ក្មេងប្រុសស្រី៤នាក់ស្នើសុំឩ្យតុលាការបន្ធូរបន្ថយទោសម្តាយខ្លួនពីករណីគ្រឿងញៀន

0
187

ដោយៈ សុខ សុភ័ណ្ឌ
កំពង់ស្ពឺៈ ក្មេងប្រុសស្រីព្រមទាំងទារិកាម្នាក់ផងទើបតែមានអាយុ៦ថ្ងៃបានស្នើសុំឩ្យតុលាការ ខេត្តកំពង់ស្ពឺ ជួយ បន្ធូរបន្ថយទោសម្តាយខ្លួនដោយសារតែគ្មានអ្នកបីបាច់ថែរក្សាដែលពួកគេកំពុងរស់នៅជាមួយជីដូនចាស់ជរាកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

បើយោងតាមសម្តីជីដូនឈ្មោះ កែវ ចាន់ថន អាយុ៧០ឆ្នាំរស់នៅ ភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ មានមុខរបរដកក្រអាវឈូកលក់បាននិយាយទាំងទឹកមុខក្រៀមក្រំថា ចៅប្រុសស្រីទាំង៤នាក់នោះ មាន ទី១.ឈ្មោះ អ៊ីម ស្រីកា ភេទស្រីអាយុ១០ឆ្នាំ។ ទី២.ឈ្មោះ អ៊ីម វិរយុទ្ធ ភេទប្រុសអាយុ៦ឆ្នាំ។ ទី៣.ឈ្មោះ អ៊ីម អាឈិក ភេទស្រីអាយុ៣ឆ្នាំ និង៤.ឈ្មោះ អ៊ីម អាឈី ភេទស្រីអាយុ៧ថ្ងៃ។ ក្មេងប្រុសស្រីទាំង៤នាក់មាន ឪពុកឈ្មោះ សុខ មេសា អាយុ៣០ឆ្នាំទៅស៊ីឈ្នួលនៅប្រទេសថៃ រីឯម្តាយឈ្មោះ មុត ស្រីស្រស់ អាយុ៣២ឆ្នាំ ត្រូវបានតុលាកាឃុំខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នាពេលកន្លង មក។

លោកយាយបន្តទៀតថា សព្វថ្ងៃនេះចៅៗគាត់នៅតូចណាស់ ណាមួយគាត់ចាស់ជរាអាយុកាន់តែអាយុច្រើន ហើយខំដើរដកក្រអាវឈួកតាមបឹងយកមកលក់ទិញអង្ករ និងទឹកដោះគោឲ្យចៅស្រីបៅដែលទើបនឹងកើត។

លោកយាយក៍សូមអំពាវនាវដល់បងប្អូនសប្បុរសជនសូមមេត្តាជួយឧបត្ថម្ភគាំ និងជួយចញ្ចឹមចៅៗគាត់ផង។ ជាពិសេសគាត់ស្នើសុំឩ្យតុលាកា ខេត្តជួយបន្ធូរបន្ថោយទោសទណ្ឌដល់កូនស្រីគាត់ផងដើម្បីចេញមកជួយ ចញ្ចឹមចៅតូចៗនៅក្នុងបន្ទុក៕