អនុប្រធានគយព្រែកចាកបើកដៃឩ្យឈ្មួញនាំចូលពងទាពងមាន់និងសត្វបក្សីគ្រប់ប្រភេទតាមច្រករបៀងត្នោតចុងស្រង់ជាថ្នូរនឹងប្រាក់មួយឡាន៣០ម៉ឺនរៀល

0
903

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ដោយសារបញ្ហាផ្ទុះ ជំងឺកូវីដ១៩ យ៉ាងខ្លាំងទាំងវៀតណាម និងកម្ពុជា ដូច្នេះនៅតាមច្រករបៀងនានា ត្រូវបានរដ្ឋាភិបាលទ្វេភាគីបិទទាំងស្រុង ក៍ប៉ុន្តែលោកអនុប្រធានគយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត ​បានបើកដៃឳ្យក្រុមឈ្មួញនាំចូល ពងទា ពងមាន់ និងសត្វបក្សីគ្រប់ប្រភេទចូល តាមច្រករបៀងត្នោតចុងស្រង់ យ៉ាងអនាធិបតេយ្យបំផុតជាថ្នូរនឹងប្រាក់ក្នុងមួយឡានតម្លៃ៣០ម៉ឺនរៀល។ ករណី នេះគឺវាផ្ទុយទៅនឹង សារាចរណែនាំរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការទប់ស្តាត់ជំងឺ ផ្ដាសាយបក្សី A/H5N1 កំពុងតែផ្ទុះរាលដាលខ្លាំងនៅវៀតណាមភាគខាងត្បូង។

យោងតាមប្រភព អាជីវកររកស៊ីតាម ច្រករបៀងត្នោតចុងស្រង់ បានប្រាប់ឳ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះថា លោក សាត អនុប្រធានគយប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅ ស្រុកកំពង់ត្រាច បានបើកដៃឳ្យក្រុមឈ្មួញរកស៊ីខុសច្បាប់នាំចូល កូនមាន់ កូនទា និងផលិតផលបក្សី សត្វបក្សី ពីវៀតណាម មកចូលកម្ពុជាជាថ្នូរនឹងប្រាក់ក្នុងមួយឡានត្រូវបង់៣០ម៉ឺនរៀលឳ្យលោកគយ សាត ដាក់ហោប៉ាវជាកំហិត។

ដំណាក់កាល ប្រទេសកម្ពុជា និងវៀតណាម កំពុងតែផ្ទុះ ជំងឺកូវីដ១៩ ដូច្នេះនៅតាមច្រករបៀងនានាត្រូវបាន បិទ១០០ភាគរយ។ ក៍ប៉ុន្តែមូលហេតុអ្វីបានជាលោកគយ សាត បើកដៃឳ្យឈ្មួញនាំចូល កូនមាន់ កូនទា និង ផលិតផលសត្វបក្សី មកកម្ពុជាដោយសេរីទៅវិញ ? សំណួរគ្មានចម្លើយនេះត្រូវបានប្រភពបន្តទៀតថា ថៅកែនាំ កូនមាន់ កូនទា និងផលិតផលបក្សី គឺឈ្មោះ ចែវី ជាជនជាតិវៀតណាម ជាអ្នកដើរទិញប្រមែប្រមូល កូនមាន់ កូនទា និងផលិតផលសត្វបក្សី នៅវៀតណាម ដើម្បីយកមកលក់បន្តឳ្យអ្នកស្រី ដាវ ជាបងបង្កើតសម្រាប់ចែក ចាយនៅកម្ពុជា។

ព្រោះតែផលប្រយោជន៍បុគ្គលយកតួនាទីការងាររដ្ឋ ធ្វើជារបររកស៊ី គឺលោកគយ សាត មិនខ្លាចញញើតនឹង បំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរឡើយ។ ដោយមើលឃើញការពីគ្រោះថ្នាក់សុខភាពសាធារណៈដ៏ធ្ងន់ធ្ងរក្រុម អាជីវករ ក៍ដូចប្រជាពលរដ្ឋ បានសំណូមពរសុំឳ្យលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ និងលោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមបើកការស៊ើបអង្គេតពីសកម្មភាពរ​បស់លោកគយ សាត អនុប្រធានគយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រែកចាក នេះផង។

ដោយមានការព្រួយបារម្ភអំពីសុខភាពសាធារណៈរបស់ ប្រជាពលរដ្ឋកម្ពុជា ក្រសួងកសិកម្ម បានចេញសារាចរ ណែនាំមួយ លេខ០៨៧ សរណន.កសក ស្តីពី «វិធានការទប់ស្តាត់ជំងឺផ្ដាសាយបក្សី» ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ កន្លងមក ក្រសួងកសិកម្ម បានចេញលិខិតណែនាំ និងជូនដំណឹងដល់អ្នកចិញ្ចឹមសត្វ អ្នកធ្វើអាជីវ
កម្មសត្វ និងផលិតផលសត្វ ជាពិសេសបក្សី និងផលិតផលពីបក្សី ក្នុងការបង្ការ និងទប់ស្តាត់ ជំងឺផ្ដាសាយបក្សី ស្របពេលដែលបច្ចុប្បន្នកម្ពុជាមានការប្រែប្រួលអាកាសធាតុ ជាត្រជាក់ និងក្ដៅ បើទោះបីជា ជំងឺផ្ដាសាយបក្សី បានស្ងប់ស្ងាត់ចាប់តាំងពី ឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះក៍ដោយ។

ផ្អែកតាមសារព័ត៌មានរបស់ ប្រទេសវៀតណាម ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅ ខេត្តត្រាវិញ ភាគខាងត្បូងវៀតណាមមានការ ផ្ទុះជំងឺផ្ដាសាយបក្សី បង្កឡើងដោយវីរុសប្រភេទ A/H5N1 ហើយត្រូវបាន កម្ទេចសត្វមាន់ប្រមាណជាង៥៥០០០ក្បាល។ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺផ្ដាសាយ
បក្សីឳ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការចរាចរបក្សី និងផលិតផលពីបក្សី នាំចូលពីវៀតណាម និងពីតំ បន់មួយ ទៅតំបន់មួយទៀតក្នុង ប្រទេសកម្ពុជា ក្រសួងកសិកម្ម បានធ្វើការណែនាំដល់ អគ្គនាយកដ្ឋានសុខ ភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យា
បាល រាជធានី ខេត្ត ជាពិសេស ខេត្តជាប់ព្រំដែនវៀតណាម ត្រូវមានការទទួលខុសត្រូវប្រកបដោយតម្លាភាព ខ្ពស់ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺផ្ដាសាយបក្សី។

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកគយ សាត ធ្វើការបដិសេធរឿងខាងលើនេះថា លោកមិនបានដឹង រឿងនេះទេ ពីព្រោះវាមិនមែនស្ថិតនៅកន្លែងគ្រប់គ្រងរបស់លោកឡើយ។ ក៍ប៉ុន្តែការឆ្លើយបែបស្ទាក់ស្ទើរ អេះអុះជាមួយ អ្នកកាសែត នោះលោកគយ សាត ហាក់បីដូចជាមានការភ្ញាក់ផ្អើលក្នុងចិត្តថា ហេតុអ្វីមាន គេដឹង រឿងអំពើពុករលួយ របស់អញ ?

ចំពោះអ្នកកាន់ទូរស័ព្ទហតឡាញ នៃក្រសួងកសិកម្ម បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះថា លិខិត របស់ ក្រសួងខាងលើ គឺនៅតែមានសុពលភាពដដែលដើម្បីទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ មិនថាតែបក្សី ឬសត្វជ្រូក មាន់ ទា គោ នោះទេ។ មុននឹងអនុញ្ញាតឳ្យមានការនាំចូលសត្វនានា អ្នករកស៊ីត្រូវមានលិខិតបញ្ជា ក់ពីដើមទី និងចុងទី (ពីវៀតណាម និងពីកម្ពុជា) បើសិនសត្វនោះមានសុខភាពល្អទើបអាច នាំចូលពីវៀត ណាមបាន។ តែបើពួកគាត់គ្មានលិខិតបញ្ជាក់ច្បាស់លាស់ ឬត្រឹមត្រូវនោះទេ គឺការ​នាំចូលសត្វទាំងនោះខុស ច្បាប់ហើយ។ រឿងខាងលើនេះ ក្រសួងកសិកម្មមាន ក្រុមអន្តរាគមន៍ប្រឆាំង ឬបង្ក្រាបបទល្មើសសត្វទូទាំងប្រ ទេស ផងដែរ៕