ភ្ញាក់ផ្អើល ! តើការស្លាប់របស់លោកមេធាវី ទេព ពៅ ដោយគាំងបេះដូង នៅក្នុងគ្លីនិក លី ស្រីវីណា មានអាថ៌កំបាំងឬ ?

0
458

ដោយ បាយ៉ង់ថែមស៍ (ពត៌មានបឋម)

ភ្នំពេញ៖លោកមេធាវី ទេព ពៅ អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅអោយ គេពិនិត្យនៅគ្លីនិក លី ស្រីវីណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌ ចំការមន ក្រោយមកខាងពេទ្យបានដាក់សេរ៉ូម រួចលោកមេធាវី ទេព ពៅ ក៏គាំងបេះដូងស្លាប់តែម្តង នាព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ នេះតាមប្រភពព័ត៌មានច្បាស់ការ ដែល បាយ៉ង់ថែមស៍ ទើបទទួលបាន ។

ជុំវិញបញ្ហានេះ អ្នកសារព័ត៌មាន បានទំនងទំនាក់ទៅកាន់ គ្លីនិក លី ស្រីវីណា ដើម្បីសួរនាំបញ្ហានេះ ដោយបុគ្គលិកស្រីម្នាក់ និយាយថា «កំពុងដោះស្រាយហើយ» តែនៅពេលសួរនាំបញ្ហាអ្វីទៀត គឺ បុគ្គលិកម្នាក់នេះ បានបដិសេធមិនឆ្លើយអ្វីទៀតទេ ។

ដោយឡែក អ្នកសារព័ត៌មាន ក៏បានទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ លោកមេធាវី ទេព ពៅ ផ្ទាល់ផងដែរ គឺ លេខ 092 666 122 តែមិនមានអ្នកទទួលទូរស័ព្ទ ។

តាមប្រភពព័ត៌មាន បច្ចុប្បន្ននេះ សពលោកមេធាវី ទេព ពៅ កំពុងតម្កល់នៅវត្តសំពៅមាស ៕