ពលរដ្ឋមានការព្រួយបារម្ភខ្លាចរលាយបាត់ព្រៃសហគមន៍ក្នុងតំបន់របស់ខ្លួនដោយសារការគប់គិតគ្នា

0
210

ដោយៈ ជ្រឹម ដារិន

ខែត្រកំពតៈ ប្រជាពលរដ្ឋរស់នៅ ភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខែត្រកំពត ព្រួយបារម្ភខ្លាចបាត់ដីព្រៃ សហគមន៍ នៃព្រៃឈើភ្នំទទឹង ខណ:ពេលដែលមានមនុស្សមួយក្រុមអះអាងថា ជាថ្នាក់ដឹកនាំ និងសមាគមន៍ ជនជាតិខ្មែរអ៊ិស្លាម ហើយបានមកយកដីសហគមន៍ចំនួន៥ហិកតារួចដើម្បីកប់សពជនជាតិខ្មែរអ៊ិស្លាមដែល ស្លាប់ដោសារ ជំងឺកូវីត១៩។ តើការពិតវានឹងទៅជាយ៉ាងណា ?

លោក ទូច យ៉ុន អនុប្រធានសហគមន៍ព្រៃឈើភ្នំទទឹង បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងឱ្យដឹងថា សហគមន៍ព្រៃឈើនេះបានបង្កើតឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៩ និងចុះហត្ថលេខាដោយមេ ភូមិកំពង់ចិន លោកមេ ឃុំស្ទឹងកែវ លោកអភិបាលស្រុក ខុយ សៀន និងនៅក្នុង ខែមករា ឆ្នាំ២០១០ ចុះហត្ថលេខាទទួល ស្គាល់ពីលោក ខូយ ឃុនហួ អតីតអភិបាល ខែត្រកំពត។ សហគមន៍នេះទៀតសោតកើតចេញពីការចូលរួម បរិច្ចាគ និងការគាំពារថែរក្សាពីបងប្អូនប្រជាពលរដ្ឋចំនួន៥៦៩គ្រួសារ។

ជាចុងក្រោយ ក្រុមការងារ នៃសហគមន៍ព្រៃឈើភ្នំទទឹង សូមជម្រាបទៅបងប្អូនប្រជាពលរដ្ឋក្នុង ភូមិកំពង់ចិន ទាំងអស់កុំ​មានការយល់ច្រឡំថា ក្រុមការងារនៃសហគមន៍យើង គប់គិត (ឃុបឃិត) គ្នាលក់ដីសហគមន៍អ្វី។

ទាក់ទងនឹងដីព្រៃសហគមន៍ខាងលើនេះលោក នួន វឿន មេភូមិកំពង់ចិន បច្ចុប្បន្នបានរៀបរាប់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ប្រាប់សារព័ត៌មានយើងអំពីការផ្ដល់ដី៥ហិកតាទៅសមាគមខែ្មរអ៊ិស្លាមឲ្យដឹងដូច្នេះថា ដំ បូងឡើយជនជាតិខ្មែរអ៊ិស្លាមបានចុះមកដោយតក់ក្រហល់ ហើយថ្នាក់ដឹកនាំខេត្ត ថ្នាក់ស្រុក និង ថ្នាក់ឃុំបាន ចុះមកនាពេលល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ស្អែកឡើងខាង សមាគមខ្មែរអ៊ិស្លាម ក៍បានយកសាកសព អ្នក ជំងឺកូវីដ១៩ មកកប់ភ្លាមនៅលើដីដែល ក្រុមការងារសហគមន៍ និងលោកមេឃុំ បានកាត់ដីសហគមន៍នេះ ចំនួន៥ហិកតាឲ្យសម្រាប់បញ្ចុះសព។

ចំណែកលោក នួន វឿន បន្តទៀតថា ប៉ុន្មានថ្ងៃក្រោយមកគឺនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក៍លេចមានក្រុម ការងារដឹកនាំដោយលោក អ៊ឹង ឆាយ អ្នកនាំពាក្យសាលា ខែត្រកំពត និងលោកប្រធានមន្ទីរធម្មការនិង សាស នា ខែត្រកំពត ព្រមទាំងអភិបាល ស្រុកទឹកឈូ មកសុំវាស់វែងកាត់ដីចំនួន៤៥ហិកតាបន្ថែមទៀតសម្រាប់ដាក់ សពអ្នកគ្រិស្កសានិកនៃជនជាតិចិន និងសពជនជាតិខ្មែរ។

សូមបញ្ជាក់ថា ក្រុមការងារដែលដឹកនាំដោយលោក អ៊ឹង ឆាយ ចុះមកទីតាំងដីសហគមន៍ព្រៃឈើភ្នំទទឹងនោះ គឺពុំមានលិខិតស្នាមអ្វីដើម្បីបញ្ជាក់ជូនក្រុមការងារនៃសហគមន៍ព្រៃឈើភ្នំទទឹង និងប្រជាពលរដ្ឋនោះទេ។ ដូច្នេះពួកយើងខ្ញុំមិនព្រមឲ្យជាដាច់ខាត។ លោកក៍បានសំណូមពរដល់ថ្នាក់ដឹកជួយដោះស្រាយបញ្ហាខាងលើ នេះជូនពួកគាត់ផង។

ដីព្រៃឈើភ្នំទទឹងខាងលើ នៅគង់វង្សឋិតឋេររហូតមកដល់សព្វថ្ងៃគឺអាស្រាយដោយការលះបង់ចូលរួមពីសំ ណាក់ប្រជាសហគមន៍ទាំងអស់ ហើយបងប្អូន ប្រជាសហគមន៍ មិនចង់ចាញ់ឈ្នះ តតបជជែកវែកញែកយក ត្រូវអ្វីទេគឺពួកគាត់គ្រាន់តែចង់ ការពារថែរក្សាព្រៃឈើភ្នំទទឹងនេះ ដែលមានទំហំ១១៥ហិកតា ដើម្បីប្រយោជ ន៍រួមទុកអាស្រ័យផលរួមទាំងអស់គ្នាតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ខាងលើនេះជាព័ត៌មានបឋមពីខាង តំណាងប្រជាសហគមន៍ព្រៃឈើភ្នំទទឹង ដែលបានអះអាង ថា ក្រុមគណៈកម្មការការពារព្រៃសហគមន៍ ពុំបានគប់គិតគ្នាលក់ ដីព្រៃឈើភ្នំទទឹង ឱ្យទៅអ្នកណានោះទេ។ ចំពោះព័ត៌មានពិស្ដារអង្គភាពយើងនឹងសុំការបំភ្លឺបញ្ជាក់ពី លោកប្រធានក្រុមប្រឹក្សាខែត្រ ពីអ្នកនាំពាក្យសាលា ខែត្រកំពត លោក អ៊ឹង ឆាយ និងពីស្ថាប័ននានាក្នុងខែត្រដែលពាក់ព័ន្ធនៅលេខបន្ទាប់ថា តើរឿងរ៉ាវនេះវាយ៉ាង ណាឱ្យពិតប្រាកដ ? សូមមហាជនតាមដានបន្តទៀតជាមួយនឹងយើងខ្ញុំដើម្បីជ្រាបកាន់តែច្បាស់ឡើង៕