ប៉េអឹមក្រុងភ្នំពេញបាញ់កម្ទេចក្រុមឧក្រិដ្ឋជនចាប់ជម្រិតស្លាប់បួននាក់នៅបុរីអង្គរភ្នំពេញខាងជើងអ៊ីអនពីរ

0
412

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ មុននេះបន្តិចមានករណី ក្រុមឧក្រិដ្ឋជនមានគ្នា៤នាក់ចូលប្លន់ក្នុងវីឡាមួយកន្លែងស្ថិតនៅ បុរីអង្គរ ភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានរៀបផែនការជម្រិតទារប្រាក់ចំនួន១លាន ដុល្លារតែត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
ផ្ទាល់បើកកិច្ចប្រតិបត្តិការបង្ក្រាប។ ករណីនេះកើតឡើងនាវេលាថ្ងៃត្រង់ទី១ ខែមីនា ឆ្នាំ២០២១ ដោយយោង តាមផេកផ្លូវការរបស់ ប៉េអឹមភ្នំពេញ។

ក្រុមឧក្រិដ្ឋជនទាំងនោះមានគ្នា៤នាក់បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លីពីរដើម បាញ់ស្រោច មកលើកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថ បានប្រើសិទ្ធិការពារខ្លួនក៍បាញ់តបត ត្រឡប់ទៅវិញបណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំងនោះស្លាប់នៅនឹងកន្លែងតែម្ដង។

ម្ចាស់ផ្ទះបានរងរបួស រីឯក្រុមឧក្រិដ្ឋជនត្រូវបានគេអះអាងថា ជាជនជាតិខ្មែរទាំងអស់ គឺមិនមែនចិននោះទេ៕