មន្ទីររៀបចំដែនដីខែត្រព្រះសីហនុថា ដីព្រៃកោងកាងជាង៣០ហិកតាដ៏ក្រាស់ឃ្មឹកនោះពីមុនជាដីស្រែប្រជាពលរដ្ឋ

0
348

ដោយៈ តិល សាមុត
ខែត្រព្រះសីហនុៈ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រព្រះសីហនុ បានលើកឡើងថា ដីព្រៃកោងកាងដ៏ក្រាស់ឃ្មឹកជាង៣០ហិកតា ដែលខ្លួនបានចេញប្លង់រឹងឲ្យទៅលោក មាស សូលឡុង ចំនួន៧ បណ្ណស្មើនឹងទំហំផ្ទៃដី៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មីនៅក្នុង ឆ្នាំ ២០២១ នោះពីមុនជាដីស្រែប្រជាពលរដ្ឋ ដែលបានបាក់ទំនប់ទឹកប្រៃករកើតដុះព្រៃកោងកាងដល់សព្វថ្ងៃ។ នេះ ជាការដកស្រង់ខ្លឹមសារចេញពី សេចក្ដីប្រកាសព័ត៌មាន លេខ៧៨៥ របដនសស/ខសន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ មន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ។

ខ្លឹមសារក្នុង សេចក្ដីប្រកាសព័ត៌មាន នេះបានរៀបរាប់ទៀតថា ការចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិចំនួន៧ប្លង់ គ្រប លើព្រៃកោងកាង ស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថា្ល ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ខាងលើនោះជាការ បន្តចរន្តការចាស់ ពីអតីតអភិបាល ខែត្រព្រះសីហនុ លោក ស្បោង សារ៉ាត់ និងបន្តកិច្ចការពីអតីតប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក សូ សុខ។ ជាពិសេសបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិ ទាំង៧ប្លង់ ដែលទើបចុះហត្ថលេខានៅក្នុង ឆ្នាំ២០២១ ដោយលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ខែត្រ ព្រះសីហនុ បច្ចុប្បន្នជាការផ្លាស់ប្ដូរទម្រង់បណ្ណចាស់មកទម្រង់បណ្ណថ្មីដែលមានលេខឃ្យូអ័រកូដ។

ផ្ទុយស្រឡះពីខ្លឹមសារក្នុង សេចក្ដីប្រកាសព័ត៌មាន របស់ មន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ ខាងលើ មន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រព្រះសីហនុ ដែលជាស្ថាប័នគ្រប់គ្រង ការពារព្រៃកោងកាង បានចេញរបាយ ការណ៍របស់ខ្លួនថា ដីជាង២០ហិកតាក្នុងចំណោមដីទំហំជាង៣០ហិកតានោះជា ព្រៃកោងកាងសុទ្ធ ព្រៃកោង កាងដ៏ក្រាស់ឃ្មឹក ហើយរាល់ការចេញបណ្ណកម្មសិទ្ធិទាំងអស់នោះ មិនទាន់មានអនុក្រឹត្យធ្វើអនុបយោគកាត់ ឆ្វៀល ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ នៅឡើយទេ។

នៅក្នុងរបាយការណ៍របស់ មន្ទីរកសិកម្ម ខែត្រព្រះសីហនុ លើកឡើងទៀតថា «លទ្ធផលចុះពិនិត្យអត្តសញ្ញា ណដីដែលបាន គណនាតាម ជីអាយអេស (GIS) ការគណនាតាម ជីធីអេស (GTS) បានបង្ហាញថា ក្បាលដី ទាំង៧បណ្ណ ដែលមានទំហំសរុប ៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០ គឺស្ថិតនៅក្នុងគម្របព្រៃឈើ ឆ្នាំ២០០២ ទំហំ២៣៨.៨៧៥ម៉ែត្រការ៉េ។ ម៉្យាងទៀតក្បាលដី ទាំង៧បណ្ណនេះ ស្ថិតក្នុងផែនទី ព្រៃកោងកាង ទំហំ២៦៥.៨១៣ម៉ែត្រការ៉េ។ ដោយឡែក ក្បាលដីលេខ៣៣៩ ទំហំ៤៥.០៨១ និងលេខ៣៤០ ទំហំ៥៦.៣៩០ម៉ែត្រការ៉េ ត្រូវបានផ្ទេរបណ្ណនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលមានទីតាំងទាំង៧ក្បាលដីនេះស្ថិតក្នុង គម្របព្រៃឈើ ឆ្នាំ២០០២ និងស្ថិតក្នុង តំបន់ព្រៃកោងកាង ដែល ត្រូវការពារ។

ជាការកត់សម្គាល់ ការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទាំងអស់នេះមិនមាន «អនុក្រឹត្យ» កាត់ចេ ញពីគម្របព្រៃឈើ ឆ្នាំ២០០២ ឬចេញពីដីព្រៃកោងកាង ដើម្បីធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋសម្រាប់ប្រ ទានកម្ម ឬកាត់ឆ្វៀលជូនប្រជាពលរដ្ឋ នោះទេ»។

ចំណុចដែលគួរឱ្យឆ្ងល់ និងគួរពិចារណានោះគឺ ទី១.បើដឹងថា ដី៧ប្លង់នោះជាប់ពាក់ព័ន្ធនឹងព្រៃកោងកាង ស្ថិត ក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ហើយចុះហេតុអ្វី រដ្ឋបាល ខែត្រព្រះសីហនុ នៅតែបន្តចរន្តការចេញលិខិត អនុញ្ញាតលេខ ៩៩៥/ ២១ សជណ ចុះហត្ថលេខាដោយលោក គួច ចំរើន អភិបាលខែត្រ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ អនុញ្ញាតឱ្យលោក មាស សូលឡុង មានអាសយដ្ឋានផ្ទះលេខ៣០៨ ផ្លូវលេខ៩៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យ៉ាងលឿនបំផុតទៀត ? ដោយនៅក្នុង កម្មវត្ថុ ចែងថា ករណីស្នើសុំសម្អាត ដីទំហំ ៣០៦.៦៩២ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ សាលាខែត្រអនុ ញ្ញាតឱ្យលោក មាស សូលឡុង សម្អាតទីតាំងសាងសង់ផ្ទះត្រចៀកកាំដើម្បីអភិវឌ្ឍន៍ជា សួនអភិរក្សសត្វត្រ ចៀកកាំទេសចរណ៍ លើដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧បណ្ណ រួមមានក្បាលដីលេខ ០៣៣៤, ០៣៣៥, ០៣៣៩, ០៣៤០, ០៣៤១, ០៣៤២, ០៣៤៣ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹក ថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។

ទី២.តើហេតុអ្វីក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីររៀបចំដែនដី មិនបង្ហាញពីអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ឱ្យធ្វើអនុបយោគដើម្បីប្រទានកម្ម ឬកាត់ឆ្វៀលចេញពីដីគម្របព្រៃឈើ ឆ្នាំ២០០២ ? ទី៣. តើ សជណ ពីទី ស្ដីការគណៈរដ្ឋមន្រ្តី លេខ៦១៦ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ របស់ រាជរដ្ឋាភិបាល មិនមានប្រសិទ្ធភាព ទេឬ ? ឬមួយមានលិខិតណាមួយផ្សេងទៀតមកនិរាករណ៍លិខិតលេខ៦១៦ ខាងលើចោល ដែលអ្នកកាសែត មិនបានទទួលដំណឹងនេះ ?

ម្ស៉ាងវិញទៀត ខ្លឹមសារលិខិត សជណ លេខ៦១៦ ឆ្នាំ២០១៦ មានន័យថា រាល់លិខិតស្នាមបញ្ជាក់ពីការកាន់ កាប់ដី ព្រៃកោងកាង និងព្រៃលិចទឹក បណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិគ្របលើព្រៃកោងកាងមុន ឆ្នាំ២០១៦ ក្នុងតំ បន់ ព្រៃកោងកាង និងព្រៃលិចទឹក ជាប់សមុទ្ទទាំង៤ខែត្រ ត្រូវតែនិរាករណ៍ចោលទាំងអស់គ្មាន សុពលភាព អ្វីឡើយ។ ចុះហេតុអ្វីខ្មោចស្លាប់ទៅហើយម្ដេចអាចរស់ឡើងវិញ? នាំភាពច្របូកច្របល់ ស្មុគស្មាញ ឈឺក្បាល ដល់ថ្នាក់ដឹកនាំកំពូលៗ ? តើអស់លោកមន្រ្តីថ្នាក់ក្រោមមួយក្ដាប់តូច ជាមន្រ្តីពោតលីងឬមន្រ្តីគ្រាប់ល្មៅស្ងោរ ?

ខ្លឹមសារមួយទៀតចាប់ពី ឆ្នាំ២០១៦ ឡើងទៅក៍មិនត្រូវមានការចេញលិខិតស្នាមបញ្ជាក់ពីការកាន់កាប់ ដីព្រៃ កោងកាង និងព្រៃលិចទឹក បណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិគ្របលើ ព្រៃកោងកាង តទៅទៀតឡើយ។ ពីព្រោះ សជណ លេខ៦១៦ ពីទីស្ដីការគណៈរដ្ឋមន្រ្តី មិនទាន់អស់សុពលភាពទេ! ចុះហេតុអ្វីអស់លោកមន្រ្តីថ្នាក់ក្រោ មមួយចំនួននៅតែឆ្លៀតឱកាសធ្វើព្យុះភ្លៀងផ្គរតទៅទៀតអីចឹង ?

ទាក់ទងនឹងការប៉ុនប៉ងរំលោភយក ព្រៃកោងកាង ខាងលើលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិ កម្ពុជា ហៅកាត់ថា ស៊ីអិនរ៉ូ (CNRO) ប្រចាំ ខែត្រព្រះសីហនុ មានការព្រួយបារម្ភយ៉ាងខ្លាំងពីការឆក់ឳកាស បំផ្លាញធនធានធម្មជាតិនៅ តំបន់ព្រៃកោងកាង។ លោកបានចាត់ទុកថា ព្រៃកោងកាង ជាមន្ទីរសម្ភពមច្ឆាជីវៈ ចម្រុះ ជាឆ្នាំងបាយសម្រាប់ប្រជាសហគមន៍នេសាទព្រៃនប់២ ហើយក៍ជាកន្លែងសួនកោងកាងអាពាហ៍ពិពាហ៍ និងជាតំបន់អេកូទេសចរណ៍ ដ៏មានសក្ដានុពល ផងដែរ។

លោក សុខ សុខុម ក៍ដូចជាសង្គមស៊ីវិល មួយចំនួនទៀត សូមអបអរសារទរ និងគាំទ្រដល់ប្រមុខ រាជរដ្ឋាភិបា លកម្ពុជា ដែលបានចេញ សជណ លេខ៦១៦ ខាងលើ ជាវិធានការគ្រប់គ្រងធនធានធម្មជាតិ។ ជាពិសេសសំ ដៅទៅលើការដកហូត ការកាន់កាប់ដីព្រៃកោងកាង តាមតំបន់ឆ្នេរសមុទ្រទាំង៤ខែត្រ (ព្រះសីហនុ កំពត កែប និង កោះកុង) ។ លោកក៍បានស្នើសុំឱ្យ ក្រសួងស្ថាប័នពាក់ព័ន្ធពន្លឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងការ ដកហូត ព្រៃកោងកាង នៅតំបន់ខាងលើ ទុកជាសម្បត្តិរដ្ឋវិញស្របតាម ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជលផល ភូមិ បាល ឆ្នាំ២០០១ និងអនុក្រឹត្យ រួមទាំងឯកសារពាក់ព័ន្ធនានា បង្ហាញថា ដីសាធារណៈរបស់រដ្ឋ មិនអាចក្លាយ ទៅជាកម្មសិទ្ធិឯកជន បានឡើយ។

ប្រជានេសាទដែលអាស្រ័យផលនៅ តំបន់ព្រៃកោងកាង ទាំងនោះក៍បានទទូចស្នើសុំទៅ រាជរដ្ឋាភិបាល ដក ហូត ឬលុបចោល នូវបណ្ណកម្មសិទ្ធិគ្របលើដី ព្រៃកោងកាង របស់សហគមន៍នេសាទព្រៃនប់២។ ជាពិសេស ពួកគាត់សំណូមពរទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឳម យ៉ិនទៀង ជាប្រធាន សូមពិនិត្យ មើលភាពមិនប្រក្រតី នៃការចេញប្លង់រឹងទាំង៧បណ្ណគ្របលើ ដីព្រៃកោងកាង ដែលឈានទៅ ការបំផ្លាញបរិ ស្ថាន នៃជីវៈចម្រុះធនធានធម្មជាតិដ៏កម្រនៅកម្ពុជា។

គួររំឭកថា លោក ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ ដែលមានរឿងអាស្រូវពុករលួយជាច្រើន ជាពិសេ សកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ លោកបានបន្សល់ទុកនូវទុក្ខសោកនាដកម្ម មួយជាប្រវត្តិសាស្រ្តដ៏ជូរ ចត់បំផុតឱ្យកម្ពុជា គឺបានអនុញ្ញាត ឱ្យក្រុមហ៊ុនជនជាតិចិន សាងសង់អគារកម្ពស់៧ជាន់ ស្ថិតនៅ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំរាបដល់ដីសម្លាប់មនុស្ស២៨នាក់ ស្រី៤នាក់ និងរងរបួសធ្ងន់២៦នាក់ស្រី ២នាក់។ មិនត្រឹមតែប៉ុណ្ណោះលោក ចេង ស្រុង បានចេញប្លង់រឹងខុសប្រក្រតីជាច្រើនករណីទៀតនៅក្នុងដែនដី របស់ខ្លួន។ ដូច្នេះស្ថាប័នព័ត៌មានយើងនឹងបញ្ចេញការផ្សាយម្ដងមួយៗជាបន្តបន្ទាប់៕