ព្រះគ្រូចៅអធិការវត្តព្រះចេតិយថ្មីត្រូវចោរធ្វើគតប្លន់យកបច្ច័យប្លង់ដីនិងប្លង់ផ្ទះ

0
1045

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ពិតជាសាហាវព្រៃផ្សៃមែនទែន ព្រះគ្រូចៅអធិការ វត្តព្រះចេតិយថ្មី ព្រះនាម ជ័យ រិទ្ធ ហៅ លោកតារ៉ន មានព្រះជន្មាយុជាង៥០វស្សា ត្រូវចោរចូលធ្វើគតដើម្បីយកបច្ច័យប្លង់ដីនិងប្លង់ផ្ទះកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍នេះ កើតឡើងក្នុង វត្តព្រះចេតិយថ្មី ជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុង ស្រុកពញាឮ ខេត្តកណ្តាល។

នៅពេលព្រឹកព្រលឹមឡើងដូនជីម្នាក់ឆ្ងល់មិនឃើញ ព្រះគ្រូចៅអធិការវត្ត និមន្តមកឆាន់ព្រឹកគាត់ ក៍ដើរទៅមើល កុដិលោកឃើញទ្វារកុដិចំហរ​បន្ដិចតែបើកទ្វារពុំចេញក៍បានហៅដូនជីម៉ាប់ម្នាក់ទៀតមកជួយក៍ប្រទះឃើញ ព្រះអង្គសុគតបាត់ទៅហើយ។ ព្រះអង្គត្រូវចោរវាយនឹងដំបងប៉ោងមុខប៉ោងមាត់ រួចហើយចោរយកខ្សែពួរចង
រឹតកលោកបន្ថែមទៀត។

ព្រះអង្គមានស្រុកកំណើតនៅ អង្គស្នួល ខេត្តកណ្ដាល។យោងតាមប្រភពអ្នកជិតស្និទ្ធនឹងព្រះអង្គបានប្រាប់ ឱ្យដឹងយប់ថ្ងៃទី២០ ខែធ្នូ នេះថា ព្រះអង្គធ្លាប់មានសង្ឃដិកាប្រាប់បងប្អូនសាច់ញាតិលោកថា អាត្មា មានផ្ទះពីរ ល្វែងនៅ ផ្សារមាន់អាំង ខណ្ឌទួលគោក កំពុងតែជួលឱ្យគេស្នាក់នៅ។ ព្រះអង្គមានបច្ច័យច្រើន មានដីធ្លីជា
ច្រើនកន្លែងសុទ្ធតែមានប្លង់រឹង ជាពិសេសមានប្លង់ផ្ទះតែម្ដង។

ប្រភពបន្តថា លោកមានការទំនាក់ទំនងជិតស្និទ្ធជាមួយប្អូនធម៌ម្នាក់រស់នៅ ឧដុង្គ តែម្ដងដែលធ្លាប់បានចេញ ចូលកុដិលោកជាញឹកញាប់ផងដែរ។ ពពួកប្រេតនរកតិរច្ឆាននេះធ្វើគតព្រះសង្ឃគ្មានញញើតដៃឡើយ។ ប្រជា ពលរដ្ឋសង្ឃឹមថា ប៉ូលិសនឹងខិតខំរកមុខឃាតកនេះឱ្យឃើញដើម្បីអូសករគេយកទៅផ្ដន្ទាទោសទៅតាមច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។

គួរបញ្ជាក់ថា ប៉ូលិស ស្រុកពញាឮ និង នគរបាល ខេត្តកណ្ដាល ចុះធ្វើការស៊ើបអង្គេត រឿងខាងលើនេះនៅ កន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុត។ ទោះជាយ៉ាងណាគេទាន់ដឹងច្បាស់ថា ចោរប្លន់យកទ្រព្យសម្បត្តិ ព្រះអង្គនោះមានអ្វីខ្លះនោះទេ…៕