លោកអៀងស៊ីធុលប្រត្តិកម្មនឹងលោកអោសុខសានដើរញុះញង់ចាក់រុកអុចអាលពលរដ្ឋឩ្យទាមទារយកដីកេរ្ដិ៍ឪពុកម្តាយរបស់លោក

0
385

ដោយៈ សុខ សុភ័ណ្ឌ
កំពង់ស្ពឺៈ តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញផ្នែកបុរាណនៃប្រពៃណីខ្មែរដែលមហាជនទូទៅស្គាល់ថា «នេនទុំ» ក្នុងបទចម្រៀង រឿងទុំទាវ គឺលោក អៀង ស៊ីធុល ប្រត្តិកម្មនឹងលោក អោ សុខសាន បានដើរ ញុះញង់ប្រជាពលរដ្ឋក្នុង ភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីទាមទារឬមកដណ្តើមយកដីកេរ្តិ៍ ពីឪពុកម្តាយរបស់លោកបានប្រគល់ឲ្យកាន់កាប់បន្តបន្ទាប់ពីពួកគាត់ស្លាប់អស់រយៈពេលជាយូរឆ្នាំមក។

លោក អៀង ស៊ីធុល បានប្រាប់ឱ្យដឹងព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះថា ដីស្រែដែលឪពុកម្តាយរបស់លោក ទុកឲ្យកូនចៅថែរក្សានេះមានទំហំ៧០ម៉ែត្រគុណនិង៥៥ម៉ែត្រ មុខប្រសព្វ៧ម៉ែត្រ។ ដីស្រែខាងលើឪពុកម្តាយ របស់លោកបានស្នើសុំកាន់កាប់ពីលោកមេ ភូមិត្បូងភ្នំចាស់ ដែលមានឈ្មោះ កែវ ផន។ លោកមេ ភូមិត្បូងភ្នំ ចាស់ មានវ័យ៨៣ឆ្នាំលើកឡើងថា ដីស្រែនេះលោកបានឲ្យមកឈ្មោះ បងម៉ន និង បងឡោ ធ្វើជាកម្មសិទ្ធិ ធ្វើស្រែចាប់តាំងពី ឆ្នាំ១៩៧៩ មកម្ល៉េះរហូតមកដល់បច្ចុប្បន្ន និងបន្តឲ្យកូនបង្កើតឈ្មោះ អៀង ស៊ីធុល កាន់ កាប់បន្តវេណពីឪពុកម្តាយ។

លោកបានបន្តទៀតថា ក្រោយពីឪពុកម្តាយស្លាប់អស់លោកក៍បានកាន់កាប់ដីស្រែខាងលើបន្តរហូតមកដល់អំ ឡុង ឆ្នាំ២០១០ ក៍ស្រាប់តែមានឈ្មោះ អោ សុខសាន បានមកប្តឹងតវ៉ាយកដីរបស់លោកដាក់ជាសម្បត្តិរួមភូមិ ទៅវិញ។ រឿងនេះបានប្ដឹងផ្តល់គ្នារហូតដល់តុលាការ ខេត្តកំពង់ស្ពឺ ក៍ចេញដីកាបញ្ជូនលេខ២២២១ដបចុះថ្ងៃ
ទី២៤ ខែតុលា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្ត មានចំណារចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ របស់អភិបាល ខេត្តកំពង់ស្ពឺ និងស្នាមមេដៃយល់ព្រមចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ របស់ប្រជាពលរដ្ឋចំនួន៦៧គ្រួសារ។

តាមការចុះស្រាវជ្រាវរបស់ ក្រុមការងារខេត្ត ដោយមានការសហការជាមួយ អាជ្ញាធរមូលដ្ឋាន រួមជាមួយភាគី ទំនាស់សងខាង បានធ្វើការសម្របសម្រូលគ្នារវាងលោក អៀង ស៊ីធុល និងប្រជាពលរដ្ឋនៅលើដីទំនាស់ មានទំហំទទឹង៥៥ម៉ែត្រគុណនិងបណ្តោយ៧០ម៉ែត្រ មុខប្រសព្វ៧ម៉ែត្រជូនលោក អៀង ស៊ីធុល ជាថ្នូរនឹង
លោកបានស្នើសុំចាក់ដីលុបស្រះនិងសាងសងសាលាបុណ្យមួយកន្លែងដែលមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រនៅលើទីតាំងដីរួមភូមិដើម្បីទុកជាទ្រព្យសម្បត្តិរួមភូមិសម្រាប់បញ្ចប់រឿងវិវាទមួយនេះ។

តែផ្ទុយទៅវិញឈ្មោះ អោ សុខសាន មនុស្សជួញរឿងបែរជាដើរញុះញង់ប្រជាពលរដ្ឋឲ្យនាំគ្នាទៅ ឃាត់មិនឲ្យ លោក អៀង ស៊ីធុល ធ្វើរោងបុណ្យដោយដើរប្តឹងទាស់នឹង ស ជ ណ របស់សាលា ខេត្តកំពង់ស្ពឺ ថែមទៀត ផង៕