រកឃើញអ្នកចាក់វ៉ាក់សាំងទី១០លាននាក់បានទៅលើអ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំរស់នៅខែត្រសៀមរាប

0
95

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ យោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានបញ្ជក់ថា រកឃើញអ្នកចាក់វ៉ាក់សាំងទី១០នាក់គឺបានទៅលើអ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំរស់នៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលសម្ដេចតេជោ សូមអបអរ សាទរ។

អ្នកចាក់វ៉ាក់សាំងលេខរៀងទី១០លាន គឺបានទៅលើអ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំរស់នៅភូមិសង្កាត់ខាង លើសម្ដេចសូមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀល ព្រមទាំងសម្ភារៈ ផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។ សម្ដេចសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខ សេច ក្តីចម្រើន និងចៀសផុតពី ជំងឺកូវីដ១៩។

នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០ ភាគរយ នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ សម្ដេចចាត់ទុកថា នេះជាជោគជ័យធំធេង ណាស់នៅក្នុងក្របខ័ណ្ឌ នៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០លាននាក់ស្មើនឹងជាង១០០ភាគរយនៃចំនួនគ្រោងដំបូងក៍ដោយក៍យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។

ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៍បានចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩ភាគរយ និងកុមារ អាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២ភាគរយ។ គិតសរុបយើងបានចាក់វ៉ាក់សាំង ជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨ភាគរយ នៃប្រជាជនសរុប១៦លាននាក់។

កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជន ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងនេះទៀត គឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់ សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបាន ដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត ១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ ប្រមាណជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹង មកដល់ជាបន្តបន្ទាប់ទៀត។

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំ ដែលមានជាង៣០ម៉ឺននាក់បន្តទៀត។ ជាមួយនិងការកោតសសើរ និងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់ វ៉ាក់សាំងការពារកូវីដ-១៩ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ ក្រ សួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ ព្រោះថា វ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មាន ដូសរហូតមុជវ៉ាក់សាំងក៍មិនអាចការពារបានដែរប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធី ការពារខ្លួន តាមរយៈ វិធានការ ៣ការពារ និង៣កុំ៕