចរាល់ ? រាជរដ្ឋាភិបាល បានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗតាមរយៈទំនិញទូរ ស័ព្ទទំនើបគេចពន្ធនៅតាម ច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាកន្លែងនាំចូល «ផលិតផលធ្លាក់ពី លើមេឃ» ដ៏សុខសាន្តបំផុត…។
បើយោងតាមប្រភពដដែលបានបង្ហាញឈ្មោះក្រុមឈ្មួញរកស៊ីនាំចូលទូរស័ព្ទទំនើបគេចពន្ធថា ក្រុមនាំចូលទូរ ស័ព្ទទំនើបគេចពន្ធទាំងនោះត្រូវបានគេស្គាល់ថា ទី១.លោក អ៊ុង សុភា ជាមន្ត្រីយោធាពាក់ផ្កាយ២។ ទី២. លោក ឃីន ត្រូវជាប្អូនប្រុសបង្កើតរបស់ប្រពន្ធមេគយដ៏មានឥទ្ធិពលម្នាក់ និងទី៣.លោក មុនី ជាមេគយបម្រើ ការងារនៅ រាជធានីភ្នំពេញ ជាអ្នករកស៊ីចូលហ៊ុនគ្នាជាមួយក្រុមឈ្មួញទាំងពីរនាក់ខាងលើ។
ទូរស័ព្ទដៃទំនើបគេចពន្ធ ដែលបាននាំចូលតាម ច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិចិនតុង) តាម រយៈ ក្រុមហ៊ុនឌីអេសអ៊ិល (DHL) ដែលជាអ្នកចេញមុខឃ្លាទំនិញទាំងអស់នេះផ្ដាច់មុខ គឺចៀសវាងបែកការ ណ៍ចេញទៅខាងក្រៅ។ ប្រភពបន្តទៀតថា ជើងហោះហើរយន្តហោះពី អាម៉េរិក និងហុងកុង បើមាន១០០ជើង ហោះហើរមកកម្ពុជាយ៉ាងតិចណាស់ក៍មានប្រមាណជា៨០ជើង បាននាំចូលទូរស័ព្ទដៃទំនើបដោយមានលោក ផ្កាយ២ អ៊ុង សុភា ជាអ្នកចាត់ចែងទទួលរត់ការបែងចែកឱ្យទៅលោក ឃីន ដឹកចេញពី រាជធានីភ្នំពេញឆ្ពោះទៅ កាន់ វៀតណាម តាមបណ្តោយផ្លូវជាតិលេខ៨ ដើម្បីឆ្លងកាត់តាម ច្រកម៉ឺនជ័យ និងច្រកចក្រី ខែត្រព្រៃវែង។ រីឯ តាម ច្រកត្រពាំងថ្លុង ខែត្រត្បូងឃ្មុំ និងចែកចាយនៅក្នុង ខែត្រកំពង់ចាម និង ខែត្រព្រៃវែង។ ចំណែកលោក ផ្កាយ២ អ៊ុង សុភា ជាអ្នកចែកចាយនៅក្នុង រាជធានីភ្នំពេញ ផង និងជាអ្នកនាំទៅ វៀតណាម ផងតាម ច្រក បាវិត ច្រកស្មាច់ និង ច្រកត្រពាំងថ្លុង ជាដើម។ល។
ខណៈទូរស័ព្ទទំនើបគេចពន្ធបានចរាចរនៅតាមផ្លូវសាធារណៈ ប្រភពបន្តថា ចំពោះមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ដូចជា គយ ខណ្ឌពោធិសែនជ័យ, គយចល័យតំបន់១នៃ រាជធានីភ្នំពេញ, សាខាគយ និងរដ្ឋាករ រាជធានី ភ្នំពេញ, គយចល័យនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ, សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច, ថ្នាក់លើ ថ្នាក់ក្រោម ឱ្យតែដឹងថា ការដឹកទូរស័ព្ទទំនើប អាយផេត ឆ្នាំងសាក ថ្មទូរស័ព្ទ ជារបស់លោកផ្កាយ២ អ៊ុង សុភា គឺគ្រប់ សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ ឬក្អកនោះទេ។ បើនិយាយពីឈ្មោះ ឃីន ឯណោះវិញដែលត្រូវជាប្អូនប្រុស ប្រពន្ធមេគយដ៏មានឥទ្ធិពលពីមុនគេធ្លាប់ដឹកទូរស័ព្ទ និងសម្ភារទូរស័ព្ទចេញពី រាជធានីភ្នំពេញ ម្ដុំផ្លូវ២០០៤ សុទ្ធតែរថយន្តយីឌុប តែក្រោយមកក៍ប្រើ រថយន្តតូរីស ហើយបច្ចុប្បន្នគេប្រើ ឡានកូរ៉េ ដឹកជញ្ជូនវិញម្ដង គឺចាប់ ពី៥០កេស ទៅ៦០កេស។ ចំពោះលោកផ្កាយ២ អ៊ុង សុភា អ្នកចែកចាយនៅ រាជធានីភ្នំពេញ រហូតដល់ម្ដុំ ផ្លូវ កម្ពុជាក្រោម អ្នកលក់ទូរស័ព្ទទំនើបៗគឺស្គាល់លោកផ្កាយ២ អ៊ុង សុភា ច្បាស់ណាស់ពីព្រោះជាឈ្មួញមានអំ ណាចឥទ្ធិពលខ្លាំង។
ទាក់ទងករណីខាងលើលោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ធ្លាប់បានលើកឡើងថា កាលពីលោកមិនទាន់មកកាន់តំណែងជា ប្រធានការិយាល័យគយ និងរដ្ឋាករ កម្ពុជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្លាប់ឮគេនិយាយពីឈ្មោះខាងលើនេះដែរ។ ក៍ប៉ុន្តែពេលដែលលោក មកកាន់តំណែងថ្មី គឺគ្មានអំពើរត់ពន្ធបែបនេះទេ។ ព្រោះជាគោលការណ៍របស់ ក្រុមហ៊ុនយន្តហោះមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព និងហានិភ័យអំពីថ្មទូរស័ព្ទ។
នៅជុំវិញ ផ្សារដេប៉ូ មានលក់ទូរស័ព្ទដៃទំនើបៗគ្រប់ប្រភេទជាច្រើនស្អេកស្កះ។ បុរសម្នាក់រកស៊ីលក់ទូរស័ព្ទដៃ នៅ ផ្សារដេប៉ូ បានលើកឡើងថា គាត់ពុំហ៊ានទិញទូរស័ព្ទទំនើបដូចជា អាយហ្វូន មកស្តុកទុកនោះទេ ពីព្រោះ ហាងឆេងទីផ្សារសេរីឡើងចុះៗធ្វើឱ្យមានការខាតបង់ច្រើន។ ទូរស័ព្ទគេចពន្ធភាគច្រើនមកពី អាម៉េរិក និង ហុងកុង។
ការរកស៊ីលក់ទូរស័ព្ទដៃទំនើបៗបុរសម្នាក់ទៀតនៅ ផ្សារដើមគ ដែលសល់លុយច្រើនបានលើកឡើងថា កន្លែង គាត់មានលក់ទូរស័ព្ទដៃទំនើបៗស្ដុកទុកជាប្រចាំសម្រាប់ភ្ញៀវចង់បាន។ ទូរស័ព្ទអាយហ្វូន មកពី សាំងហ្គាពួរ មានក្រុមហ៊ុនធានារយៈពេល១ឆ្នាំដែលមានតម្លៃ១១៩៩ដុល្លារ ប្រ៊ូ១៤មែក មានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។ ទូរស័ព្ទ ម៉ាកដដែលនេះមកពី អាម៉េរិក ផ្ទាល់មួយគ្រឿងមានតម្លៃ១១៣៩ដុល្លារ និងមកពីហុងកុង តម្លៃ១២១៩ដុល្លារ។ ទូរស័ព្ទដៃទំនើបមកពី អាម៉េរិក និងហុងកុង ពុំមានក្រុមហ៊ុននាំចូលនោះទេ។
ចំពោះឈ្មួញរកស៊ីទូរស័ព្ទដៃទំនើបគេចពន្ធខាងលើនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ អង្គភាពយើងពុំ អាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេអំពីរបររកស៊ីទូរស័ព្ទដៃទំនើបៗគេចពន្ធនោះ។
គួរបញ្ជាក់ថា កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះចាប់ ទូរស័ព្ទដៃទំនើបៗ អាយផេត និង សម្ភារមួយចំនួនទៀតគេចពន្ធដល់កន្លែងឃ្លាំងស្តុកទំនិញផ្ទាល់នៅតាមបណ្ដោយ ផ្លូវ២០០៤ ស្ថិតក្នុង សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មាននេះត្រូវបានគេព្យាយាមបិទបាំងជាខ្លាំង។ ក៍ប៉ុន្តែវាបាន បែកធ្លាយចេញមកខាងក្រៅដោយសារតែសម័យទំនើបបច្ចេកវិជ្ជាថ្មីជឿនលឿនបង្ហាញឡើងតាមបណ្ដាញសង្គម ព័ត៌មាន៕