ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា ប្រធាននាយកដ្ឋានភស្តុភានិងហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុយកកន្លែងធ្វើការនាំគ្នាផឹកស៊ីធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនគរបាលជាតិ

0
721

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ប្រធានអង្គភាពដែលទើបទទួលបានការតែងតាំង និងមន្ត្រីក្រោមឪវាទមួយចំនួនបានបង្កបញ្ហាឲ្យប៉ះ ពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរព្រមទាំងកិត្យានុភាពរបស់នគរបាលជាតិ បាននាំគ្នាប្រមូលផ្តុំបក្ខពួកផឹកស៊ី ច្រៀងរាំបង្កសំឡេងរំខានក្នុងអង្គភាព។ នេះផ្អែកតាមការស្រាវជ្រាវបឋមពី នាយនិងមន្ត្រីនគរបាលទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។ នេះបើតាមរបាយ ការណ៍ក្រុមការងារប្រតិកម្មរហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឧត្តមសេនីយ៍ ឈាង ភារិទ្ធ រាយការ ណ៍ជូន លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១។

បើតាមប្រភពច្បាស់ការណ៍មួយបានបញ្ជាក់នៅរសៀលថ្ងៃទី២៩ ខែកញ្ញា នេះថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មានគណនីហ្វេសបុកឈ្មោះ San Bora ដែលបាន ខំមិន (Comments) រាយការណ៍ក្នុងគេហទំព័រ ហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីសកម្មភាពមិនប្រក្រតីរបស់ ប្រធានអង្គភាព ដែល ទើបទទួលបានការតែងតាំង និងមន្ត្រីក្រោមឪវាទមួយចំនួនដែលបង្កឱ្យមានបញ្ហាប៉ះពាល់ដល់កិត្តិយស និងសេ ចក្តីថ្លៃថ្នូរព្រមទាំងកិត្យានុភាពររបស់ នគរបាលជាតិ បាននាំគ្នាប្រមូលផ្តុំបក្ខពួកផឹកស៊ី ច្រៀងរាំបង្កសំឡេង រំខានក្នុងអង្គភាព។ នេះបើផ្អែកតាមការស្រាវជ្រាវបឋមនាយនិងមន្ត្រីនគរបាលទាំងនោះស្ថិត នៅក្រោមការ គ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា នាយនិងមន្ត្រីនគរបាយលទាំងនោះបម្រើការនៅ នាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារនិង ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ គឺដឹកនាំដោយ លោកឧត្តមសេនីយ៍ ឯក វ៉ា វិចិត្រា។

សូមជម្រាបជូនថា Comments របស់ម្ចាស់ហ្វេសបុក San Bora មានខ្លឹមសារដូចខាងក្រោម «ខ្ញុំសូមរាយ ការណ៍ជូន សម្តេចជ្រាបមានវិធានការចំពោះអំពើពារលាអាវាសែរបស់ផ្កាយ៣ ប្រធានអង្គភាពមួយនៅ ក្រសួង មហាផ្ទៃ ដែលបបួលមន្ត្រីបើកបរឡានដឹកធំៗផឹកស៊ីក្នុង អង្គភាព ស្រវឹងរៀងរាល់ថ្ងៃគឺចាប់ពី ប្រធានអង្គភាព នេះ មកកាន់ដំណែង ខែមេសា ឆ្នាំ២០២០ មកភ្លាមបានចំណាយលុយរដ្ឋសង់បន្ទប់ផ្ទាល់ខ្លួន ស្អាតជាងបន្ទប់ រដ្ឋមន្ត្រីទៅទៀតអស់ជិត១០ម៉ឺនដុល្លា ។ មិនតែប៉ុណ្ណោះសង់បន្ទប់សម្រាប់ជាកន្លែងផឹកស៊ីនៅ ក៥ នេះដោយ ទុកជាបន្ទប់ធ្វើការបំភាន់ភ្នែកមន្ត្រីតាមពិតរៀបចំទុកផឹកស៊ី ចាក់ចម្រៀងរាំឡូឡាដូចក្នុងក្លឹប ហើយប្រមូលមន្ត្រី បើកឡានធំមកធ្វើម្ហូបឲ្យខ្លួននិងបានសម្លាប់សុនខ(ឆ្កែ)ដែលពួកខ្ញុំចិញ្ចឹមជាច្រើនក្បាលធ្វើសាច់ក្លែមទៀត។ ក្រៅពីពូកែប្រព្រឹត្តអំពើពារលាកិបគេងលុយរដ្ឋនេះ នៅមានការប្រមាថមន្ត្រីចាស់ៗថា គ្មានសមត្ថភាពគ្មានធន ធានគឺចាប់តាំងពីបុគ្គលនេះកាន់តំណែងបានជាង៣ខែភាពរង្គោះរង្គើរបាត់បង់សាមគ្គីភាពផ្ទៃក្នុងមិនដែលគិតពីការអភិវឌ្ឍអង្គភាពគិតតែបក្ខពួកផឹកស៊ីរាល់ពេលថ្ងៃត្រង់បបួល ប្រធានការិយាល័យ មួយចំនួនមកផឹកស៊ីរហូត ស្រវឹងក្នុងអង្គភាពទៀត។ អំពើពារលានេះសួរមន្ត្រី នៅភស្តុភាព្រែកប្រា នរណាក៍ដឹងដែរ ពិសេសកម្លាំងមន្ត្រី បើកឡាននៅការិយាល័យ ក៥ ហើយគូកនមកផឹកជាមួយភាគច្រើនជាអ្នកមកពីក្រៅ។ ព្រោះមន្ត្រីក្នុង នាយក ដ្ឋានមិនពេញចិត្តនឹងទង្វើបែបពាលានេះទេ។ ចាក់វ៉ាក់សាំងហើយក៍ផឹកស៊ីមិនខ្វល់ពីការណែនាំរបស់គ្រូពេទ្យ ឡើយ។

ហ្វេសប៊ុក San Bora បញ្ជាក់ឈ្មោះបក្ខពួកផឹកស៊ីមានទូរស័ព្ទដែលអាចសាកសួរគឺៈ
1.ស័កិ្តប្រាំ ម៉ី សំអាត លេខទូរស័ព្ទ ០៩៩ ៨៩៨ ៩០០ ប្រធានការិយាល័យដឹកជញ្ជូន ជាអ្នករៀបចំកន្លែងផឹកស៊ី។
2.ស័កិ្តប្រាំ មេង សុខា លេខទូរស័ព្ទ ០១២ ៥៤៩ ៩០០ ប្រធានការិយាល័យឃ្លាំង ដៃគូផឹកស៊ី
3.ស័កិ្តបួនកន្លះ សាយ ថន លេខទូរស័ព្ទ ០៧៨ ៥៥៥ ០០៧ ប្រធានខាងកាន់ប្រេងជាដៃគូផឹកស្រវឹងជាប់អ្នកមកបើកប្រេងត្រូវខកខានមកបីបួនថ្ងៃទើបបាន
4.ស័កិ្តប្រាំ ឡេង បុនថេន លេខទូរស័ព្ទ ០១២ ៧១៨ ៨១២ ប្រធានការិយាល័យផែនការដៃគូផឹកស៊ី
5.លោក ឆាយ ០៩២ ៤៤៩ ៩៩៩ ជាជំនួយការអគ្គត្រូវជាបងរបស់ ប្រធាននាយកដ្ឋាន អ្នកនាំគូកនមកផឹកស៊ី
6.ស្ត្រី សុធារី ០៩៩ ៦៩៨ ៨៧៧ អ្នកកំដរ និងជាអ្នកទិញម្ហូប
7.លោកស័កិ្ត៤ សុយ មីនា ០៨៩ ១៩៤ ១១៥ ជាចុងភៅធ្វើម្ហូបនិងអ្នកធ្វើសត្វឆ្កែ
8.ស័កិ្ត៣ ជិន បុនស្រាង ០១២ ៨៥៥ ២៨១ អ្នកបើកបររថយន្តនិងជាអ្នកបម្រើ
9.ស័ក្ដិ៣ រែម វិច្ឋិកា ០៨៩ ៧០០ ០២៧ អ្នកបើបររថយន្ត អ្នកកាន់លុយចំណាយ និងជាអ្នកបម្រើ
10.ស័កិ្ត៣ គុន សុធា ០៩៩ ៧២៩ ៤២៤ អ្នកបើករថយន្ត និងជាអ្នកបម្រើ
11.ស័កិ្ត៣ សុខ មករា ០៩៦ ៨៨៨ ៧៤៥៤ ជាអ្នកបម្រើ
12.ស័កិ្ត៣ មុនី រិទ្ធី ០១៧ ៤៩១ ០០៩ អ្នកបើកបររថយន្ត និងជាអ្នកបម្រើ
13.ស័កិ្ត៣ ណុប មុនីរតនៈ ០១៦ ៥៣៩ ៦៤៦ ជាអ្នកបម្រើ
14.ស័កិ្ត៣ អឹម ឡាយូ ០៧៧ ៧០០ ៨៤២ ជាអ្នកបម្រើ
15.ស័កិ្ត៣ ហ៊ីង បុនពៅ ០១២ ៧៨៦ ៩៨៣ ជាអ្នកបម្រើ
16.ស័កិ្ត៣ ឆូយ ប៊ូថន ០៩៦ ៥៤៦៧ ៩៦៨ ជាអ្នកបម្រើ
17.ស័កិ្ត១ ជា តូរី ០៨៩ ៦០៦ ៩៦៧ ជាអ្នកបម្រើ
18.ស័កិ្ត១ លន់ ភារិទ្ធ ០៨៨ ៥១៧ ១១២១ ជាអ្នកបម្រើ
19.ស័កិ្ត១ ប្រាក់ សាវឿន ០១៨ ៩១៧ ៨៣៦៣ ជាអ្នកបម្រើ និងចុងភៅ
20.ស័កិ្ត១ ផេង ខេមរា ០១១ ៨៩៨ ៨០០ ជាអ្នកបម្រើនិងចុងភៅ
21.ស័កិ្ត១ ងែត មី ០៩២ ៥៤៦ ៩៥៣ ជាអ្នកបម្រើនិងចុងភៅ

ប្រភពខាងលើដដែលបន្តថា​ ក្រៅពីមន្ត្រីទាំងនេះនៅមានអ្នកមកពីខាងក្រៅជាច្រើននាក់ទៀតឆ្លាស់គ្នាមកស៊ី ផឹករហូតពាក់ព័ន្ធបុគ្គល ប្រធាននាយកដ្ឋាន នេះនៅមានរឿងច្រើនទៀត ទាំងរឿងទិញរថយន្តទំនើបៗតម្លៃរាប់ ម៉ឺនដុល្លារមកតម្រៀបប្អូតពួកខ្ញុំដែលរកតែសាំងចាក់ម៉ូតូមកធ្វើការមិនបានផង។ពួកខ្ញុំសូមសំណូមពរឲ្យសម្តេច មានវិធានការផង។ សូមអរគុណ សម្តេច អរគុណសន្តិភាព។

ចំពោះករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា គឺមិនអាចសុំការទំនាក់ទំនងបំភ្លឺបានទេនារសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ។ ដូច្នេះរឿងអាស្រូវពាលពុករលួយបែបនេះ គឺវាកើតចេញពីដង្កូវសាច់ឯង។ វាមិនខុសអ្វីនឹងពាក្យខ្មែរមួយបានពោលថា ខ្មោចស្រុកមិនឱ្យដៃ ខ្លោចព្រៃមិនហ៊ានចូលឡើយ៕