ចម្ងល់គួរពិចារណា៖ នាំខ្លួនទៅ០៩នាក់ ជ្រុះបាត់ម្នាក់! តើមូលហេតុអ្វី? មានបញ្ហាអ្វីបានទៅជាអីចឹង ????

0
114

ដោយ បាយ៉ង់ថែមស៍

 

រឿងផ្ទុះអាវុធបាញ់បោះ វាយតប់គ្នា ដោយផ្ដើមចេញពីបញ្ហាទំនាស់ដីធ្លីកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនៅភូមិអូរឧកញ៉ាហេង(ភូមិព្រៃស្មាច់) ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ  អាជ្ញាធរមូលដ្ឋាន និងប៉ូលិសក្នុងតំបន់ហាក់មានបំណងចង់បិទបាំងការពិត ព្រោះគេចវេះមិនព្រមបំភ្លឺ ។

ប្រជាពលរដ្ឋបានអះអាងកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ២០២០ ថាពួកគាត់រងការវាយប្រហារបង្កអុកឡុករំខាន បាញ់គំរាមដោយក្រុមកាងដីឱ្យឧកញ៉ាម្នាក់នៅខែត្រព្រះសីហនុ រហូតមកដល់ពេលនេះពុំទាន់មានពន្លឺយុត្តិធម៌នៅឡើយ ។

 

ប៉ូលិសស្រុកព្រៃនប់ ដែលដឹកនាំដោយលោក ហ៊ូ យ៉ៃ បាននាំខ្លួនជនបង្កមួយក្រុមចំនួន០៩នាក់ទៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ជ្រុះបាត់ម្នាក់ ខណៈបញ្ជូនតែសំណុំរឿងទៅអយ្យការអមសាលាដំបូងខែត្រព្រះសីហនុ ។

 

បញ្ជូនទៅតុលាការតែសំណុំរឿងប៉ុណ្ណោះ ជនបង្កនៅក្រៅឃុំទាំងអស់ និង អ្នកខ្លះបានរត់គេចខ្លួនបាត់ស្រមោលឈឹង !!! ។

តើសុវត្ថិភាពភូមិឃុំ នៅឯណា ? តើប្រជាពលរដ្ឋសង្ឃឹមលើអ្នកណា ?

 

ចុងក្រោយឆ្ងល់ថាលោកអធិការប៉ូលីស ហ៊ូ យ៉ៃ អះអាងថាកាំភ្លើងនោះជាកាំភ្លើងលោកម៉េប៉ុស្តិ៍ទេ មិនកាំភ្លើងក្រុមជនបង្កឡើយ ហើយពុំមានការផ្ទុះអាវុធទេ ៕ តើមូលហេតអ្វី ???????? ៕