មន្ត្រីប៉ូលិសអធិការស្រុកគិរីវង់៦នាក់«ឆ្លងជំងឺកូវីដ១៩»ខណៈមិនបានបិទខ្ទប់កន្លែងឆ្លងធ្វើឱ្យមានការព្រួយបារម្ភ

0
209

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ មិនថាឡើយប្រជាពលរដ្ឋនោះទេគឺសូម្បីតែមន្ត្រីប៉ូលិសនៃ អធិការដ្ឋាននគរបាល ស្រុកគិរីវង់ យ៉ាងតិច ចំនួន៦នាក់បានឆ្លង ជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែកក្កដា។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការស្រុក លើកឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចុះសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ ត្រី សៅ សារុន ស្នងការ​រងនគរបាល ខែត្រតាកែវ។

លោកស្នងការរងខែត្របានចុះសួរសុខទុក្ខមន្ត្រីប៉ូលិសកើត ជំងឺកូវីដ១៩ ទាំងនោះស្ថិតនៅកន្លែងផ្សេងៗគ្នា។ ទីមួយព្យាបាល​ក្នុង មន្ទីរពេទ្យបង្អែក ស្រុកគិរីវង់ និងនៅវិទ្យាល័យសុខអានទន្លាប់។ មន្ត្រីប៉ូលិសអធិការនគរ បាលស្រុកឆ្លង ជំងឺកូវីដ១៩ ចំនួន៤នាក់ ក្នុងនោះមានពីរនាក់ស្នាក់នៅប្រចាំការ នៃអធិការដ្ឋានស្រុកដោយ
ផ្ទាល់ដោយគេពុំបានការចងខ្សែបិទខ្ទប់អ្វីនោះទេគឺធ្វើឱ្យមន្ត្រីប៉ូលិសមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាព សុខភាពជាខ្លាំង។ រីឯអ្នកផ្ទុក ជំងឺកូវីដ១៩ ពីរនាក់ទៀតជាមន្ត្រីប៉ូលិសវរសេនាតូចការពារព្រំដែនគោកលេខ ៦០៣។ ​

បើយោងតាមរបាយការណ៍លោក យុគ សារ៉ាត់ អធិការនគរបាល ស្រុកគិរីវង់ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ជម្រាបជូន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល ខែត្រតាកែវ បានបញ្ជាក់ថា យោងតាម លទ្ធផលនៃការវិភាពវត្ថុសំណាករក មេរោគកូវីដ១៩ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញមន្ត្រីនគរ បាល «វិជ្ជមានកូវីដ១៩ ចំនួន៤នាក់»។ ក្នុងនោះមានឈ្មោះដូចជា ទីមួយ លោកវរសេនីយ៍ទោ ទៀ សូរិយា អធិ ការរងស្រុក ទទួលផែនចរាចរ រស់នៅ ភូមិផ្សារ ឃុំភ្នំដិន។ ទីពីរ លោកវរសេនីយ៍ទោ ឃុត ឃីម អធិការរងស្រុក រស់នៅ ភូមិស្លែង ឃុំគោកព្រេច។ ទីបី លោកអនុសេនីយ៍ទោ យ៉ាង សុខុម នាយរងផ្នែកព្រហ្មទ័ណ្ឌ រស់នៅ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ។ ទីបួន លោកអនុសេនីយ៍ទោ ជឹម សីហា នាយរងផ្នែកកោសល្យវិច័យ រស់ នៅ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខែត្រតាកែវ។

ទោះជាយ៉ាងមន្ត្រីប៉ូលិសទាំងនោះសុទ្ធតែបានចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ដូសទី២រួចរាល់ហើយ។ ក្នុង របាយការណ៍អធិការស្រុក គឺមិនបានសរសេរឈ្មោះ មន្ត្រីវរការពារព្រំដែនគោកលេខ៦០៣ចំនួនពីរនាក់ទៀត ដែលឆ្លង ជំងឺកូវីដ១៩ បញ្ចូលក្នុងរបាយការណ៍នោះទេ គឺមានឈ្មោះប៉ូលិសត៤នាក់តែប៉ុណ្ណោះ។

តាមប្រភពមន្ត្រីប៉ូលិសបម្រើការងារនៅ អធិការដ្ឋាននគរបាល ស្រុកគិរីវង់ លួចប្រាប់ បាយ៉ង់ថាមស៍ នៅរសៀ លថ្ងៃទី២១ ខែកក្កដា នេះថា លោក ទៀ សូរិយា អធិការរងស្រុក ត្រូវជាប្អូនថ្លៃលោកអធិការស្រុក និងលោក ឃុត ឃីម អធិការរងស្រុក។ ពួកគាត់ទាំងពីរនាក់ដេកប្រចាំការរាល់ថ្ងៃយប់នៅ អធិការដ្ឋានស្រុក តែម្ដង។ ចំ ណែលោក យ៉ាង សុខុម វិញជាកូនបង្កើត លោកវរសេនីយ៍ទោ យ៉ាង តារា ដែលជាអធិការរងស្រុក ទទួលផែន ព្រហ្មទ័ណ្ឌ ហើយលោក ជឹម សីហា ជាកូនរបស់មន្ត្រីសុរិយោដីស្រុក។ ពួកគាត់ទាំងបួននាក់ ជាក្រុមដើរផ្សព្វ ផ្សាយបង្ការ ជំងឺកូវីដ១៩ នៅតាមផ្ទះប្រជាពលរដ្ឋ។

ប្រភពដដែលបានលើកជាសំណួរថា ហេតុអ្វីលោក យុគ សារ៉ាត់ ហៅ វ៉ោក អធិការនគរបាល ស្រុកគិរីវង់ មិន យកខ្សែចង ឬហ៊ុំព័ទ្ធអធិការស្រុកដើម្បីធ្វើចត្តាឡីស័ក ?ចំពោះករណី ជំងឺកូវីដ១៩ ដែលមានការឆ្លងនៅតាម ទីផ្សារសាធារណៈត្រូវបានគេបិទខ្ទប់។ ក៍ប៉ុន្តែចំឡែកអ្វីនៅ អធិការដ្ឋានស្រុក មានប៉ូលិសឆ្លង កូវីដ១៩ ដល់
ទៅ៤នាក់ហើយមានពីរនាក់ស្នាក់នៅប្រចាំការផ្ទាល់បែរជាមិនបិទឬហ៊ុំព័ទ្ធ ដូចផ្ទះពលរដ្ឋ និងផ្សារទន្លាប់អីចឹង ?

ទាក់ទងករណីខាងលើលោក យុគ សារ៉ាត់ អធិការនគរបាល ស្រុកគិរីវង់ នៅរសៀលថ្ងៃទី២១ ខែកក្កដា ដោយ គ្រាន់តែសួរនាំដឹងថាជា អ្នកកាសែត លោកក៍បានយកលេសឆ្លើយថា អាឡូបងៗ ? មកពីខាងណាបង ? ឮសូរ វក់ៗ រួចក៍បិទទូរស័ព្ទ…។ ខណៈនោះគេក៍ព្យាយាមចុចទូរស័ព្ទសុំការបំភ្លឺពីរដងទៀត «ជាប់រវល់» រហូតតែម្ដង។

លោក សុត សុខុន អភិបាល ស្រុកគិរីវង់ ឯណោះវិញនៅវេលាដដែលឆ្លើយតបថា លោកទើបមកពីសួរសុខ ទុក្ខមន្ត្រីដែលមាន ជំងឺកូវីដ១៩ ដូចជា មន្ត្រីស្រុក ប៉ូលិស ប៉េអឹម និងប្រជាជនមួយចំនួនទៀត នៅព្រឹកថ្ងៃទី២១ ខែកក្កដា នេះ។ ការព្រួយបារម្ភការឆ្លង ជំងឺកូវីដ១៩ ខាងលើនៅក្នុង អធិការដ្ឋានស្រុក លោកតបថា គេបាន
យកអ្នកជំងឺព្យាបាលអស់ហើយ។ ចំណែកការងារសន្តិសុខក្នុងអធិការនៅតែដំណើរការដដែល ហើយកន្លែង ពាក់ព័ន្ធយើងបានបាញ់ថ្នាំសម្លាប់មេរោគ។ បើឱ្យកន្លែងអធិការស្រុកធ្វើ «ចត្តាឡីស័ក» គឺអំពើចោរពេញស្រុក ឥឡូវហើយ…។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ស្រុកគិរីវង់ បានកោះប្រជុំបន្ទាន់មួយ និងសម្រេចស្នើសុំទៅលោក អ៊ូច ភា អភិបាល ខេត្តតាកែវ ដើម្បីបិទខ្ទប់ ភូមិមួយចំនួន និងផ្សារចំនួនពីរមានដូចជា ទីមួយ​បិទខ្ទប់ ផ្សារទន្លាប់។ ទីពីរបិទខ្ទប់ ផ្សារកសិផល ភូមិ១ផលិត ផល១ នៅខាងត្បូងផ្សារទន្លាប់សព្វថ្ងៃ។ ទីបីបិទខ្ទប់ផ្នែកខ្លះនៃ ភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ និងទីបួនបិទខ្ទប់ ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់៕