ផ្លូវមួយនេះតែងជន់លិចពេលភ្លៀងធ្លាក់ម្ដងៗ ដោយមិនទាន់អាចសុំការបញ្ជាក់ពីមន្ទីរជំនាញបានឡើយ

0
264

ដោយ តិល សាមុត(ពត៌មានបឋម)

ខែត្រព្រះសីហនុ៖ផ្លូវមួយកន្លែងជិតសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលអ្នកស្រុកនិយមហៅថាផ្លូវអិលវី(LV) នៅតែដោះស្រាយមិនទាន់បាន វាតែងតែលិចលង់ពិបាកធ្វើដំណើរ ពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ ហើយនេះជាទិដ្ឋភាពជន់លិចនាថ្ងៃទី២៧ កញ្ញា ២០២០ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាពីរបីថ្ងៃកន្លងមក ។​ នេះបើតាមសេចក្ដីរាយការណ៍បឋមពីប្រជាពលរដ្ឋរស់នៅក្នុងតំនប់ខាងលើប្រាប់ បាយ៉ង់ថែមស៍ ។

 

ផ្លូវអិលវីនេះ ជាតំបន់ទំនាបដែលពីមុនជាវាលស្រែ និងបច្ចុប្បន្នពុំទាន់មានប្រព័ន្ធប្រឡាយទឹកភ្លៀងត្រឹមត្រូវអាចរំដោះទឹកបានរលូនល្អនៅឡើយ ។

ការជន់លិចផ្លូវខាងលើ លោក ហេង សោភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខែត្រព្រះសីហនុ បានបញ្ជាក់នៅរសៀលថ្ងៃទី២៧ កញ្ញា ២០២០ថា នៅប្របផ្លូវមានប្រព័ន្ធលូអ៊ុយមួយ តែត្រង់កន្លែងភ្ជាប់ទៅអូរ វាបានបាក់ថ្មបាំងមុខលូ បណ្ដាលអោយស្ទះផ្លូវទឹកហូរចូលទៅប្រព័ន្ធអូរ ជាហេតុធ្វើឱ្យទឹកភ្លៀងហូរបានតិចៗ ទើបមានការលិចបែបហ្នឹង ។ ប៉ុន្តែពេលនេះក្រុមការងារ ប្រព័​ន្ធអូរប្រឡាយ ប្រព្រឹត្តិកម្ម កំពុងប្រតិបត្តិកាយថ្មបាំងលូនោះចេញ និងកាយប្រព័ន្ធប្រឡាយដោះទឹកថ្មីមួយទៀត ។ បន្ទាប់ពីការជីកកាយប្រព័ន្ធផ្សេងបន្ថែម សង្ឃឹមថាវានឹងលែងមានការជន់លិចទៀតហើយទៅថ្ងៃក្រោយ លោក សោភណ្ឌរិទ្ធ បានអះអាង ។

 

បាយ៉ង់ថែមស៍ www.bayongtimes.com មិនអាចសុំការបញ្ជាក់ពីប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូន ដែលជាមន្ទីរជំនាញបានទេ ថាតើនឹងដោះស្រាយបញ្ហាខាងលើឱ្យហើយរួចរាល់ជាស្ថាបពរនៅពេលណាឡើយ ៕