សង្វៀនជល់មាន់ដ៏ធំមួយនៅក្នុងបុរីសឺរ៉ែនវីឡាក្នុងខណ្ឌសែនសុខសម្រាប់ថ្ងៃទី២៧តុលាមានការភ្នាល់លុយធំទៀតហើយ

0
871

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញ: សង្វៀនជល់មាន់ដ៏ធំមួយកន្លែងស្ថិតក្នុង បុរីសឺរ៉ែនវីឡា ច្រកចូលទល់មុខ សាកលវិទ្យាល័យកម្ពុជា ជាប់នឹងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ចូលទៅត្រង់បត់ឆ្វេងមានកន្លែងសន្ដិសុខយាមរួចចូលទៅត្រង់ដល់ ផ្លូវទាល់ គឺជាផ្ទះខាងស្តាំដៃនេះតែម្តង ដែលមានម្ចាស់ទីតាំងឈ្មោះ ធី កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង។ ទោះជាយ៉ាងណាលោក ហួរ ម៉េងវ៉ាង អធិការ ខណ្ឌសែនសុខ ឆ្លើយបដិសេធថា មិនមានលេងនោះទេ។

យោងតាមប្រភពព័ត៌មាន កាលពីនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះថា សម្រាប់ថ្ងៃនេះ គឺមានការណាត់គ្នា លេងភ្នាល់ជល់មាន់ដាក់លុយចាប់ពី ៥០០០ដុល្លារ ហូតដល់១០០០០ដុល្លារ ដែលគេស្គាល់ច្បាស់ម្ចាស់ទី តាំងមានឈ្មោះ ធី។ នៅច្រកចូលបុរីនេះមានរថយន្តយ៉ាងច្រើនចតឡើងហៀរពីក្នុងបុរីចេញក្រៅជិតដល់ ផ្លូវ ណតប្រ៊ីច គឺសុទ្ធតែឡានទំនើបៗភាគច្រើនឡិចស៊ិស៥៧០ ដែលម្ចាស់គេមកលេងជល់មាន់ នៃពពួកឧកញ៉ា មានលុយកាក់ច្រើន។

ប្រភពដដែលបន្ថែមថា ទីតាំងខាងលើនេះគឺបានបើកលេងល្បែងស៊ីសងភ្នាល់ដាក់លុយកាត់យូរខែមកហើយ តែមិនដែលឃើញសមត្ថកិច្ចចុះទៅបង្ក្រាបឡើយ។ ដូច្នេះធ្វើឱ្យពួកគាត់គិតថា ប្រហែលជាម្ចាស់ទីតាំងឈ្មោះ ធី នេះបានសែនព្រេនត្រូវរ៉ូវគ្នាអស់ហើយមើលទៅ។ ព្រោះថា ការភ្នាល់លេងមាន់ជល់មួយគូរៗមានតម្លៃរាប់ពាន់
ដុល្លារ។

ប្រជាពលរដ្ឋម្ចាស់ឆ្នោតបន្តទៀតថា រាល់ថ្ងៃនេះមើលទៅសមត្ថកិច្ចហាក់បីដូចជាមិនរវល់អើពើរឿងល្បែងស៊ី សង ទាល់តែសោះ គឺបណ្តោយឱ្យក្រុមអ្នកញៀនល្បែងស៊ីសងទាំងនេះលេងហ៊ោកញ្ជ្រៀវដោយសេរីទាំង អស់នេះហើយ ដែលជាហេតុនាំឱ្យមាន អំពើចោរកម្ម លួច ឆក់ ប្លន់ ផ្សេងៗនៅក្នុង រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋរួចមកលោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា ទីតាំងខាងលើនេះ គឺលោកបានឱ្យកងកម្លាំងគរបាលប៉ុស្តិ៍ចុះទៅត្រួតពិនិត្យម្តងរួចហើយគឺមិនមានទេ។ ចំណែកលោកអភិបាល ខណ្ឌសែនសុខ វិញបានបញ្ជាក់យ៉ាងខ្លីថា ចាំលោកឱ្យគេចុះទៅពិនិត្យស្រាវជ្រាវជាក់ស្តែងសិន…។

ដូច្នេះដើម្បីរក្សាបានសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងអនុវត្តនូវច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ ក្រសួងមហាផ្ទៃ ពលរដ្ឋសំណូមពរដល់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ សូមមេត្តដាជួយមាន វិធានការទប់ស្កាត់និងលុបបំបាត់នូវល្បែងស៊ីសងអស់ទាំងអស់នេះផង៕