រថយន្តធន់ត្រាជាច្រើនគ្រឿងកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើទៅវៀតណាមនាពេលយប់តាមច្រកដាក់ដាំ

0
210

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រុមឈ្មួញនៅតែមានលទ្ធភាពដឹកជញ្ជូនឈើចេញរាប់សិបម៉ែត្រគីបក្នុង១យប់ៗតាមរយៈរថយន្តធន់ ត្រា ដែលមានលេខឡានដូចៗគ្នាចូលទៅទឹកដីប្រទេសវៀតណាមតាម ច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌល គិរី ដែលវាទំនងជាការត្រូវរ៉ូវគ្នានឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៃមូលដ្ឋានមួយនេះ។ ប៉ុន្តែអភិបាលខេត្តបានបដិ
សេធថាវាជារឿងមិនពិតទៅវិញកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ប្រភពដែល បាយ៉ង់ថែមស៍ ទទួលបានសុំមិនបង្ហាញឈ្មោះបានទម្លាយឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះថា គេបានឃើញរថយន្តប្រភេទធន់ដ្រាជាច្រើនគ្រឿងមមាញឹកដឹកជញ្ជូនឈើអារឡាំង៤ជ្រុង ចេញពី ឃុំពូជ្រៃ ស្រុកពេជ្រាដា យ៉ាងសកម្ម និងរលួនជាទីបំផុតដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធឡើយ។ ប្រភពបញ្ជាក់ទៀតថា រថយន្តធន់ដ្រាដឹកឈើជាច្រើនគ្រឿងទាំងនោះមានពាក់ស្លាក លេខដូចៗគ្នា គឺ ២AT.៣៧៥៥ ដែលទំនងជាលេខចំណាំរបស់ក្រុមបទល្មើសព្រៃឈើ។​

ប្រភពដដែលបញ្ជាក់ទៀតថា រថយន្តធន់ត្រា ដឹកជញ្ជូនឈើខាងលើចេញដំណើរនៅពេលយប់អំណោយផល ល្អ។ រថយន្តទាំងនោះមានយ៉ាងតិចចំនួន៨គ្រឿង។ ពួកគេធ្វើសកម្មភាពជារៀងថ្ងៃយប់។ មុននឹងចេញធ្វើសកម្ម ភាពនេះពួកគេបាននិយាយត្រូវរ៉ូវជាសមត្ថកិច្ចជំនាញពាក់ព័ន្ធអស់ហើយ បើពុំដូច្នោះទេកុំសង្ឃឹមថាចេញរួចឱ្យ
សោះ…។

លោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ បានប្រាប់ឱ្យដឹងថា ករណីនេះលោកបានបញ្ជាឱ្យ រដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថខេត្តត្រួតពិនិត្យហើយ តែពួកគេរាយ ការណ៍មកថា វាអត់មាននោះទេ។ លោកបន្តថា បើនរណាថ្លើមធំឱ្យនាំឈើចេញទៀតឱ្យដឹងច្បាស់មក? បញ្ហាអស់នេះខ្ញុំបានដាក់បទបញ្ជាឱ្យកងកម្លាំងត្រួតពិនិត្យដើម្បីទប់ស្កាត់មិនឱ្យមានការនាំចេញ ឬចរាចរឈើ ឡើយ។

ការទទួលដំណឹងមិនសប្បាយចិត្តនេះលោកលើកឡើងថា ខ្ញុំមិនបានទៅអង្គុយយាមដោយខ្លួនឯងនោះទេ…។ តែបើមន្ត្រីភូតខ្ញុំភូតទៅ…ក្រែងពួកគេលួចលាក់យ៉ាងដូចម្ដេចខ្ញុំមិនច្បាស់នោះទេ…? ចាំមើលខ្ញុំនឹងឱ្យគេចុះ ត្រួតពិនិត្យ…។

ចំណែកលោក អុំ វណ្ណសុភាក់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី លើកឡើងនៅល្ងាចថ្ងៃទី១៨ ខែ មករា នេះដែរថា ខ្ញុំបានដាក់កម្លាំងតាមដានតែរហូតដែរវាអត់បានឃើញអ្វើសោះ។ ប៉ុន្តែពួកគេអាចលួចនាំឈើ ចេញរៀងរាល់ពេលយប់ជ្រៅស្ងាត់។ នាយខណ្ឌរដ្ឋព្រៃឈើបន្តទៀតថា ខ្ញុំនឹងដាក់កម្លាំងបន្ថែមទៀតមិនឱ្យកើត
មានឡើងនោះទេ។ ខ្ញុំទទួលស្គាល់ថា ពួកគេមានការដាក់កម្លាំងតាមដានសមត្ថកិច្ចបានល្អមែនមុននឹងចេញ ឈើ។ តែខ្ញុំនឹងធ្វើការរឿងហ្នឹង។

ចំពោះលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី វិញលោកបានទទួលស្វាគមន៍ យ៉ាង រីករាយនៅពេលឮដំណឹងនេះភ្លាម។ កន្លងមកមានតែកម្លាំងកងរាជអាវុធហត្ថទេ ដែលធ្លាប់បង្ក្រាបទប ល្មើសព្រៃឈើនេះបានល្អប្រសើរ ក្រោយការដឹកនាំពី នាយឧត្តមសេនីយ៍ សៅ សុខា មេម៉េអឹមលើផ្ទៃប្រទេស៕