ចិនប្រមឹកមួយក្រុមបើករថយន្តបុករបាំងថ្មទ្រូងផ្លូវនិងបង្គោលភ្លើងទាំងកណ្ដាលអធ្រាត្រ

0
150

ដោយៈ គោកធ្លក
ភ្នំពេញៈ បង្គោលភ្លើងមួយដើមបាក់ដល់ដីកាត់ទទឹងផ្លូវនិងរបាំងថ្មទ្រូងផ្លូវបួនកង់ទៀតរងការខូចខាតពីស្នាក់ ដៃចិនប្រមឹកមួយក្រុមបើករថយន្តតាកូមាយ៉ាងលឿនជ្រុលទៅបុកពេញទំហឹងកាលពីវេលាម៉ោង១:៣០រំលង អធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅមុខស្ថានីយ៍ប្រេងឥន្ទនៈតូតាល់តាមបណ្តោយផ្លូវ មហាវិថីសហព័ន្ធរុស្សីកែងនឹងផ្លូវ២០០៩ នៃ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

ជនជាតិចិនអ្នកបើកបរម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលកាកាបទី១ រង់ចាំប្រគល់ឲ្យ ទៅនគរបាលចរាចររាជធានីភ្នំពេញឃុំខ្លួនបណ្តោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតាកូមាពណ៌សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២AK.៦៩៨៣ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿ នយ៉ាងលឿននៅពេលមកដល់ចំណុចកើតហេតុខាងលើក៍រ៉េចង្កូតទៅទិសខាងលិចជ្រុលបុករបាំងថ្មទ្រូងផ្លូវបាក់អស់បួនកង់និងរុញរបាំងថ្មទៅបុកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវដែលជាប់របាំងថ្មបណ្តាលឱ្យបាក់មួយដើមដួលកាត់ទទឹងផ្លូវ។ ចំណែករថយន្តបង្កហេតុរងការខូចខាតផ្នែកមុខស្ទើរតែទាំងស្រុងតែមិនបណ្តាលឱ្យមនុស្សរងរបួស ឬស្លាប់នោះទេ។ អ្នកបើកបរចុះពីរថយន្តក្នុងស្ថានភាពស្រវឹងស្រាដំណើរទ្រេតទ្រោត។

ក្រោយកើតហេតុគេឃើញជនជាតិចិនបីនាក់ចេញពីរថយន្តដើរទ្រតទ្រោតសុទ្ធតែស្រវឹងស្រាជោកជាំប៉ូលិស មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៍បានឃាត់ខ្លួនអ្នកបើកបររថយន្តទៅសួរនាំហើយ រង់ចាំប្រគល់ ឱ្យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ មកធ្វើកាវាស់វែងយករថយន្ត និងម្ចាស់ទៅដោះស្រាយតាម ផ្លូវច្បាប់៕