តុលាការឃុំខ្លួនជនជានចិនករណីជួញដូរគ្រឿងញៀនជាង១០០គីឡូក្រាម

0
75

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ តុលាការ ខែត្រព្រះវិហារ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសជន ជាតិចិនម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង១០០គីឡូក្រាមដែល មានទ្រង់ទ្រាយដ៏ធំនៅកម្ពុជា។

លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូង ខែត្រព្រះវិហារ បានប្រាប់ឱ្យដឹងថា តុលាការ បានសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ TU SUERONG អាយុ៣៦ឆ្នាំជនជាតិចិន។ ជននេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក៩ សហការ ជាមួយនគរបាល ខែត្រព្រះវិហារ ខែត្រស្ទឹងត្រែង និង ខែត្រព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី ស្ថាប័នតុលាការខែត្រពាក់ព័ន្ធខាងលើ។

កម្លាំងប៉ូលិសបានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀននៅ ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុង ភូមិគរគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ក្នុងនោះចាប់បានជនសង្ស័យឈ្មោះ TU SUERONG អាយុ៣៦ឆ្នាំជនជាតិចិន និងដកហូតវត្ថុតាងមានដូចជា កេតាមីន១០០ដុំ ស្មើទម្ងន់១០០គីឡូ និង៨០ក្រាម រថយន្តមួយគ្រឿង ហើយទូរស័ព្ទមួយគ្រឿង ទៀតផងដែរ៕