ឃាត់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន៩នាក់ជាមួយថ្នាំឆ្កួតជិត៣៥០គីឡូក្រាម

0
178

ដោយៈ អធិបតី
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋ ជួញដូរគ្រឿងញៀនឆ្លងដែនចាប់បានជនល្មើសជាតិចិនចំនួន៩នាក់ និងរឹបអូសថ្នាំឆ្កួតជិត៣៥០គីឡូក្រាម។ ហេតុការណ៍នេះកើតឡើងនៅពីរគោលដៅផ្សេងគ្នាគឺទីមួយត្រង់ចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខR03 ស្តា ផ្លាទីនឹម បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទីពីរស្ថិតនៅ ភោជនីយដ្ឋានអីយិនម៉ាថូវ ស ង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កម្លាំងចម្រុះបង្ក្រាបបទល្មើសទ្រង់ទ្រាយដ៏ធំនេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាម បញ្ជា នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕