រដ្ឋមន្ត្រីក្រសួងធនធានទឹកពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់ភ្លៀង

0
261

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំក្រសួង លោក ប៉ែន កុសល្យ អភិបាល ខេត្តឧត្តរមានជ័យ ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីនាយកដ្ឋានជំនាញ និងប្រធានមន្ទីរ ធនធានទឹក ខេត្តសៀមរាប បាត់ដំបង និង ឧត្តរមានជ័យ អមដំណើរបន្តបេសកកម្មចុះពិនិត្យស្ថានភាពទឹកទូ ទៅនិងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយ ទឹកជំនន់ភ្លៀងនាពេលថ្មីៗនេះត្រង់ចំណុចទឹកហូរដាច់ខ្នងទំនប់ប្រឡាយមេស្រែងទីមួយស្ថិតក្នុង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះលោករដ្ឋមន្រ្តីបានទទួលសំណូមពរពី អភិបាលខេត្ត និងមន្ទីរជំនាញដោយ ចាត់បញ្ជាថ្នាក់ដឹកនាំរួមជាមួយ នាយកដ្ឋានជំនាញរបស់ ក្រសួង ចាប់ផ្តើមធ្វើការងារជួសជុល និងសិក្សាទន្ទឹម គ្នាដោយនឹងសាងសង់នូវប្រភេទសំណង់បេតុងដែលមានលក្ខណ:ជាបង្ហៀរចំនួនបួនទីតាំងដែលនៅចំមុខទឹក ហូរបាក់ដាច់តែម្តងគឺមានប្រវែងសរុបជាង២០០ម៉ែត្រស្ថិតនៅ ឃុំជើងទៀន ស្រុកចុងកាល់ ឲ្យស្របទៅតាមនឹង ផែនការយុទ្ធនាការអន្តរាគមន៍បន្ទាន់របស់ ក្រសួងធនធានទឹក។

នៅពេលនោះដែរ ក្រុមការងារជំនាញធ្វើយ៉ាងណាជួសជុលជាបន្ទាន់បិតភ្ជិតទំនប់រក្សាខ្ចប់ទឹកទុកប្រើប្រាស់ និងធ្វើឲ្យកាន់តែប្រសើរនូវគុណភាពសំណង់ដើម្បីបង្ការការខូតខាតនាពេលអនាគត។

បន្ថែមពីនេះលោករដ្ឋមន្រ្តីក៍បានជួយសាងសង់ស្ពានឆ្លងកាត់ប្រឡាយមេស្ទឹងស្រែងទីមួយត្រង់ចំណុច ភូមិជើង ទៀន ឃុំជើងទៀន ស្រុកចុងកាល់ ជាកាដូរអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋដើម្បីជួយសម្រួលដល់ការ ធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់។

អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញ ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់មានសេចក្តីសោមនស្ស រីករាយជាខ្លាំង និងថ្លែងអំណរគុណលោករដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំ ពេញការងារអន្តរាគមន៍ជួយបន្ថយផលប៉ះពាល់ និងសម្រួលការលំបាករបស់ពួកគាត់លើវិស័យធនធានទឹក៕