លោកអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារតើមានសិទ្ធិប្រើប្រាស់រថយន្តពាក់ស្លាកលេខខ.ភ.មដែរឬទេ?

0
247

ដោយៈ បាយ៉ង់ថាមស៍
ព្រះវិហារៈ លោក មាសញឹម អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ កំពុងមតែរងនូវការរិះគន់ពីមជ្ឈដ្ឋានមួយ ចំនួនថា បុគ្គលនេះបានប្រើប្រាស់រថយន្តស្លាកលេខខ.ភ.ម ដឹកជញ្ជូនបទល្មើសព្រៃឈើ។

ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះវេលាម៉ោងប្រមាណជាង៨ព្រឹកមាន រថយន្តចំនួនពីរ គ្រឿង។ ទីមួយៈ ម៉ាក់ហ្វត (Ford) ពណ៌ត្រីអ៊ីពាក់ស្លាកលេខ.ខ.ភ.ម ២-២៩២៣ និងទីពីរ រថយន្តធុនត្រាពណ៌ ខ្មៅពាក់ស្លាកលេខ ៥២៧៥ បានដឹកជញ្ជូនបទល្មើសព្រៃឈើបើកបរប្រជែងគ្នាពេញតែភូមិបង្កឲ្យពលរដ្ឋមាន ការភ្ញាក់ផ្អើលភ័យព្រួយខ្លាចបង្កគ្រោះថ្នាក់ចរាចរដល់កូនៗរបស់គាត់ស្ថិតនៅ ភូមិចោងហោង សង្កាត់ប៉ាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

តាមមន្រ្តីតូចតាចដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា រថយន្តម៉ាកហ្វត (Ford) ពណ៌ត្រីអ៊ីពាក់ស្លាក លេខ ខ.ម ២-២៩២៣ នេះគឺជារថយន្តរបស់លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ។ រថ យន្តធុនត្រានេះជារបស់ស្ត្រីម្នាក់ឈ្មោះ តី ដែលជាឈ្មួញរកស៊ីបទល្មើសព្រៃឈើ។

មជ្ឈដ្ឋានមួយចំនួនទៀតបានបន្តថា ចឹងហើយបានរកស៊ីបទល្មើសគ្មានទាស់កន្លែងណា។ ព្រោះថាមានខ្នងប ង្អែកសុទ្ធសឹងតែអនុប្រធានមន្ទីរ។ មហាជនបានដាក់ការងឿងឆ្ងល់ថា លោក មាស ញឹម ជាមន្រ្តីរាជការស៊ីវិល ហេតុអ្វីបានជាមានសិទ្ធិប្រើរថយន្តត្រីអ៊ីស្លាកលេខសុទ្ធតែ ខ.ភ.ម បាន ? មហាជនក៍បានសំណូមពរដល់ស្ថា ប័នមានសមត្ថកិច្ចក៍ដូច ក្រសួងការពារជាតិសូមចុះពិនិត្យឡើងវិញក្នុងករណីនេះដើម្បីកុំឲ្យខូចឈ្មោះដល់ស្ថា ប័នកងទ័ពជាអ្នកការពារជាតិមាតុភូមិរបស់យើងទាំងអស់គ្នា៕