ក្រសួងសុខាភិបាលប្រកាសជាផ្លូវការអ្នកកើតជំងឺកូវីដ១៩ចំនួន៥០៨នាក់និងជាសះស្បើយ១២៧នាក់

0
113

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ បើទោះបី រាជរដ្ឋាភិបាលកម្ពុជា បានបិទខ្ទប់ជិតដល់ថ្ងៃកំណត់ក៍ដោយ ក៍ចំនួនអ្នកឆ្លង គឺនៅតែកើន ឡើងខ្ពស់ដដែល។ ជាក់ស្តែង ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសជាផ្លូវការអំពីចំនួនអ្នកកើត ជំងឺកូវីដ១៩ មានចំនួន៥០៨នាក់ និងជាសះស្បើយចំនួន១២៧នាក់ នៅរសៀលថ្ងៃទី២៧ ខែមេសា
ឆ្នាំ២០២១។

យោងតាមសេចក្ដីប្រកាសផ្លូវការរបស់ក្រសួងពីអ្នកឆ្លង ជំងឺកូវីដ១៩ គឺផ្ដើមចេញពី សហគមន៍ ២០កុម្ភៈ កន្លង មក។ គិតត្រឹមវេលាខាងលើករណីឆ្លងថ្មីទាំងអស់។ រីឯករណីឆ្លងដែនពីបរទេស គឺពុំមាននោះទេ។

បើយោងតាមរបាយការណ៍នៅក្នុង រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗ បានឩ្យដឹងថា រាជធានីភ្នំពេញ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន២៤៧នាក់។ ខេត្តកណ្ដាល មានអ្នកឆ្លងចំនួន១៣៥នាក់។ ខេត្តបន្ទាយមានជ័យ ឆ្លងចំនួន៧៣នាក់។ ខេត្តកព្រះសីហនុ មានអ្នកឆ្លងចំនួន៤៧នាក់។ ខេត្តព្រៃវែង មានអ្នកឆ្លងចំនួន២នាក់។ ខេត្ត តាកែវ មានអ្នកឆ្លងចំនួន២នាក់ និង ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងចំនួនម្នាក់។

ប្រភពបន្តទៀតថា ករណីឆ្លងសរុបចំនួន១១០៦៣នាក់។ ការនាំចូលពីបរទេសសរុបចំនួន៥៥០នាក់។ ការឆ្លង ជាសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ សរុបចំនួន១០៥១៣នាក់។ ជាសះស្បើយចំនួន៣៧០៤នាក់។ កំពុងតែ ព្យាបាលចំនួន៧២៧០នាក់ និងអ្នកស្លាប់សរុបចំនួន៨២នាក់។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មីចំនួន៥៨០នាក់។ អ្នកជាសះស្បើយ មានចំនួន១៧៧នាក់ និងអ្នកស្លាប់ចំនួនបីនាក់៕