បិទខ្ទប់ស្រុកជាំក្សាន្តជាតំបន់ក្រហមដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩បំប្លែងថ្មីដែលតា

0
140

ដោយៈ បាយ៉ង់ថាមស៍
ព្រះវិហារៈ លោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ និងកំណត់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាតំបន់ «ក្រហម» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា (Delta)។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាល ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះបានសម្រេចបិទ ខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាល ជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ (Delta) នៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកំណត់ ស្រុកជាំក្សាន្ត ជាតំបន់ «ក្រហម»៕