ដកតំណែងអភិបាលរង ខែត្រកែប ដែលបានបញ្ចេញចរិតពាលដាក់ស្ត្រីរងគ្រោះចំនួនពីរនាក់

0
85

ដោយៈ អធិបតី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានចេញ អនុក្រឹត្យ ស្ដីពី «ការ បញ្ចប់មុខតំណែងមន្ត្រីរាជការ» លេខ១២០២ អនក្រ.តត ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុង ប្រការមួយ បានបញ្ជាក់ថា « បញ្ចប់មុខតំណែងលោក ភូ លិ ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិ បាល ខែត្រកែប »។

នៅក្នុង «បរាភវសូត្រ» ព្រះលោកហាមកុំឱ្យមនុស្សប្រព្រឹត្តនូវអំពើ «អបាយមុខ» ដែលនាំមកនូវក្ដីវិនាស។ វាជាការពិតមែនលោក ភូ លិ អភិបាលរង ខែត្រកែប ដែលបានយកស្រាធ្វើជាត្រីមុខគឺ បៀតបៀនលើប្រពន្ធ គេហើយថែមទាំងប្រើហិង្សាទៅលើស្ត្រីម្នាក់ទៀតដោយបានយកកែវស្រាគប់ទៅលើផ្ទៃមុខបណ្ដាលឱ្យបែក ត្របកភ្នែកស្ដាំដេរ១៦ថ្នេរ។ ជាលទ្ធផល នៃទង្វើដ៏ឃោរឃៅ អសីលធម៌ ឬចរិតពាលរបស់ អភិបាលរង ខែត្រ កែបកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីជប់លៀងឡើងដំណែងលោក អ៊ិន សៅ ប្រធាន មន្ទីរបរិស្ថាន ខែត្រថ្មីនោះត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដកតំណែងគ្រវាត់ចោលដូចកូ​នស្ពៃ ដើម្បីទុកជាគំរូ កុំឱ្យមនុស្សឯទៀតយកតម្រាប់អាក្រក់តាម។

ស្ត្រីរងគ្រោះបែកត្របកភ្នែកខាងស្ដាំមានឈ្មោះ ខូវ ហ៊ុយឡាំង រងរបួសយ៉ាងធ្ងន់ធ្ងរដេរចំនួន១៦ថ្នេរ កំពុងស ម្រាកព្យាបាលនៅ មន្ទីរពេទ្យ។ រីឯស្ត្រីដែលត្រូវលោកអភិបាលរង ខែត្រកែប បៀតបៀនរាងកាយយើងសូម ប្រសិទ្ធនាមឈ្មោះថា «នាងបទុម»។ នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្អូនបានទៅចូលរួមពិធីជប់ លៀងឡើងដំណែងលោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថាន ខែត្រកែប នៅត្រង់ចំណុចទល់មុខ ព្រះរាជដំណាក់
ក្សត្រីយានី ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប។

បើយោងតាមប្រភពចុងក្រោយពី ខែត្រកែប នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះថា ស្ត្រីរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង ជាម្ចាស់ហាងកាហ្វេផែកោះទន្សាយ។ កន្លងមកលោកអភិបាលរងខែត្រ តែងតែចេញចូលកន្លែង ហាងកាហ្វេនេះ ដែលមានការហូបចុកជាហូរហែ…នៅទីនោះ។

គួរបញ្ជាក់ថា លោក ភូ លិ ជាមនុស្សប្រុសដ៏កំសាកបំផុតដែលបានធ្វើបាបលើរាងកាយស្ត្រីភេទទន់ខ្សោយ។ លោកជាមន្ត្រីជាន់ខ្ពស់នៅ ខែត្រកែប គួរតែសាងនូវអំពើល្អដល់មនុស្សនៅក្រោមបង្គាប់ ប៉ុន្តែលោកបែរជាសាង អំពើអកុសលទៅវិញ។ ដូច្នេះបាបកម្មមិនចាំដល់ជាតិក្រោយនោះទេ គឺតន់ហន់តែម្ដង អស់តំណែងបុណ្យស័ក្ដិ និងទទួលរងនូវក្ដីអាម៉ាស់ជាទីបំផុតដល់ខ្លួន និងក្រុមគ្រួសារ ថែមទៀតផង៕