ប្រជាសហគមន៍វិវាទដីធ្លីប្រមាណ៤០០នាក់ មកពីតាមបណ្ដាខែត្រនានាចូលរួមសន្និសីទថ្នាក់ជាតិ

0
84

ដោយ បាយ៉ង់ថែមស៍

 

ភ្នំពេញ ៖ អង្គការមិនមែនរដ្ឋាភិបាល(អង្គការ ហ្វ័រឹម FORUM) បានបើកសន្និសីទថ្នាក់ជាតិលើកទី១២ ស្ដីពីអភិបាលកិច្ចដីធ្លី និង ធនធានធម្មជាតិ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ នាថ្ងៃទី២៥ តុលា ២០១៩ ដែលអង្គប្រជុំនេះមានការចូលរួមពីសំណាក់ប្រជាសហគមន៍ប្រមាណ៤០០នាក់ មកពីបណ្ដាខែត្រនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

នេះយោងតាមការឱ្យដឹងពីលោក យូ វាសនា អនុប្រធានសហគមន៍ថ្នាក់ខែត្រព្រះសីហនុ ។

 

គួរបញ្ជាក់ថា សន្និសីទនេះ ក៏មានមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមកពីស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមជាវាគ្មិន និង អង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀតផងដែរ ៕