មន្ត្រី៦រូបត្រូវបានប្រកាសតែងតាំងចូលកាន់ដំណែងថ្មីនិងមន្រ្តី៣រូបទៀតត្រូវផ្ទេរភារកិច្ច

0
139

ដោយៈ បាយ៉ង់ថាមស៍

ព្រះសីហនុៈ នាចុងខែសីហា និង ដើម ខែកញ្ញា ឆ្នាំ២០២២ ខែត្រព្រះសីហនុ មានមន្ត្រីយ៉ាងតិច៤រូប ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខែត្របន្ថែម មួយរូបត្រូវបានតែងតាំងជានាយករដ្ឋបាលខែត្រ និង មួយរូបទៀតឡើងកាន់ដំណែងជាអភិបាលស្រុកព្រៃនប់។ ដោយឡែកមន្រ្តីបីរូបត្រូវបានផ្ទេរភារកិច្ច។

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ពិធីប្រកាសតែងតាំងមន្រ្តី៥រូបចូលកាន់ដំណែងជាអភិបាលរងខែត្រ៤រូប និងជានាយករដ្ឋបាលខែត្រមួយរូប ដែលត្រូវបានប្រារព្ធធ្វើឡើងនៅក្នុង មជ្ឈមណ្ឌលមង្គលសេដ្ឋាចន្ទ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

មន្ត្រីទាំង៥រូបរួមមានទី១-លោក ឯម ភាព នាយករដ្ឋបាល ត្រូវបានតែងតាំងជា អភិបាលរង ខែត្រព្រះសីហនុ។ ទី២-លោក អ៊ី សុខឡេង អភិបាល ក្រុងព្រះសីហនុ ត្រូវបានតែងតាំងជា អភិបាលរង ខែត្រព្រះសីហនុ។ ទី៣-លោក មីន កុម្ភៈ នាយករងទីចាត់ការទំនាក់ទំនងអន្តរជាតិ ត្រូវបានតែងតាំងជា អភិបាលរង ខែត្រព្រះសីហនុ។ ទី៤-លោក យូសុះ សូឡៃម៉ាន មន្រ្តីក្រសួងអប់រំ ត្រូវបានតែងតាំងជា អភិបាលរង ខែត្រព្រះសីហនុ។ ទី៥-លោក ហ៊ួត ហ៊ុយ នាយករងរដ្ឋបាល ត្រូវបានតែងតាំងជា នាយករដ្ឋបាល ខែត្រព្រះសីហនុ។

 

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មន្រ្តីពីររូបត្រូវបានផ្ទេរភារកិច្ចផងដែរ ក្នុងនោះមានលោក សៅ បុរីវឌ្ឍនៈ ត្រូវបានផ្ទេរភារកិច្ចនៅ សាលា ស្រុកស្ទឹងហាវ ពីអភិបាល ស្រុកកំពង់សីលា មកជា អភិបាល ស្រុកស្ទឹងហាវ និងនៅរសៀលថ្ងៃខែឆ្នាំដដែលលោក ឆាយ សុគន្ធដា ត្រូវបានផ្ទេរភារកិច្ចនៅ សាលា ស្រុកកំពង់សីលា ពីអភិបាល ស្រុកស្ទឹងហាវ មកជាអភិបាល ស្រុកកំពង់សិលា វិញ។

 

ចុងក្រោយនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ លោក សរ កក្កដា ត្រូវបានផ្ទេរភារកិច្ចនៅ សាលា ក្រុងព្រះសីហនុ ពីអភិបាល ស្រុកព្រៃនប់ មកជា អភិបាល ក្រុងព្រះសីហនុ។ ដោយលោក អ៊ី ធារិន នាយកទីចាត់ការអន្តរវិស័យ ត្រូវបានតែងតាំងជា អភិបាល ស្រុកព្រៃបន់ ធ្វើនៅសាលាស្រុកព្រៃនប់ នាព្រឹកថ្ងៃទី២ ខែកញ្ញា  ឆ្នាំ២០២២។

 

គួររំលឹកថា ការតែងតាំងអភិបាលខែត្រព្រះសីហនុ៤រូបបន្ថែមខាងលេី  ព្រោះយោងទៅតាមតម្រូវការមន្រីជាថ្នាក់ដឹកនាំថែម  ស្របតាមកំណែទម្រង់  វិសោតកម្មច្បាប់  ។ និងក្នុងចំណោមអភិបាលរងថ្មីដែលទើបតែត្រូវបានប្រកាសតែងតាំងជាគ្រាប់ពូជ នៃអតីត អភិបាលខែត្រព្រះសីហនុម្នាក់ គឺកូនប្រុសលោក យន្ត មីន ៕