ចាប់​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ជិត​បី​គីឡូក្រាម​នៅ​ខេត្តស្ទឹងត្រែង​ ​

0
199

​ដោយៈ គោកធ្លក​
​ ​រតនគិរីៈ កម្លាំងចម្រុះ​ខេត្ត​ពីរបាន​បើក​កិច្ចប្រតិបត្តិការ​រួមគ្នា​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចាប់បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​​ជិត​បី​គីឡូក្រាម​នៅត្រង់​ក្បាលស្ពាន​សេកុង​ស្ថិតក្នុង ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង នា​វេលា​ម៉ោង​១១​ជាង​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

​យោងតាម​សមត្ថកិច្ច ខេត្តស្ទឹងត្រែង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា នេះ​ថា កម្លាំង​ជំនាញ “​ក​៩” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ សហ​ការ​ជាមួយ កម្លាំង​គ្រឿងញៀន ខេត្ត​រតនគីរី និង ខេត្តស្ទឹងត្រែង បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាបករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ក្នុង​ទឹកដី ខេត្តស្ទឹងត្រែង​។​
​ ​
​ប្រភព​បាន​បន្តទៀតថា ក្រុមប៉ូលិស​ចាប់បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ទី​១.​ឈ្មោះ ថង ភី​ន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​ប៉ាក់កា​ឡាន ឃុំ​​ប៉ាក់កា​ឡាន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ ទី​២.​ឈ្មោះ ឡៃ សូលី​ប ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​ហា​ង្សា​វាត់ ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ប៉ូលិស​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ICE ​ចំនួន​បី​កញ្ចប់​ធំ ដែលមាន​ទម្ងន់​២.៨៩៦,៤៦​ក្រាម ម៉ូតូ​មួយគ្រឿង និង​ទូរស័ព្ទ​មួយគ្រឿង​៕