​ពលរដ្ឋ​ពីរ​ឃុំ​ប្តឹង​បានទាមទារ​ដី​ជាង​បី​ពាន់​ហិកតា​ដែល​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​បង្ក​ផលប៉ះពាល់​ ​

0
172

​ដោយៈ គោព្រៃ​
​ ​មណ្ឌលគិរីៈ ពលរដ្ឋ​ជាច្រើន​គ្រួសារ​មកពី​ឃុំ​ចំនួន​ពីរ​នៃ ស្រុក​អូររាំង និង ស្រុក​ពេ​ជ្រា​ដា បាននាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អភិ​​បាល ខេត្តមណ្ឌលគិរី នៅពេលដែល​តុលាការ​ត្រូវបាន​ពួកគាត់​អះអាងថា មិន​អាច ជួយ​ស្វែងរក​យុត្តិធម៌​បាន​។​
​ ​
​កិច្ច​ស្វែងរក​កិច្ច​អន្តរាគមន៍​នេះ​បានសរសេរថា កាលពី​ថ្ងៃទី​២២ ខែសីហា កន្លងទៅ​ប្រជាពលរដ្ឋ នៃ​សហគមន៍​ជនជាតិខ្មែរ​ដើម​ភាគតិច​មកពី ឃុំ​ដាក់​ដាំ ​ស្រុក​អូររាំង និង ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ចំនួន​១១៩​គ្រួសារ​ស្មើ​និង​ផ្ទៃដី​ប៉ះពាល់​៣៣០៨​ហិកតា​។ សហគមន៍​ដដែល​បាន​ប្តឹង​សុំ​ទៅ​អភិបាល ខេត្ត​មណ្ឌលគិរី គ្រា​ដែល ដី​ភូមិ​ចាស់ ព្រៃ​ដំណម ព្រៃ​កប់​សព ព្រៃ​បម្រុង​ទុក ដី​ឃ្វាល​គោក្របី ប្រភពទឹក រុក្ខជាតិ​កម្រ ចម្ការ​វិលជុំ ទីជម្រក​សត្វ គ្រប់​ប្រភេទ​​កន្លែង​រក ផល​អនុផល​បែប​ប្រពៃណី​ជនជាតិខ្មែរ​ដើម​ត្រូវបាន ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស ដែល​ទទួលបាន​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច តែ​ប្រាំបួន​ពាន់​ហិកតា​ធ្វើ​​ឱ្យ​ប៉ះពាល់​ដី​ខាងលើ​រហូតដល់​៣៣០៨​ហិកតា​ដែល​ពួកគេ​កំពុងតែ​អាស្រ័យ​ផល​និង​ថែទាំ​រាល់ថ្ងៃ​។​
​ ​
​ក្នុង​ខ្លឹមសារ​នៃ​លិខិត​បានបញ្ជាក់​ទៀតថា ដី​ខាងលើ ក្រុម​សហគមន៍ មកពី​ស្រុក​ចំនួន​ប្រាំ​ក្នុង​ខេត្ត​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ក្នុង​ទីតាំង ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស កាលពី​អំឡុង ឆ្នាំ​២០១៥ ហើយ​មុន​នោះ​ក៍បាន​ស្នើសុំ​ទៅ ក្រសួងបរិ ស្ថាន សម្រាប់​បង្កើត​តំបន់​សហ​គ្រប់គ្រង​រួចជាស្រេច និង​សំណូមពរ​ដោះស្រាយ​​តាម​គោលការណ៍​នៃ រាជរដ្ឋា ភិបាល ដែលមាន​ស្រាប់​ទៀតផង​។​
​ ​
​ប្រជាពលរដ្ឋ​សហគមន៍​បាន​សង្កត់ធ្ងន់ថា ពួកគាត់​បាន​ប្តឹងទៅ តុលា​រការ ខេត្តមណ្ឌលគិរី ជា​បន្តបន្ទាប់​នៅតែ​គ្មាន​ដំណោះស្រាយ​។ ម្តងនេះ​មានតែ​​អភិបាល ខេត្តមណ្ឌលគិរី ទេ​ដែល​អាចជួយ​ដោះស្រាយ​និង​យក​ដី​ជាង​បី​ពាន់​ហិកតា​នោះ​ពី ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស មកវិញ​បាន​។​
​ ​
​រឿង​ដីធ្លី​ដដែល​ក្នុង ខេត្តមណ្ឌលគិរី គឺជា ដីព្រៃ​ដំណម ក្បាលហុង​ទឹក ទី​សក្ការបូជា ប្រមាណ​បី​ម៉ឺន​ម៉ែត្រការ៉េ​ស្ថិតក្នុង សហគមន៍ ភូមិ​ពូ​លូ​ង សង្កាត់​​រម​នា ក្រុង​សែន​មនោ​រម្យ ត្រូវបាន​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ថា លោក ភី ងូ​ក ចៅសង្កាត់រ​មនា ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ជនខិលខូច​ធ្វើ​ប្លង់​កាន់​​កាប់​បង់ពន្ធ​ប្រថាប់ត្រាលើដីភ្នំ​ទាំងមូល​លក់​យកលុយ​ចែកគ្នា​អស់យ៉ាង​រំភើយ​។
​ ​
​ករណី​ខាងលើ​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ​គេ​បាន​ប្រទះឃើញ​សកម្មភាព​ក្រុម​ឈ្មួញ​ដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ​កាយ​ចុង​​ភ្នំ​ផ្នែក​ខាងក្រោយ​អស់​មួយផ្នែកធំ​ទៅហើយ​។
​ ​
​តំបន់​ខាងលើ​ត្រូវបាន​គេ​អះអាងថា ជាទី​តាំង សែនព្រេន អ្នកតា​ភ្នំ កាប់​ក្របី ជ្រូក មាន់ ទា ដើម្បី​ថ្វាយ​ដល់​ម្ចាស់​ទឹកដី​សុំ​សេចក្ដីសុខ និង​ផ្ដល់​ប្រភព​​ទឹក​ចេញ​ឯងៗ​ដើម្បី​បាន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ប្រើប្រាស់​រួម​ភូមិ​ចំនួន​៤៤៩​គ្រួសារ និង​សត្វពាហនៈ​ទៀតផង​។​
​ ​
​ជុំវិញ​ករណីនេះ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ គេ​ពុំ​អាច​សុំ​ការបញ្ជាក់​ពី​ចៅសង្កាត់​លោក ភី ងូ​ក បាន​នោះទេ​។ ដោយ​គ្រាន់តែ​ឮ​ពាក្យ​ល្ហៀ​ងៗ​មក​ថា លុយ​លក់​ដី​បាន​នោះ​មានការ​បែងចែក​ទៅ​អ្នក​ឃុបឃិត​គ្នា​អស់រលីង​ទៅហើយ​…៕