គ្រាន់តែកូនស្រីយកលុយ២០០០រៀលទៅទិញទឹកខ្នុរក្រឡុក៤ដបចែកបងប្អូនផឹកត្រូវម្ដាយវាយយ៉ាងសាហាវព្រៃផ្សៃ

0
398

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ស្ត្រីម្នាក់ស្លៀកសារុងចងពុងពណ៌ក្រហមបង់កក្រមាបានវាយទាត់ធាក់ និងចាប់បោកកូនស្រីអាយុ៧ឆ្នាំ យ៉ាងសាហាវព្រៃផ្សៃដោយសារតែនាងតូចបានយកលុយម្ដាយចំនួន២០០០រៀលទៅទិញទឹកខ្នុរក្រឡុក៤ដបចែកបងប្អូនផឹក នោះត្រូវនរគបាលចាប់ខ្លួនបានហើយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅ ភូមិកណ្តុរស
ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើយើងមើលតាមរយៈវីដេអូចំនួន២នាទី និង៣៥វិនាទី ដែលអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចែកចាយតៗ គ្នាឃើញថាស្ត្រីម្នាក់ស្លៀកសារុងចងពុងពណ៌ក្រហមបង់កក្រមាបានវាយធ្វើបាបកូនស្រីពាក់អាវពណ៌លឿងអាយុ៧ឆ្នាំយ៉ាងសាហាវព្រៃផ្សៃបំផុតដូចជា ចាប់បោកទៅនឹងដីរួចទះកំផ្លៀងជាច្រើនដៃទាត់ធាក់រហូតកូនស្រីដេក
ដួលលើដី ហើយនៅតែមិនអស់ចិត្តទៀត បើទោះបីកូនស្រីនោះយំស្រែកលើកដៃសំពះអង្វរករក៍ដោយ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានលើក ឡើងកាលពីថ្ងៃទី២០ ខែមីនា ថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញ នៃនាយកដ្ឋាន សហការ ជាមួយ ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីបើកការស្រាវជ្រាវ។

លោកបន្តថា ករណីហិង្សាក្នុងគ្រួសារនេះបង្កឡើងដោយម្តាយបង្កើតឈ្មោះ វ៉ែន សុធន់ អាយុ២៦ឆ្នាំជនជាតិ ខ្មែរបានវាយកូនស្រីបណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង៩:៣០ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នឹងផ្ទះមុខ ស្ថិតនៅ ភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រីឯក្មេងស្រីជនរងគ្រោះឈ្មោះ ឈឿន ណារី អាយុ៧ឆ្នាំត្រូវជាកូនបង្កើត។

ប្រធាននាយកដ្ឋាន បានបញ្ជាក់អំពីមូលហេតុហិង្សានេះថា កាលពីនៅថ្ងៃទី២០ ខែមីនា វេលាម៉ោងជាង៨ព្រឹក ក្មេងស្រីជនរងគ្រោះបានយកលុយចំនួន២០០០រៀលទៅទិញទឹកខ្នុរក្រឡុកចំនួន៤ដបចែកបងប្អូនផឹកពេល មកដល់ផ្ទះម្តាយបានសួរនាំកូន ហើយកូនស្រីក៍បានឆ្លើយប្រាប់ថា មកពីទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក
ស្រាប់តែម្តាយស្ទុះទៅ វាយបោចសក់ ទះកំផ្លៀងនិងជាន់កទៅលើដីបណ្តាលឲ្យក្មេងរងគ្រោះរបួសគ្រាំខាង ក្នុងខ្លួន។មូលហេតុដោយសារក្មេងរងគ្រោះយកលុយទៅចាយអស់២០០០រៀលទើបត្រូវជាម្តាយវាយធ្វើបាប យ៉ាងដូច្នេះ។

បើយោងតាមអ្នកច្បាប់ម្នាក់បានលើកឡើង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះថា តាមពិតរឿងនេះ ជាករណីផ្ទាល់ខ្លួនគ្រួសាររបស់គាត់ ដែលបានដាក់វិន័យប្រដៅកូនជ្រុល។ បើសិនជាម្ដាយធ្វើខុស ឬប្រដៅ កូនជ្រុលហួសហេតុពេក សមត្ថកិច្ចត្រូវតែហៅគាត់មកអប់រំកែប្រែអំពីររៀបប្រដៅកូន ហើយបើតុលាការរក ឃើញថាមានទោសកំហុសវិញគួរតែព្បួរទោសដើម្បីឩ្យគាត់ចិញ្ចឹមបីបាច់ថែរក្សាកូនតូចៗជាច្រើននាក់ទៀត ព្រោះរដ្ឋយើងក្រីក្រគឺពុំមានប្រាក់ចិញ្ចឹមដូចនៅ ស្រុកអាមេរិកនោះទេ៕

Video សកម្មភាពម្តាយវៃកូនយ៉ាងឃោឃៅ