រដ្ឋមន្ត្រីក្រសួងធនធានទឹកជួបជាមួយគណៈប្រតិភូរបស់មូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម

0
108

ដោយៈ អធិបតី
ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យ គណៈប្រតិភូរបស់ មូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម IFAD (International Fund For Agricultural Development, IFAD) ដឹកនាំដោយលោកស្រីបណ្ឌិតសាស្រ្តាចារ្យរង Jyotsna Puri អនុប្រធានរបស់ IFAD (Associate Vice President) និងសហការី ចូលជួបសម្តែងការគួសម និងធ្វើសេចក្តីរាយការណ៍ពី សហហិរ ញ្ញប្បទានរបស់ IFAD លើវិស័យធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

នៅឱកាសនោះ លោករដ្ឋមន្ត្រី ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងធនធានទឹក និងឧតុនិយម សូម ស្វាគមន៍យ៉ាងកក់ក្តៅ និងសប្បាយរីករាយ ចំពោះវត្តមានរបស់ លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង ដែលបានចំ ណាយពេលដ៏មានតម្លៃ ដើម្បីស្វែងយល់នាពេលនេះ ហើយក៍សូមថ្លែងអំណរគុណ កោតសរសើរ ចំពោះកិច្ច សហប្រតិបត្តិការយ៉ាងល្អប្រសើររវាង រាជរដ្ឋាភិបាលកម្ពុជា និង IFAD ក្នុងការបន្តជួយឧបត្ថម្ភ និងគាំទ្រដល់
ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលនេះជាលើកដំបូងសម្រាប់ IFAD ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ជាពិ សេសចំពោះ វិស័យធនធានទឹក និងឧតុនិយម។

លោករដ្ឋមន្ត្រី ក៍បានជម្រាបជូន គណៈប្រតិភូ អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុង អនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខក្នុង ក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម និងអំពីតម្រូវការឧបករ ណ៍ សម្ភារ ចាំបាច់មួយចំនួនដូចជា ឧតុនិយម និងជលសាស្រ្ត ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈម ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានាបាននូវ «សន្តិសុខទឹក» សម្រាប់បំពេញតម្រូវការប្រើប្រាស់ ប្រចាំថ្ងៃ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចំណែកលោកស្រីបណ្ឌិតសាស្រ្តាចារ្យរង Jyotsna Puri បានបង្ហាញនូវសេចក្តីរីករាយ បានជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោក រដ្ឋមន្ត្រីនាពេលនេះ និងបានជម្រាបជូនអំពីសហហិរញ្ញប្បទានរបស់ IFAD ជាមួយ នឹងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ក្នុងគម្រោងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ដែលមានឈ្មោះថា Climate Adaptive Irrigation and Sustainable Agriculture for Resilience
(CAISAR) ដែលគម្រោងនេះ នឹងត្រូវអនុវត្តន៍នៅក្នុង តំបន់ប្រព័ន្ធធារាសាស្រ្ត មួយចំនួនដូចជាៈ តំបន់ប្រព័ន្ធ ធារាសាស្រ្តអូរតាប៉ោងតាណៃ ស្ថិតក្នុង ខែត្រពោធិសាត់, តំបន់ប្រព័ន្ធធារាសាស្រ្តលំហាច ស្ថិតក្នុង ខែត្រកំពង់ ឆ្នាំង និងតំបន់ប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ស្ថិតក្នុង ខែត្រកំពង់ឆ្នាំង ខែត្រកំពង់ស្ពឺ និង ខែត្រកណ្តាល។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង ក៍បានថ្លែងអំណរគុណជាអតិបរមាដល់ លោករដ្ឋមន្រ្តី ដែលបានបង្កលក្ខណៈ និងផ្តល់ឱកាសដល់ គណៈប្រតិភូ ដើម្បីធ្វើការកសាងនូវយុទ្ធសាស្រ្តសម្រាប់ប្រទេសកម្ពុជា ក្នុងវិស័យធនធាន ទឹក និងឧតុនិយម ជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងប្រកបដោយចេរភាព ធ្វើការដោះស្រាយបាន ជាបណ្តើរៗ និងបានល្អប្រសើរលើ «សន្តិសុខទឹក» សម្រាប់គ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដោយមានការគាំទ្រសហការយ៉ាងពេញទំហឹងពីសំណាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្ត តាមផែនការការងារវិនិយោគរយៈពេលវែងក្នុង វិស័យធនធានទឹក និងឧតុនិយម របស់ ក្រសួងធនធានទឹក និងឧតុនិយម ដោយវិភាជកទុនដ៏ធំសម្បើមដែលមិនធ្លាប់មានពីមុនមកសម្រាប់បម្រើឲ្យការងារ ប្រតិបត្តិការ លើបណ្តាប្រព័ន្ធធារាសាស្រ្ត ខាងលើឈានទៅធានាបានទាំងស្រុងនូវ សន្តិសុខទឹក លើគ្រប់វិស័យ។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង និងគណៈប្រតិភូ នឹងបន្តចុះទៅធ្វើទស្សនកិច្ចលើ ប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ចាប់ពី ស្រុកថ្ពង អមលាំង ព្រំប្រទល់ ខែត្រកំពង់ឆ្នាំង និង ខែត្រកំពង់ស្ពឺ ប្រព័ន្ធធារាសាស្រ្តប្រាំបីមុំ រហូតដល់ ឃុំវិហារលួង ស្រុកពញាឮ ខែត្រកណ្តាល៕