បង្រ្កាបបទល្មើសជលផលនៅស្រុកឆ្លូងរឹបអូសឧបករណ៍នេសាទខុសច្បាប់បានជាច្រើនមុខ

0
268

ដោយៈ ក្រាទិស
ក្រចេះ: ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ មន្ត្រីខណ្ឌរដ្ឋបាលជលផល និងផ្នែកជលផល ព្រែកប្រសព្វ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌជលផល សហការជាមួយអាជ្ញាធរ ស្រុកឆ្លូង ដឹកនាំដោ យលោក ធីម ស៊ាងឡេង អភិបាលរងស្រុក ក្រុមប្រឹក្សា ឃុំកញ្ជរ និងសហគមន៍នេសាទក្រគរ និងរកាកណ្តាល ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងប្រាំង ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០ រឹបអូសវត្ថុតាងបានជាច្រើនមុខ។

លោក ម៉ុក ពន្លក បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបនេះគឺបានរុះរើ និងដកហូត របាំងស្បៃមុង២១ខ្សែ មាន ប្រវែងប្រមាណជា១៣០០ម៉ែត្រ លូស្បៃមុង២១មាត់លូ របាំងសាច់អួននីឡុងក្រឡាញឹក៣ខ្សែមានប្រវែងប្រមា ណជា២០០ម៉ែត្រ លបសាច់អួនក្រឡាញឹក៣គ្រឿង បង្គោលចម្រឹងឫស្សី៣១៥ដើម ចាក់លែងត្រីចម្រុះចូលទៅ ក្នុងបឹងធម្មជាតិវិញប្រមាណ៧០គីឡូក្រាម។

នាយខណ្ឌបានបញ្ជាក់ទៀតថា វត្ថុតាងទាំងនោះរួមមាន លូស្បៃមុង និងលបសាច់អួនក្រលាញឹក ត្រូវសមត្ថកិច្ច ចម្រុះធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែង។ ដោយឡែក របាំងស្បៃមុង និងសាច់អួនក្រឡាញឹកដឹកយកទៅថែ រក្សាទុកនៅផ្នែករជលផលព្រែកប្រសព្វ ដើម្បីទុកជូន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយកទៅប្រើប្រាស់ក្នុង ការងារកសិកម្មនៅពេលមានការស្នើសុំពីពលរដ្ឋ។

លោកនាយខណ្ឌរូបនោះសូមអំពាវនាវ និងសំណូមពរ ដល់បងប្អូនពលរដ្ឋឲ្យចូលរួមសហការគ្នាជាពិសេស ប្រជានេសាទ សូមយោគយល និងសុំឱ្យមានការចូលរួមថែរក្សាការពារនូវធនធានជលផលទាំងអស់គ្នាជា ពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ដែលហាមឃាត់ ស្ដីពីច្បាប់ជលផលដូចជា ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុង ដែនដីនេសាទទាំង បឹង ទន្លេ ព្រែក ស្ទឹង និង អូរ។ ព្រោះថាឧបករណ៍ទាំងនោះវាបានបំផ្លិចបំផ្លាញ់ទាំងត្រីមេ ពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិស ក៍មិនសេសសល់នោះដែរ៕