លោក អ៊ី ចំរើន នាយប៉ុស្តិ៍ព្រំដែនប៉ោយប៉ែតប្ដេជ្ញាសម្រួលការធ្វើដំណើរភ្ញៀវជាតិ.អន្តរជាតិចេញចូលនិងការដោះដូរទំនិញឱ្យបានរលូន

0
148

បន្ទាយមានជ័យៈ មន្ត្រីប្រចាំការនៅ ច្រកទ្វារព្រំដែនអន្តរជាតិបានឲ្យដឹងថា ក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មន្ត្រីជំនាញបានជួយសម្រួលដល់ការ ធ្វើដំណើរចេញចូលរបស់ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងការដោះដូរទំនិញឆ្លងកាត់ព្រំដែននេះកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខែត្រ បន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ ខែត្រស្រះកែវ ប្រទេសថៃ មានប្រសាសន៍ថា ដោយគោរពតាមបទ បញ្ជារបស់ប្រមុខដឹងនាំ រូបលោកបានបែងចែកភារកិច្ចសហការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន និងទំនិញ គ្រប់ប្រភេទចេញ-ចូល ព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ សំដៅរកឱ្យឃើញ និងបង្ក្រាបរាល់បទល្មើស ឆ្លងដែនទាន់ពេលវេលា និងការរត់ពន្ធតែប៉ុណ្ណោះដោយមិនមានតួនាទីលើការងារបង់ពន្ធទំនិញនោះទេ។ ព្រោះ ការបង់ពន្ធទំនិញគឺជាតួនាទីភារកិច្ចរបស់ ភ្នាក់ងារគយ និងរដ្ឋាករកម្ពុជា។

 

ជាងនេះទៅទៀតលោកបានបង្កើតទំនាក់ទំនងមន្ត្រី ប្រចាំច្រកទ្វារព្រំដែនទាំងពីរប្រទេសដោយជួបប្រជុំធ្វើការ ងារផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ ប្រជាពលរដ្ឋកម្ពុជា-ថៃ ក្រុមហ៊ុនឬសហគ្រាសនានាឲ្យចូលរួមសហ ការជាមួយ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រង និងសម្របសម្រួលសកម្មភាពនៅតាម ច្រកទ្វារព្រំដែនទ្វេភាគីដើម្បីធានាសុវត្ថិភាព នៃការធ្វើដំណើរ និងការដោះដូរទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែ មានភាពល្អប្រសើរថែមទៀត។

លោក អ៊ី ចំរើន បានបន្តទៀតថា អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី បានបើកដំណើរការជាផ្លូវការរួច ហើយ។ យើងនឹងចូលរួមសម្រួលការឆ្លងកាត់របស់ ប្រជាពលរដ្ឋកម្ពុជា-ថៃ ក៍ដូចជាភ្ញៀវទេសចរបរទេស ជាពិ សេសសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល៕